GMAC គ្រោង​បង្កើត​​មជ្ឈ​មណ្ឌល​​បណ្តុះ​​បណ្តាល​​កម្មករ​​ថ្មី​ នៅ​​តំបន់​​សេដ្ឋកិច្ច​​ពិសេស​​ភ្នំពេញ

តំបន់​សេដ្ឋកិច្ច​​ពិសេស​​ភ្នំពេញ ​និង​​សមាគម​​រោង​ចក្រ​​កាត់​ដេរ​​នៅ​​កម្ពុជា (GMAC) បានរួម​​គ្នា បង្កើត​​មជ្ឍ​មណ្ឌល​​បណ្តុះ​​បណ្តាល​ថ្មី​មួយ ដើម្បី​​ផ្ដល់ជូន​​នូវ​វគ្គ​​សិក្សា​​សម្រាប់​កម្មករ​​កម្ម​ការ​​នី​​កម្ពុជា នៅក្នុង​​វិស័យ​​ឧស្សា​ហកម្ម​​កាត់​ដេរ។

2យោងតាម​​សេចក្តី​ប្រកាស​​ពត៌មាន​ ចុះ​ថ្ងៃ​ទី​១១ សីហា ​នេះ​ឲ្យ​​ដឹងថា​ ការងារ​​សាង​សង់​​វិទ្យា​ស្ថាន​​បណ្តុះ​បណ្តាល​​ថ្មី​នេះ​ ដែលនឹង​​លេចឡើង​​នៅ​ចំ​​បេះដូង​​នៃ​តំបន់​​សេដ្ឋកិច្ច​​ពិសេស​​ភ្នំពេញ នឹង​ចាប់​ផ្តើម​នៅ​មុន​បំណាច់​​ខែ​សីហា ​ឆ្នាំ២០១៥ ហើយ​​ពិធី​បើក​ការ​ដ្ឋាន​​សាងសង់​​ត្រូវបាន​​គេ​រំពឹង​ថា នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ពេល​អនាគត​​ដ៏​ខ្លី​ខាង​មុខនេះ ​ដើម្បី​ចាប់ផ្តើម​​ការងារ​​សាងសង់​ដោយ​ត្រូវ​​ចំណាយ​ពេល​មួយឆ្នាំ​​ហើយ គ្រោង​នឹង​​ចាប់ដំណើរ​ការ​នៅ​​ខែកញ្ញា​​ឆ្នាំ ២០១៦​ ខាងមុខ​នេះ។

គួរ​បញ្ជាក់​ថា ​កាលពី​ថ្ងៃទី ២៤ ខែមេសា ​ឆ្នាំ ២០១៥ កិច្ចព្រម​ព្រៀង​​មួយ​ បាន​ចុះ​​ហត្ថ​លេខា​​រវាង​​សមាគម​​រោងចក្រ​កាត់ដេរ​ ​នៅក្នុង​​ប្រទេស​​កម្ពុជា ​និង​​ក្រុមហ៊ុន​សំណង់​​ដូនពេញ។  ភាគី​ទាំង​ពីរ​ មាន​អ្នក​តំណាង​​ដោយ​លោក​ LOO អគ្គលេខា​ធិការ​​នៃ​សមាគម​​រោងចក្រ​​កាត់ដេរ​​នៅ​កម្ពុជា និង​​លោក​ ជួន វិចិត្រ​សិលា នាយក​​ស្តីទី​​នៃ​ក្រុមហ៊ុន​​សំណង់​​ដូនពេញ បាន​​ព្រមព្រៀង​គ្នា​លើ​​លក្ខខណ្ឌ​​នៃ​កិច្ច​សន្យា​ ដែល​បាន​​ផ្សាភ្ជាប់​​ទៅនឹង​​គម្រោង​ សាងសង់​​មជ្ឈ​មណ្ឌល​​បណ្តុះ​បណ្តាល​​នេះ។

សេចក្តី​ប្រកាស​ពត៌មាន​ដដែល បានឲ្យ​ដឹង​ទៀតថា ខណៈ​ពេលដែល​វិស័យ​កាត់ដេរ​គឺជាផ្នែក​មួយដ៏​សំខាន់​នៃ​សេដ្ឋកិច្ច របស់​ប្រទេស សមាគម​រោងចក្រ​កាត់ដេរ​នៅកម្ពុជា មានគោល​បំណង ផ្តល់ជូន​នូវការ​បណ្តុះ​បណ្តាល​ជាក់លាក់​ដើម្បី​ពង្រឹង និង​បង្កើន​ជំនាញ​របស់​កម្មករ​កម្មការនី​កម្ពុជា។  ការផ្តួចផ្តើម​នេះជួយ​ពង្រឹង​មហិច្ឆតារ​បស់​តំប​ន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ដើម្បី​ទទួល​បាននូវ​លក្ខណៈ​ស្តង់​ដាខ្ពស់ ដែលអាច​ចូលរួម​ប្រកួត​ប្រជែង​នៅលើ​ឆាក​អន្តរជាតិ។

តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ដែលមាន​ទីតាំងស្ថិត​នៅខាងលិច​ចំងាយ ៨ គីឡូម៉ែត​ពីព្រលាន យន្ត​ហោះ​អន្តរជាតិ ភ្នំពេញ​ និង ១៨ គីឡូម៉ែត ពីចំនុច​កណ្តាល​នៃទី​ក្រុងភ្នំពេញ រួមជា​មួយ​ភាព​ងាយ​ស្រួលក្នុង​ការធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​ព្រះស៊ីហនុ​ កំពង់ផែ​កម្ពុជា តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ មាន​ទីតាំង​ស្ថិតនៅ​ចំ​បេះ​ដូងនៃ​ទិសខាង​កើត ឈាង​ខាងលិច  វាផ្តល់​ភាព​ងាយ​ស្រួល​ដល់ការ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​​ជប៉ុន (តាមរយៈ​ទីក្រុង​ហូជីមីង) និង​ប្រទេស​សឹង្ហបុរី (តាមរយៈ​កំពង់ផែ​សមុទ្រ​ក្រុង​ព្រះ​សីហនុ)។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា​​

ចេញផ្សាយ ៖ ថ្ងៃទី១១ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative