គ្រោះថ្នាក់ចរា​ចរណ៍ ថ្ងៃ​ទី១១ សីហា ស្លាប់​មនុស្ស​៤នាក់ និង​របួស​ធ្ងន់​ស្រាល​២២នាក់

គ្រោះថ្នាក់​​ចរា​ចរណ៍ នៅ​ទូទាំង​​ប្រទេស កាលពី​​ថ្ងៃ​ទី​​១១ ខែ​​សីហា ឆ្នាំ​​២០១៥​ បានកើត​ឡើង​​ចំនួន ៩​លើក យប់ ៧​លើក​​ បណ្តាល​ឲ្យ​មនុស្ស​​ស្លាប់​ ៤​នាក់ (​ស្រី​ម្នាក់​) របួស​ធ្ងន់​​១៦​នាក់ (​ស្រី​២​​នាក់​) និង​​របួស​ស្រាល​​៦​នាក់ (​ស្រី​៣​​នាក់​) ។

2​យោងតាម​របាយ​ការណ៍ របស់​នាយកដ្ឋាន​សណ្តាប់​ធ្នាប់​នៃ​អគ្គស្នង​ការ​នគរ​បាល​ជាតិ បានឲ្យ​ដឹងថា​ ក្នុង​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​ ទាំង ៩​លើក​​នេះ បាន​បង្ក​​ឲ្យ​ខូច​ខាត​យាន​យន្ត​ ​សរុប ១៣​​គ្រឿង ក្នុងនោះ​​មាន​ម៉ូតូ​​ចំនួន ៥​គ្រឿង​ រថយន្ត​​ធុន​តូច ៣​គ្រឿង​​រថយន្ត​​ធុន​ធំ ៣​គ្រឿង​ យាន្ត​ផ្សេង​ៗ ២​គ្រឿង និង​ថ្មើរ​ជើង​ម្នាក់ ។​

មូលហេតុ​ដែល​​បណ្តាល​ឲ្យ​មាន​ គ្រោះថ្នាក់​​រួ​ម​មាន ល្មើស​​ល្បឿន​​៦​លើក​ កត្តា​​​យាន​យន្ត​​១​លើក និង​ស្រវឹង​​២​លើក ។  ចំពោះ​អ្នក​​ជិះ​ម៉ូតូ​​គ្រោះថ្នាក់ ដោយ​មិន​​បាន​ពាក់​មួក​​សុវត្ថិភាព​​ចំនួន ៥​នាក់ (​យប់​​២​នាក់​) ។​ ចំពោះ រថយន្ត​​ពិន័យ​​សរុប ​ចំនួន​​៩៥៩​​គ្រឿង (​រថយន្ត​​ធំ​ ២៩៧​​គ្រឿង​) ស្មើនឹង ៩៧១​​ករណី ល្មើស​​ក្រដាស​​ស្នាម​​មាន ៧១៧​​គ្រឿង ស្មើនឹង ៧២៩​​ករណី​ ចំពោះ​​ករណី​​ល្មើស​ ​បច្ចេក​ទេស​​២៤២ គ្រឿង​​ស្មើនឹង ២៤២​​ករណី ដោយ​ឡែក​​ម៉ូតូ​​ត្រូវបាន​​ពិន័យ​ សរុប​​ចំនួន ១.៩៩០ គ្រឿង។

ចំពោះគ្រោះថ្នាក់​​ចរា​ចរណ៍ នៅ​ទូទាំង​​ប្រទេស កាលពី​​ថ្ងៃ​ទី​១០ ខែ​​សីហា ឆ្នាំ​​២០១៥​ បានកើត​ឡើង​​ចំនួន ១១​លើក យប់ ៤​​លើក​ បណ្តាល​ឲ្យ​មនុស្ស​​ស្លាប់ ៧​នាក់ (​ប្រុស​) របួស​ធ្ងន់ ៨​នាក់ (​ប្រុស​) និង​​របួស​ស្រាល ៣​នាក់ (​ស្រី ម្នាក់​) ។​   ក្នុង​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​ ទាំង ១១​លើក​​នេះ បាន​បង្ក​​ឲ្យ​ខូចខាត​​យានយន្ត​​សរុប ១៤​គ្រឿង ក្នុងនោះ​​មាន​ម៉ូតូ​​ចំនួន ១២​គ្រឿង​ រថយន្ត​​ធុន​តូច ​១​គ្រឿង​ រថយន្ត​​ធុន​ធំ ១​គ្រឿង និង​ថ្មើរ​ជើង ម្នាក់ ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា​​

ចេញផ្សាយ ៖ ថ្ងៃទី១២ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative