គ្រោះថ្នាក់​​ចរា​ចរណ៍ ​ថ្ងៃទី​១០ ​សីហា​​ ស្លាប់​​មនុស្ស ៧​នាក់ និង​​របួស​​ធ្ងន់​​ស្រាល ១១​នាក់​

យោងតាម​របាយ​ការណ៍ របស់​នាយក​ដ្ឋាន​សណ្តាប់​ធ្នាប់នៃ​អគ្គ​ស្នង​ការ​នគរបាល​ជាតិ បានឲ្យ​ដឹង​ថា​ គ្រោះ​ថ្នាក់ ​ចរា​ចរណ៍ ​នៅ​​ទូទាំង​​ប្រទេស កាល​ពី​ថ្ងៃ​​ទី​១០ ខែ​​សីហា ឆ្នាំ​​២០១៥​ បានកើត​ឡើង​​ចំនួន ១១​​លើក យប់ ៤​​លើក​ បណ្តាល​ឲ្យ​​មនុស្ស​​ស្លាប់ ៧​នាក់ (​ប្រុស​) របួស​ធ្ងន់ ៨​នាក់ (​ប្រុស​) និង​​របួស​ស្រាល ៣​នាក់ (​ស្រី​​ម្នាក់​) ។​

1ក្នុង​គ្រោះថ្នាក់​​ចរា​ចរណ៍​ ទាំង១១​​លើក​​នេះ បាន​បង្ក​​ឲ្យ​ខូច​ខាត​​យានយន្ត​​សរុប ១៤​​គ្រឿង ក្នុងនោះ​​មាន​ម៉ូតូ​​ចំនួន ១២​​គ្រឿង​​ រថយន្ត​​ធុន​តូច ១​គ្រឿង​ រថយន្ត​​ធុន​ធំ ១​គ្រឿង និង​​ថ្មើរជើង ម្នាក់ ។​  ​មូលហេតុ​​ដែល​​បណ្តាល​ឲ្យ​ មាន​​គ្រោះ​ថ្នាក់ ​រួម​មាន​ ល្មើស​​ល្បឿន ៧​​លើក​ ស្រវឹង ២​លើក និង​​មិន​​គោរព​​សិទ្ធិ ១​លើក ។  ចំពោះ​អ្នក​ជិះ​ម៉ូតូ​​គ្រោះថ្នាក់ ដោយ​មិន​បាន​​ពាក់​មួក​​សុវត្ថិ​ភាព​ ចំនួន ១៣​នាក់ (​យប់ ​៦​នាក់​) ។​  ចំពោះ​រថយន្ត ​ពិន័យ​​សរុប​​ចំនួន ៩៧៧​​គ្រឿង (​រថយន្ត​​ធំ ២៥១​​គ្រឿង​) ស្មើ​នឹង ១.០០៤​​ករណី ល្មើស​​ក្រដាស​​ស្នាម​​មាន ៧០២​​គ្រឿង ស្មើនឹង ៧០៤​​ករណី​ ចំពោះ​​ករណី​​ល្មើស​​បច្ចេក​ទេស ២៧៥​​គ្រឿង ស្មើនឹង​ ៣០០​​ករណី ដោយឡែក​​ម៉ូតូ​​ត្រូវបាន​​ពិន័យ​​សរុប​​ចំនួន ១.៦៧១​​គ្រឿង ។

រីឯគ្រោះថ្នាក់​ ចរា​ចរណ៍ នៅ​ទូទាំង​​ប្រទេស កាលពី​​ថ្ងៃ​ទី​​៩ ខែ​សីហា ឆ្នាំ​២០១៥ ​បាន​កើត​ឡើង​ចំនួន ៨​លើក យប់​៥​លើក​​ បណ្តាល​ឲ្យ​មនុស្ស​​ស្លាប់ ៥​នាក់ (​ស្រី​ ម្នាក់​) របួស​ធ្ងន់ ៧​នាក់ (​ស្រី ​២​នាក់​) និង​​របួស​ស្រាល ៧​នាក់ (​ស្រី ​៣​នាក់​) ។  ​ក្នុង​​គ្រោះ​ថ្នាក់​ ចរា​ចរណ៍​​ទាំង ៨​លើក​​នេះ បាន​បង្ក​​ឲ្យ​ខូច​ខាត​​យានយន្ត​​សរុប ១២​​គ្រឿង ក្នុងនោះ​​មាន​ម៉ូតូ​​ចំនួន ៥​គ្រឿង​ រថយន្ត​​ធុន​​តូច​ ២​គ្រឿង​ រថយន្ត​​ធុន​​ធំ ១​គ្រឿង និង​​ថ្មើរ​ជើង ៤​នាក់ ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា​​

ចេញផ្សាយ ៖ ថ្ងៃទី១១ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative