វិស័យ​ឯកជន​ទេស​ច​រណ៏ ជម្រុញ​អោយ​ក្រសួង​ទេសចរណ៍ រៀប​ចំ​​សន្តិសុខ​សណ្តាប់​​ធ្នាប់ ជូន​ភ្ញៀវ​ទេ​សច​រ

ក្រុមអ្នកធ្វើ​ការឯកជន​ផ្នែក​វិស័យ​ទេស​ច​រណ៏ ដឹកនាំ​ដោយ​លោក​​លូ ម៉េង​ ស​ហ​​ប្រធាន​ក្រុម​ការងារ ផ្នែក​វិស័យ​ទេស​ចរណ៍​ ​ បាន​ទទូច​ដល់ក្រសួង​​ទេសចរ​ ឲ្យ​ជួយ​​ពង្រឹង​​សន្តិសុខ សុវត្ថិភា​ព​បន្ថែម​ទៀតជូន​​​ដល់​ភ្ញៀ​វ​ទេ​សចរ ​ដែល​មក​ទស្ស​នា​នៅ ​ក​ម្ពុជា។

3ឯកឧត្តម ទិត ចន្ថា រដ្ឋ​លេខា​ធិការ ក្រសួង​ទេស​ចរណ៍ បាន​ថ្លែង​ប្រាប់​ក្រុមអ្នក​​សារព័ត៌​មាន​ ក្នុង​កិច្ច​ប្រជុំ ជាមួយ​ក្រុមការងារ​ឯកជន ផ្នែក​វិស័យ​ទេស​ចរណ៍​ នាព្រឹក​​ថ្ងៃទី១១ សីហា នេះ​ថា បច្ចុប្បន្ន​វិស័យ​​ទេស​ចរណ៍​នៅ​​កម្ពុជា កំពុង​​តែមាន​ការរីក​​ចំរើន តែអ្វី​ដែល​ជាបញ្ហា​ប្រឈម គឺ​កម្ពុជា​នៅតែ​ខ្វះអ្នក​ជំនាញ​ផ្នែក​ទេស​ចរណ៍ ដើម្បី​​ធ្វើការ​លើវិស័យ​នេះ។ ដូច្នេះ​ដើម្បី​បង្កើ​ន​ធន ធាន​មនុស្ស​ផ្នែក​វិស័យ​ទេសចរ ឲ្យ​កាន់​តែច្រើន​ឡើង ក្រសួង​នឹងភាគី​ពាក់ព័ន្ធ​គ្រោង និង​បង្កើត​សាលា​បណ្តុះ​បណ្តាល​​ផ្នែក​ទេស​ចរ​ក្រ​ប​​​ខ​ណ្ឌ​អាស៊ាន ដើម្បី​ជំរុញ​​ការ​អ​ភិ​​​វឌ្ឍន៍​ធន​ធាន​មនុស្ស​ផ្នែក​​វិស័យ​​ទេសរណ៍ ឲ្យស្រប​ទៅនឹង​កា​រកើន​​ឡើង​នៃ​វិស័យ​​ទេស​ចរ​ណ៍​​នៅកម្ពុជា ក៏ដូច​ជា​ប្រកួត​​ប្រជែង​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន។

​ជាការឆ្លើយតប​របស់​ក្រុមអ្នក​ធ្វើការ​លើវិស័យ​ទេស​ចរណ៍ ឯកឧត្តម ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេស​ចរណ៍ បានថ្លែង​ថា រាជរដ្ឋា​​ភិបាល​ បានយក​ចិត្តទុក​​ដាក់ចំ​ពោះ​​បញ្ហា​​សន្តិ​សុខ ​សណ្តាប់​​ធ្នាប់ជា​កត្តា​ចំបង ដោយសារ​តែបញ្ហា​សន្តិសុខ និង​ស​ណ្តាប់​​ធ្នាប់​មាន​ភាពល្អ​ប្រសើរ ​​ទើ​ប​កម្ពុជា​ទទួល​បានភ្ញៀវ​ទេសចរណ៍​កើន​ឡើង​ពីមួយ​​ឆ្នាំទៅ​​មួយឆ្នាំ។ ​ទោះ​បី​ជាយ៉ាង​​ណា​ក៏​ដោយ ​រាជ​រ​ដ្ឋា​​ភិបា​ល ​នៅតែ​ខិតខំ​​បន្ថែម​​ទៀត​ ចំពោះ​ការ​រក្សា​​សន្តិសុខ សណ្តាប់​ធ្នា​ប់​ អោ​យបាន​ប្រ​សើរ​ឡើ​ងបន្ថែម​ទៀត ដើម្បី​កា​រ​ពារ​​ផ​ល​​ប្រយោជន៍​ជូន​​ភ្ញៀវ​ទេស​ចរជាតិ​ និង​អន្តរ​ជាតិ។

​សូមបញ្ជាក់ថា ក្នុងរយៈ​ពេល៦​ខែដើម​ឆ្នាំនេះ កម្ពុជាទទួល​បានភ្ងៀវ​​ទេស​ច​រ​ណ៍​បរទេស ចូ​ល​មក​​ទស្ស​នា​​នៅ​​ប្រ​ទេ​​​ស​​កម្ពុ​ជា​ជិត២​លាននាក់ កើនឡើង​ជិត​៥​ភាគ​រយ ធៀប​រយៈ​ពេលដូច​គ្នាកាល​ពីឆ្នាំមុន ហើយ​រំពឹង​ថា​បំ​ណា​​ច់​​ឆ្នាំនេះ​កម្ពុជា​នឹង ទទួល​បានភ្ញៀវ​ទេស​ចរណ៍​អន្តរជាតិ មកទស្សនា​នៅកម្ពុជា​ប្រហាក់​ប្រ​ហែល​៥​​លា​​​ន​នាក់។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី១១ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative