អភិបាលខេត្ត​​ស្ទឹង​ត្រែង ​ដាស់​តឿន​ប្រជាពល​រដ្ឋ ត្រៀម​​បង្ការ​​គ្រោះ​​មហន្ត​រាយ​​ទឹក​ជំនន់​

អភិបាលខេត្ត​​ស្ទឹងត្រែង​ បាន​ដាស់​តឿន​​ឲ្យ​អាជ្ញា​ធរ ​និង​​ប្រជាពល​រដ្ឋ​ ត្រៀម​​បង្ការ​​គ្រប់​​សកម្ម​ភាព​ ចំពោះ​​គ្រោះ​​មហន្ត​រាយ​​​ទឹក​ជំនន់​ ថែ​រក្សារ​​កូន​ចៅ ទ្រព្យ​សម្បត្តិ សត្វ​ពាហនៈ កំលាំង​​អូសទាញ​​ចៀសវាង​​កុំ​ឲ្យ​​បាត់​បង់​​ដោយ​ខ្វះ​​ការប្រុង​ប្រយ័ត្ន​។​

2ការដាស់​តឿន​របស់​លោក កុល សំអុល នេះ​បាន​ធ្វើឡើង​ខណៈ​ពេល​ដែល​​មាន​​ភ្លៀង​​ធ្លាក់​ ​និ​ង​ទឹក​ទន្លេ​បាន​កំពុង​តែបន្ត​ឡើង ជា​​បន្ត​បន្ទាប់។

លោក ​ កុល​ សំអុល ​អភិបាល​ខេត្ត​​ស្ទឹង​ត្រែង ​បាន​ក្រើន​រំលឹក​​ដ​ល់​​អាជ្ញា​ធរ និង​​បង​ប្អូន​​ប្រជា​ពល​​រដ្ឋ​ ដែល​រស់​​នៅ​តាម​​ជួរ​ដង​​ទន្លេ​មេគង្គ ពេល​មាន​​ទឹក​ជំនន់​ ត្រូវ​​ត្រៀម​​ល​ក្ខ​ណៈ ​រួម​​មាន​​​ទូក​​ក្តា​​ស្បៀង ​ទី​ទួល​​សុវត្ថិភាព បង្ការ​​ទៅ​​នឹង​​គ្រោះ​មហន្ត​រាយ​​ការ​ពារ ជីវិត​​មនុស្ស​​សត្វ​​ ហើយ​​អាជ្ញា​ធរ មាន​កង​​កំលាំង​​ប្រដាប់​​អាវុធ​ ទាំង​បី សហការ​​ជាមួយ​​គណៈ​កម្មា​ធិការ គ្រោះ​មហន្ត​រាយ​​ខេត្ត​​ឲ្យ​មាន​​សម្ភារៈ​​សង្គ្រោះ​​គ្រប់​គ្រាន់​​ដើម្បី​​បំរើ​​ឲ្យ​ការងារ​​សង្គ្រោះ​។​

លោក ​អភិបាល​ខេត្ត​ បន្ថែម​​ទៀត​​ថា ​ករណី​​ទាំង​នេះ​ បងប្អូន​​មិន​ត្រូវ​​ធ្វេស​ប្រហែស​​ទេ​គឺ​​ត្រៀម​​បំរុង​​ឲ្យ​បាន​​សព្វ​បែប​យ៉ាង​​ ដើម្បី​​ទប់​ទល់ ជាមួយ​​សភាព​​ការ​​ទឹក​ជំនន់ ហើយ​ឆ្នាំ​នេះ​គឺ​​នាំគ្នា​​បញ្ចៀស​​ឲ្យ​បាន​​នូវ​​គ្រោះ​មហន្ត​រាយ កុំ​ឲ្យ​​មាន​​ចំណុច​​មួយ​ទៀត ការ​បង្ការ​​គ្រោះ​​មហន្ត​រាយ​ យើង​ដឹង​​ទាំងអស់​គ្នា​ហើយ ខេត្ត​​យើង​ ស្រុក​​យើង​ ងាយ​រង​គ្រោះ​​ដោយសារ​​ទឹក​ជំនន់។លោក​អភិបាល​ខេត្ត​បានបន្ថែម​ថា  «អញ្ចឹង​​ទេ ​ត្រូវ​ត្រៀម​លក្ខណៈ​​សម្បត្តិ​​ជាស្រេច មាន​ទី​ទួល​​សុ​វត្តិ​ភាព​សំរាប់​​មនុស្ស​​ផង​​សំរាប់​​សត្វ​​ផង ត្រៀម​​បង្ការ​​ទូក​ក្តា​​កូន​ចៅ​តូច​តាច កុំ​ឲ្យ​​លេង​ទឹក​​កុំ​ឲ្យ​ទៅ​​ឆ្ងាយ ពី​ខ្លួន​​ហើយ​ត្រូវ​​ខិតខំ​​ប្រមែ​​ប្រមូល​​ត្រៀម​​បំរុង​ ដើម្បី​​ការ​ពារ​​​រាល់​គ្រប់​​យថា​ហេតុ ដែល​អាច​​ហ្នឹង​កើត​ឡើង នៅក្នុង​​រដូវ​​ទឹកជំនន់​ ក្នុង​​ពេល​ខាង​មុខនេះ »។

លោក កុល សំអុល បាន​បញ្ជាក់​ថា ខែ​៧​​ខែឆ្នាំ​មុននេះ ​កំពស់​ទឹក​មាន​​រហូត​ដល់​ទៅ ​១០.៧០ ម៉ែត្រ​ ប៉ុន្តែ​​ឆ្នាំនេះ​ ទើប​ហ្នឹង​​បាន​៩​​ម៉ែត្រ​​ជាង​ទេ​។  នេះ មាន​ន័យថា​​កំពស់​ទឹក​នៅទាប​​ជាង​ ប៉ុន្តែ​​មិនទាន់​​សន្និដ្ឋាន​​ថា ទឹក​ហ្នឹង​​តូច​ ឬ​ធំ​​ហើយ​មិន​ទាន់​គិត​ថា​លិច​​ ឬ​មិន​​លិច​ទេ​​អញ្ចឹង​​ត្រូវតែ​​ត្រៀម​។​

សូម​បញ្ជាក់​ថា​ ​ទឹកជំនន់​​មេគង្គ​ឆ្នាំ​​២០១៥ ​គិត​មក​ដល់​​ថ្ងៃទី​០​៧​ ខែសីហា​​នេះ ទឹក​មាន​​កំពស់​​តែ​​៧.​ម៉ែត្រ​​៩៣ បើ​ប្រៀប​ធៀប​​ទៅ​​ហ្នឹង​​ឆ្នាំ​​២០១៤ ក្នុង​រយៈ​ពេល​ដូច​គ្នា​ទឹក​​មាន​​កំពស់​​១០.​ម៉ែត្រ​០០ ហើយ​​បច្ចុ​ប្បន្ន​​នេះ ​មន្ទីរ​​ធនធាន​ទឹក​ ទទួល​​បាន​​ស្ថានីយ​​ជល​សា​ស្ត្រ​​ថ្មី ដែល​មាន​​បំពាក់​​ឧប​ករណ៍​​ទំនើប​​សំរាប់​​ផ្តល់​ទិន្ន​ន័យ កំពស់​​ទឹ​ក​​​ក្នុង​​​១៥​នាទី​​​ម្តង​​ផ្តល់​​ជូន​​ប្រជាពល​រដ្ឋ ​ជា​​រៀង​រាល់​ថ្ងៃ​ ដើម្បី​​ឲ្យ​លើកកំ​​ពស់​​​ការប្រុង​ប្រយ័ត្ន​​ចំពោះ​​ទឹក​ជំនន់​ ទន្លេ​មេគង្គ​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា​​

ចេញផ្សាយ ៖ ថ្ងៃទី១០ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative