ស្ត្រី​មាន​ផ្ទៃពោះ​​ហូប​ផ្លែ​​ប៊ឺ​ ជួយ​ទប់​ស្កាត់​​ពិការ​ភាព​​ពី​កំណើត​​សម្រាប់​​គភ៌​ក្នុង​​ផ្ទៃ​

មនុស្សភាគច្រើន ប្រហែល​ជាមិន​ដឹង ពីសារៈ​ប្រយោជន៍​របស់​ផ្លែ​ប៊ឺ ថាជា​​ប្រ​ភេ​ទ​​អាហារ​​ពេញ​និយម​​បំផុត​ នៅក្នុង​​ថ្ងៃ​​រដូវ​ក្តៅ ក៏ប៉ុន្តែ​​មិនមែន​​ស្ត្រី​មាន​​ផ្ទៃពោះ​​ណា​ ក៏​យល់​​អស់​​អំពី​​តម្លៃ​​អាហា​រូបត្ថម្ភ​​កំពូល​​ល្អ​​របស់​វា ​ចំពោះ​​គភ៌​ក្នុង​​ផ្ទៃ​នោះ​ឡើយ។

1តាមឯកសារ​ស្រាវជ្រាវ​បរទេសបានរក​ឃើញ​ថា ផ្លែប៊ឺ​គឺជា​​ប្រភេទ​​ផ្លែឈើ​​មួយ​​ក្នុង​ចំ​ណោម​​​ប្រភេទ​​ផ្លែ​ឈើ​​ល្អ​បំផុត​ សម្រាប់​​រាងកាយ។  ប៊ឺ​មាន​​ផ្ទុក​​ប្រភេទ​​វីតាមីន និង​សារធាតុ​រ៉ែ​ច្រើន រួមមាន​ folate កាល់​ស្យូម​ ដែក​ ស្ពាន់​ ម៉ាញ៉េ​ស្យូ​ម​  kali  natri ស័ង្កសី mangan និង selen ។  ប៊ឺ ក៏​សម្បូរ​​ណាស់ដែរ​​នូវ​សារ​ជាតិ​​ប្រឆាំង​​អុកស៊ីត​កម្ម ដែល​ជួយ​​រក្សា​​ស្បែក​​ឲ្យ​តឹង​​ណែន​ ។ ទន្ទឹមនឹង​នោះ ប៊ឺ​ ក៏​ល្អ​​ពិសេស​​ចំពោះ​​សុខភាព​​របស់​​ស្ត្រី​​មាន​ផ្ទៃ​ពោះ នៅក្នុង​​ដំ​ណាក់​កាល​​មានគភ៌​​ផងដែរ។​ ស្ត្រី​មាន​​ផ្ទៃពោះ​​ហូប​ផ្លែ​​ប៊ឺ​ ជួយ​ទប់​ស្កាត់​ពិ​ការ​ភាព ​បំពង់​​សរសៃ​ប្រសាទ និង ឆ្អឹងខ្នង​ របស់​​គភ៌​ក្នុង​​ផ្ទៃ។  នៅក្នុង​​ផ្លែ​ប៊ឺ មាន​ផ្ទុក ​folate ច្រើន ។ Folate​ តាំងពី​យូរ​​មកហើយ ត្រូវបាន​​ចាត់ទុក​ថា​​ ជា​វីតាមីន​​ដ៏​អស្ចារ្យ​​មួយ​របស់​​ស្ត្រី​​មាន​ផ្ទៃ​ពោះ ដោ​យសារ​​វា​មាន​​ឥទ្ធិពល​​ទប់ស្កាត់ ​ការបង្កើត​​កូន​មាន​​ពិការ​ភាព​​ពី​កំណើត ។  តាម​អ្នក​​ជំនាញ​​អាហារូប​ត្ថម្ភ ស្ត្រី​មាន​​ផ្ទៃពោះ​​គួរ​ទទួល​ទាន folate​ ប្រមាណ​​៦០០-៨០០​ mcg ក្នុង​មួយ​ថ្ងៃ ដើម្បី​​ការពារ​​ពិការ​ភាព​បំពង់​​សរសៃ​ប្រសាទ និង ឆ្អឹងខ្នង​​របស់​​ទារក​​ក្នុង​ផ្ទៃ។​

កាត់បន្ថយ​​អាការ​:​ចាញ់កូន​
ផ្លែ​ប៊ឺ នៅ​ជា​​ប្រភព vitamin B6 ដ៏​ច្រើន​​ក្រៃលែង ដែលមាន​​ឥទ្ធិពល​​បន្ថយ​​ជា​អតិ​បរមា​នូវ​ការ​​ក្អួត​ចង្អោរ​​សម្រាប់​​ស្ត្រី​មាន​​ផ្ទៃ ពោះ ។  Vitamin B6 ក៏​ជួយ​​បង្កើន​​ប្រព័ន្ធ​​ភាពស៊ាំ និង​កម្លាំង​ដើម្បី​​ជំរុញ​​ដំណើរ​ការ​រំលាយ​​អាហារ និងជួយ​​ផលិត​​កោសិ​កា​​ឈាម​​ដែរ។​

ការពារ​សរសៃឈាម​បេះដូង​

​Folate នៅក្នុង​​ផ្លែ​ប៊ឺ​ ជួយ​ការ​ពារ​សរ​សៃ​ឈាម​បេះ​ដូង​ដល់​ស្ត្រី​​មាន​ផ្ទៃពោះ ។  ​Folate មាន​នៅ​ក្នុង​​ផ្លែ​ប៊ឺ ជួយ​​បង្កើន​​សកម្ម​ភាព​មុខងារ​​របស់​​សរសៃ​ប្រសាទ និង ការពារ​​សរសៃ​ឈាម​​បេះដូង​​មាន​​ប្រសិទ្ធ​​ភាពល្អ​​ទ្វេដង។  Folate ធ្វើ​ឲ្យ​​ថយចុះ​​បរិមា​ណ​​សារធាតុ homocystein (​ឧបសគ្គ​​ដ៏​ធំ​ដែល​​បង្ក​ឲ្យ​​មាន​ជំងឺ​​សរសៃ​ឈាម​​បេះដូ​ង​​) ចំណែក​​សារធាតុ oleic acid ធ្វើ​ឲ្យ​​ថយចុះ​​ជំងឺ​​ក្រិន​​រឹង​សរសៃ​ឈាម។  ផ្លែ​ប៊ឺ ក៏​មាន​​ផ្ទុក​​បរិមាណ kali (​ប៉ូ​តា​ស្យូ​ម​) មួយ​ដែរ ហេតុ​នេះ​វា​​មាន​​សមត្ថ​ភាព​​បញ្ចុះ​​សម្ពា​ធ​​​ឈាម​​ទប់​ស្កាត់​ការ​​ដាច់​សរ​សៃ​ឈាម​​ខួរក្បាល។

បញ្ចៀស​ទឹកនោមផ្អែម​នៅ​គភ៌​ក្នុង​ផ្ទៃ​
​នៅពេល​និយាយ​​ដល់​​អាហា​រូបត្ថម្ភ​​មុន​ពេល​​មានគភ៌ ផ្លែ​ប៊ឺ​​គឺជា​​ប្រភព​​សារធាតុ​ដ៏​ល្អ​ប្រសើរ​​បំផុត ។ ផ្លែ​ប៊ឺ​​ពាក់​កណ្តាល​​មាន​ផ្ទុក​ folate ៩០mcg ។  ក៏ប៉ុន្តែ មិន​ត្រឹម​តែ​ប៉ុណ្ណឹង​​ទេ ផ្លែ​ប៊ឺ​​មាន​ច្រើន​​នូវ​អាស៊ីត​​ខ្លាញ់ omega៣ ដែល​ជួយ​​ស្រួប​​យក​​សារធាតុ​ចិញ្ចឹម​ចូលក្នុង​​រាងកាយ​​យ៉ាង​ងាយ​ស្រួល​​បំផុត​ ទន្ទឹម​នឹងនោះ​​ធ្វើ​ឲ្យ​មាន​​តុល្យភាព insulin នៅក្នុង​​រាង​កាយ និង​បញ្ចៀស​​បាន​​គ្រោះ​ថ្នាក់​កើត​​ជំងឺ​ទឹក​នោមផ្អែម​​នៅ​ទារក​​ក្នុង​ផ្ទៃ ។​

ការអភិវឌ្ឍ​ខួរក្បាល​របស់​ទារក

ស្ត្រី​មាន​ផ្ទៃពោះ​ហូប​​ផ្លែ​ប៊ឺ​ ក្នុងដំណាក់​កាល​៣​​ខែ​ដំបូង​ នៃ​ការ​​មាន​ផ្ទៃ​ពោះ​នឹង​ សម្រាល​កូន​មាន​​ភាព​​ឆ្លាត​វៃ​​ជាង។ ​ ផ្លែ​ប៊ឺ ល្អ​​បំផុត​​សម្រាប់​​ការ​អភិវឌ្ឍន៍​​ខួរក្បាល​​របស់​​ទារក​​ក្នុង​ផ្ទៃ ។ សារធាតុ​​ខ្លាញ់​​មាន​​សុខ​ភាព​ល្អ​នៅ​ក្នុង​ផ្លែ​ប៊ឺ ​ល្អ​​បំផុត​​ចំពោះ​​បេះដូង​​របស់​​ម្តាយ និងខួរ​ក្បាល​​របស់​​ទារក ហេតុនេះ​​ស្ត្រី​មាន​​ផ្ទៃពោះ​​ហូប​ផ្លែ​​ប៊ឺ​ច្រើន​​ក្នុង​រយ​:​​ពេល​៣​​ខែ​ដំបូង នឹង​​សម្រាល​កូន​មក​​មាន​​ភាព​ឆ្លាត​​វៃ​ជាង ។ ពិសេស​​គឺ​ក្នុង​ផ្លែ​​ប៊ឺ ក៏​សម្បូរ​​ណាស់​ដែរ​នូវ​​អាស៊ីត folic និង ប្រភព​​អាហា​រូបត្ថម្ភ​​ដ៏​សំខាន់​​សម្រាប់​​បេះ​ដូង​​ដ៏​មាន​សុខ​ភាព​ល្អ​មួយ ។ អាស៊ីត folic គឺជា​សារ​ធាតុ​រ៉ែ​​ចាំបាច់​​ដ៏​អស្ចារ្យ​​មួយពិសេស​​គឺ​ចំពោះ​​ស្ត្រី​ក្នុង​ពេល​មាន​គភ៌៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី១១ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative