ណាហ្គាវើល​បេះដូង​សប្បុរស ប្រគល់​រង្វាន់ ដល់​សិស្ស​ជ័យលាភី ក្នុងកម្ម​វិធី​សរសេរ​អត្ថបទ​ ភាសាអង់គ្លេស

ក្រុមស្ម័គ្រចិត្ត​ណាហ្គាវើល បេះដូង​សប្បុរស កាល​ពីពេល​ថ្មីៗ​នេះ បាន​ប្រគល់​រង្វាន់​ដល់សិស្ស​ជ័យ​លា​ភី ​ក្នុងវិធី​​ប្រឡង​​សរសេរ​អត្ថបទ ភាសា​​អង់​គ្លេស ចំនួន​១៩នាក់ នៅ​វិទ្យាល័យ​​ សម្តេច ហ៊ុន សែន ព្រែក​​កំពឹស ស្ថិត​​ក្នុង​​សង្កាត់​ព្រែក​កំពឹស​ ខណ្ឌ​​ដង្កោ រាជធានី​ភ្នំពេញ។  

3លោក James Ma នាយក​​ទំនាក់​ទំនង បុគ្គលិក និង​​ការងារ​សង្គម ណាហ្គាវើល បាន​មាន​ប្រសាសន៍​ថា ណាហ្គាវើល បេះដូង​សប្បុរស បាននឹង​កំពុង​តែចូល​រួមចំណែក​យ៉ាង​សកម្ម ​ក្នុងការ​អភិវឌ្ឍន៍​វិស័យ​អប់រំ នៅតាម​បណ្តា​ខេត្ត នៅក្នុង​ប្រទេស​កម្ពុជា ពីកំរិត​បឋម​សិក្សា​ រហូត​ដល់កំរិត​វីទ្យាល័យ។ លោកបាន​បន្តថា «ខ្ញុំសូមអប​អរ​សាទដល់​អ្នកទទួល​បាន ជ័យលាភី​ទាំងអស់​នៅក្នុង​កម្មវិធី​ប្រឡង​សរសេរ​អត្ថបទ ភាសា​អង់គ្លេស ហើយ​សូមឲ្យ​អ្នកដែល​មិនបាន​ទទួល​ជ័យលាភី នឹង​ព្យាយាម​ធ្វើឲ្យបាន​ល្អបន្ថែម​ទៀត សម្រាប់​ឱកាស​ពេល​ក្រោយ​ទៀត។​  កម្មវិធី​ប្រឡង​​សរសេរ​អត្ថបទ​ ភាសា​អង់គ្លេស សម្រាប់​សិស្សា​នុសិស្ស​វិទ្យាល័យ សម្តេច ហ៊ុន​សែន​​ព្រែក​​កំពឹស ​គឺ​ជា​​កម្មវិធី​​សាក​ល្បង​​របស់​​យើង»។​

កម្មវិធីប្រកួត​សរសេរ​អត្ថបទ ភាសា​អង់គ្លេស​នេះ មានសិស្ស​ចំនួន ៣១៥នាក់ បាន ចុះឈ្មោះ​ចូលរួម​ប្រកួត​ប្រជែង។  ពិន្ទុខ្ពស់​ជាងគេ​​គឺ ៧០​ពិន្ទុ ។  ជាលទ្ធផល​ប្អូន ស៊ុំ​ ប៊ុ​ន​ធឿ​ន ដែលទទួល​បានជ័យ​លាភី​លេខ១​ ដោយ​ទទួល​បានថវិកា​ ២០០,០០០.០០ រៀល (ម្ភៃមឺន​រៀលគត់) និងប័ណ្ណ​សរសើរ​មួយ។  អ្នកឈ្នះ​ជ័យ​លាភីលេខ​២ បានទៅ​លើ​សិស្ស​ឈ្មោះ នី សៀកលី និង ​ជ័យលាភី​លេខ៣ បានទៅ​លើសិស្ស​ឈ្មោះ ម៉ារីន រ័ត្ននីកា។  ពួកគេ​បានទទូល​រង្វាន់​ជាថវិកា និង​ប័ណ្ណ​សរសើរ​ផងដែរ។

លោក​សំ ប៊ុណ្ណា ​នាយក​​វិទ្យាល័យ​​សម្ដេច ហ៊ុន សែន ព្រែក​​កំពឹស​ បានមាន​ប្រសាសន៍​​ថា “ខ្ញុំសូម​ថ្លែង​អំណរ​គុណ ដល់​បុគ្គ​លិក​ណាហ្គា​វើល ដែលបាន​ផ្តួចផ្តើម​បង្កើត​កម្មវិធី សរសេរ​អត្ថបទ ភាសា​​អ​ង់​គ្លេស​នេះ ឡើងដើម​លើកទឹក​ចិត្តដល់​សិស្សា​នុសិស្ស ឲ្យខិត​ខំប្រឹង​ប្រែងរៀន​សូត្រ ភាសា​អង់គ្លេស។  អ្នកឈ្នះ​ទាំងអស់​ត្រូវបាន​ទទួល​រង្វាន់​ជាសា​ច់​ប្រាក់​ដែល​ឧបត្ថម្ភ​ដោយ​បុគ្គលិក​ណាហ្គាវើល។​  កម្មវិធី​​នេះ គឺជាកម្ម​វិធី​លើកទីមួយ នៅក្នុង​សាលា​របស់​យើង។  វាពិតជា​មាន​សារ​សំខាន់​ណាស់ សម្រាប់​សិស្ស​របស់​យើងដើម្បី​រៀន​ជំនាញ​សរសេរ​អត្ថបទ​ភាសា​អង់គ្លេស»។

លោកនាយកបាន​បញ្ជាក់​ថា «យើង​សប្បាយ​រីករាយ​ណាស់ ពីព្រោះ​សិស្ស​របស់យើង​ចំនួន​១៩នាក់ ទទួល​បានរង្វាន់​ក្នុង​កម្ម​វិធីនេះ។  វាមិនគួរ​ឲ្យជឿដែល​សិស្សរបស់​យើង អាច​សរសេរ​បានល្អ។  យើងសូម​អរគុណ​ដល់​ណាហ្គាវើល សម្រាប់​ការផ្តល់​ឱកាស​ដល់​សិស្សរបស់​យើង។  យើងសង្ឃឹម​ថា​ណាហ្គា​វើល នឹងរៀបចំកម្ម​វិធីនេះ​សម្រាប់​សាលា​របស់យើង​នាពេល​អនា​គត​»។​

ស៊ុំ បុនធឿន ជាសិស្ស​ជ័យ​លាភី​លេខ១ ក្នុងកម្មវិធី​ប្រឡង​សរសេរ​អត្ថបទ​ភាសា​​អង់​គ្លេស និង​ជាសិស្ស​ថ្នាក់ទី​១០​ “C” ​នៃ​វិទ្យា​ល័យ​​ សម្តេច ហ៊ុន សែន ព្រែក​​កំពឹស​បាន​និយាយ​ថា​ «កម្មវិធី​ប្រឡង​សរសេរ​អត្ថបទ​ជាភាសា​អង់គ្លេស ដែលបាន​រៀបចំ​ដោយ​ក្រុមហ៊ុន​ណាហ្គា​វើល ពិតជាកម្ម​វិធីដ៏ល្អ​មួយ សម្រាប់​ពួកយើង ព្រោះវា​ជាកម្ម​វីធីថ្មី និងគួរ​ឱ្យចាប់​អារម្មណ៍ ទៀតផង។ ខ្ញុំបានព្យាយាម​សិក្សារៀន​សូត្រ និងបានធ្វើការ​សិក្សា​ស្រាវជ្រាវ តាមអ៊ិន​ធឺណេត និងបណ្ណា​ល័យ​ផ្សេងៗផងដែរ។  តាម​រយៈកម្មវិ​ធីនេះ ឥឡូវខ្ញុំដឹងពី​បៀបសរសេរ​អត្ថបទ ឲ្យកាន់តែ​ល្អប្រសើរ​ជាងមុន។  ប្រសិនបើ​ក្រុមហ៊ុន​ណាហ្គាវើល មិនបាន​ផ្តល់​ឱកាស​នេះ សម្រាប់ពួក​យើងទេនោះ យើងនឹង​មិនដឹងអំ​ពី​របៀប​សរសេរ​អត្ថបទ​នេះឡើយ។ សង្ឃឹមថា​ណាហ្គាវើល នឹងធ្វើ​កម្មវិធី​នេះ ជាទៀង​ទាត់សម្រាប់​យើងនា​ពេល​អនាគត»។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា​​

ចេញផ្សាយ ៖ ថ្ងៃទី១១ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative