បំពាក់គ្រឿងឥស្សរិយយស ជូនលោកសាស្រ្តាចារ្យ ប៉ាស្កាល់ មីឡេ

រដ្ឋាភិបាល តាមរយៈ​ក្រសួង​សុខា​ភិបាល បានបំពាក់​គ្រឿង​ឥស្សរិយ​យស សហមេត្រី​ថ្នាក់​មហាសេនា ជូនលោក​សាស្រ្តា ចារ្យ ប៉ាស្កាល់ មីឡេ ដែលបាន​បំពេញ ភារកិច្ច និងមាន​ស្នាដៃ​ជាច្រើន នៅសាកល​វិ​ទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាល ក្នុង​ការ​ជ្រោម​ជ្រែង​កសាង​ធនធាន​មនុស្ស​ក្នុងវិស័យ​សុខាភិបាល​នៅកម្ពុជា ។

1លោកសាស្រ្តា​ចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យា​ធិការ នៃសាកល​វិទ្យាល័​យ​​វិទ្យា​សាស្រ្ត​សុខាភិបាល បានឲ្យ​ថ្លែងឲ្យដឹង​ក្នុងពិធីបំពាក់​មេដាយ ជូនលោក​សាស្រ្តា​ចារ្យ​បារាំង កាលពីល្ងាច​ថ្ងៃទី១២ សីហា កន្លង​មកថា  ស្នាដៃមួយ​​ចំនួនដែល​ជា​វិភាគ​​ទាន​របស់​លោកសាស្រ្តា​ចារ្យ ប៉ាស្កាល់ បានជួយរៀប​​ចំ​ផែន​ការ​យុទ្ធសាស្រ្ត​៥ឆ្នាំ ​របស់សកលវិទ្យា​ល័យ ដែលជាឯក​សារតំរង់ទិស រយះពេល​វែង សម្រាប់ការ​អភិ​វឌ្ឍន៏​សកល​វិទ្យាល័យ និងបានបង្កើតជា​បណ្តាញអន្តរជាតិ​មួយ ​នៅសាកល​​វិទ្យា​ល័យ ដើម្បីធានា​និរន្តរភាព និងវឌ្ឍនភាព នៃការធ្វើអន្តរជាតូបនីយកម្ម​​របស់សាក​ល​វិទ្យា​ល័យ បានរៀបចំ​ផ្ទេរនូវចំណេះ​ដឹង និងចំណេះ​ធ្វើ លើ​ការ​ងារ​​ដាក់​ពាក្យ​សុំ​​អាហា​​រូបករណ៏ ទៅរៀនបន្តនៅ​ប្រទេសបារាំង ដែលជាគន្លឹះ​​សំខាន់​សម្រាប់​​សាកលវិទ្យាល័យ។  បន្តនិរន្តរភាពក្នុងការ​ស្វះស្វែងរកអាហារូបករណ៏​ដល់និសិ្សត​របស់ខ្លួន ។

លោកសាស្រ្តចារ្យ​បានបន្តថា លោកសាស្រ្តាចារ្យ ប៉ាស្កាល់ ក៏បានជួយរៀប​ចំ និងដាក់ឲ្យដំណើរ​ការកម្មវិធី​សិក្សា​អន្តរជាតិ​ នៅក្នុងមហា​វិទ្យាល័យ​វេជ្ជសាស្រ្ត ។ បានរៀបចំមណ្ឌល​​ប្រឡង​តាមប្រព័ន្ធ​អេឡិចត្រូនិច ​នៅសាកលវិទ្យា​ល័យ និងបាន​​រៀប ចំឲ្យមាន​សហការគ្នា​ល្អ រវាងសាកលវិទ្យាល័យ​​វិទ្យាសាស្រ្ត​សុខាភិបាល និង​​Institute Francis au Cambudge ក្នុងការ​បង្រៀន​​ភាសាបារាំង ​ឲ្យកាន់តែមាន​គុណ​ភាព និងប្រសិទ្ធភាព​ខ្ពស់ ។

លោកវេជ្ជបណិ្ឌត ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល ​បានថ្លែងថា រាជ​រដ្ឋាភិបាល​កម្ពុជា បានសម្រេច​ផ្តល់នូវមេដាយ​សហមេត្រី​ថ្នាក់មហាសេនា ដល់​លោកសាស្រ្តាចារ្យ ដើម្បីជាសក្ខីភាព​នៃការទទួលស្គាល់ និងការលើក​ទឹក​ចិត្តនូវ​ស្នាដៃ​ជាលទ្ធផល​ការងារដែលលោក បានចូលរួមក្នុងការ​អភិវឌ្ឍធនធាន​មនុស្ស​នៅកម្ពុជា។ ក្នុងនាម​ក្រសួងសុខា​ភិបាល លោកសង្ឃឹមយ៉ាង​មុតមាំថា ក្រោយពីបាន​បញ្ចប់បេសកកម្ម​នៅប្រទេសកម្ពុជា លោកនឹងបន្ត​លើកកម្ពស់កិច្ច​សហប្រតិបតិ្តការ​​បារាំង កម្ពុជាបន្ត​ទៀត ជាពិសេសបន្តសហការលើ​​គម្រោង​ស្រាវជ្រាវ និងបណ្តុះ​បណ្តាល​បន្ថែមទៀតជូន​ដល់សាកលវិទ្យាល័យវិទ្យា​សាស្រ្តសុខាភិបាល។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី១៣ ខែ​សីហា ឆ្នាំ២០១៥                                                  

Google Analytics Alternative