ប្រលង​ឌីប្លូម​ឆ្នាំនេះ ​ក្រសួង​អប់រំ​ចំណាយ​ជាង​មួយលាន​ដុល្លា​អាមេរិក

ក្រសួង​អប់រំ​យុវជន និងកីឡា គ្រោង​នឹង​ចំណាយ​ថវិកា ប្រមាណ​៥ពាន់​លាន​រៀល ស្មើនឹង​ជាង​១លាន​ដុល្លា​អាមេរិក​ សំរាប់​ដំណើរ​ការ​ ប្រលង​សញ្ញា​ប​ត្រ​មធ្យម​សិក្សា​បឋម​ភូមិ ឬឌី​ប្លូម ។

3លោក ឈុន ចាន់ណារិន អ្នក​ទទួល​ខុសត្រូវ​ការងារ​ប្រលង​អូឡាំព្យាដ នៃ​ក្រសួអប់​រំយុវ​ជន និង​កីឡា បានមាន​ប្រសាសន៍​ឲ្យឲ្យ​ដឹង កាលថ្ងៃ​ទី១០ សីហា ថា​ប្រលង​ឌីប្លូម នៅឆ្នាំ​នេះ ក្រសួង​រៀប​ចំ​ប្រលង នៅថ្ងៃ​ទី១០ និងថ្ងៃ​ទី១១ សីហា ដោយ​មាន​បេក្ខជន ចូលរួម​ប្រលង ប្រមាណ​១៤​ម៉ឺន​នាក់ ដែលចំនួន​នេះ​បើ​ធៀប​នឹងឆ្នាំ​មុន មាន​ចំនួន​ប្រហាក់​ប្រហែល​គ្នាដែរ ហើយការ​ចំណាយ​សំរាប់​ដំណើរ​ការប្រលង​ក្រសួង​គ្រោងនឹង​ចំណាយ​ថវិកា​ប្រមាណ​៥ពាន់​លាន​រៀល ស្មើនឹង​ជាមួយ​លាន​ដុល្លា​អាមេរិក។

លោកបានបន្តថា ការ​ប្រលង​មធ្យម​សិក្សា​បឋម​ភូមិ កាលពី​ឆ្នាំទៅ ក្រសួង​បានរៀប​ចំ​ប្រលង រយៈ​ពេល​២ថ្ងៃ គឺនៅ​ថ្ងៃទី ១៤ និង​១៥ ខែ​កក្តដា ឆ្នាំ​២០១៤ ដោយមាន​បេក្ខជន​ចូលរួម​ប្រលង ចំនួន​ប្រមាណ១៤​ម៉ឺន​នាក់ នៅតាម​សាលា​ចំនួន ១៥៧៦​ សាលា នៅទូ​ទាំង​ប្រទេស ហើយ​ក្រសួង​បាន​ចំណាយ​ថវិកា​ប្រមាណ​៥ពាន់​លាន​រៀល។  ចំពោះ​សាលា​ឯកជន​ដែលមាន​សិស្ស ត្រូវប្រលង​ឌីប្លូម​ដែរនោះ ក្រសួង​បាន​អនុញ្ញាតិ ឲ្យសាលា​បញ្ជួន​សិស្ស​ចូលរួម​ប្រលង នៅតាម​សាលា​ណាដែល​នៅ​ជិត​សាលា​របស់​ខ្លួនតែ​ម្តង។

លោក ឈុន ចាន់ណារិន បាន​បន្តែម​ថា ចំពោះ​ការចំណាយ​សំរាប់​ការប្រលង​នៅឆ្នាំនេះ ក៏មិន​ខុសពី​ឆ្នាំមុន​នោះទេគឺ​ក្រសួង​គ្រោង​ចំណាយ​ប្រមាណ​៥ពាន់​លាន​រៀល ស្មើនឹង​ជាង១​លាន​ដុល្លា​អាមេរិក។

នេះជាឆ្នាំលើក​ទី២​ហើយ បន្ទាប់​ពីក្រសួង​អប់រំ​យុវជន និង​កីឡា មានការ​កែទំរង់​ដោយ​ឲ្យសាលា​នីមួយ​ៗ ជាអ្នក​រៀបចំ​ការ​ប្រលង ដោយ​ខ្លួនឯង។  ការកែ​ទំរង់​នេះ បានធ្វើ​ឲ្យការ​ចំណាយ​លើការ​ប្រលង​ឌីប្លូម មានការ​ថយចុះ គួរឲ្យ​គត់​សំគាល់។ ជាង​នេះ​ទៀត ការដែល​ឲ្យសាលា​នីមួយៗ ជាអ្នក​រៀបចំ​ដោយខ្លួន​ឯងនេះ បានធ្វើ​ឲ្យ​អាណា​ព្យាបាល ក៏ដូច​ជា​សិស្សា​នុសិស្ស និង​សាធារណៈ​ជន​ហាក់ មិនមាន​ការចាប់​អារម្មណ៍​នោះទេ ព្រោះគិត​ថា​ការប្រលង​វាទៅជា​រឿង​ធម្មតា​ទៅហើយ ពោល​គឺដូចជា​ប្រលង​ឆមាស ឬប្រលង​ប្រចាំ​ខែអញ្ចឹង​ដែរ។

ប្រលងឌីប្លូម​នៅឆ្នាំ​នេះ ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ចេញ​សេចក្តី​ជួនដំណឹង​រួចហើយ ដោយ​ឲ្យ​សាលា​នីមួយៗ ជា​អ្នក​រៀបចំ​ការ​ប្រលង ចំណែក​ក្រសួង​ជាអ្នក​ត្រួត​ពិនិត្យ​ពីលើ​តែ​ប៉ុណ្ណោះ។

លោកបានបន្ថែម​ថា «ការថយចុះ​នូវការ​ចំណាយ​នេះគឺ​ដោយសារ​តែក្រសួង បានផ្លាស់​ប្តូរការ​ប្រលង​ពីការ​ឲ្យមន្ទីរ​អប់រំ​យុវ​ជន និងកីឡា រាជធានី​ខេត្ត រៀបចំ​ជំនួស​ឲ្យសាលា​នីមួយៗ ជាអ្នក​រៀបចំ​វិញ។  ការដែល​ឲ្យសាលា​រៀបចំ​ការប្រលង​ដោយ​ខ្លួនឯង​នេះ បានកាត់​បន្ថយ​ការចំណាយ​បានយ៉ាង​ច្រើន ដោយជា​រៀងរាល់​ឆ្នាំក្រសួង​ត្រូវចំណាយ​លើការ​រៀបចំ​ប្រលង​ឌីប្លូម ​ប្រមាណ​ជា១៥ពាន់​លានរៀល»។

លោក ឈុន ចាន់ណារិន បាន​បញ្ជាក់​ថា ថវិកា​ទាំងនោះ​ក្រសួង ត្រូវ​ចំណាយ​ទៅលើ​ការរៀប​ចំសំរាប់​ដំណើរ​ការ​ប្រលង ដូច​ ជា ប្រធាន​គណៈ​កម្មាការ​ប្រលង ទទួល​បាន៩​ថ្ងៃ ក្នុង១​ថ្ងៃ ៣៨០០០​រៀល គណៈ​កម្មការ​កំណែ ទទួល​បាន ៤ថ្ងៃ​ក្នុង១ ថ្ងៃ​ ៣៨០០០​រៀល និង​គណៈ​កម្មា​ការ​សំណេរ ទទួល​បាន៣​ថ្ងៃ ក្នុង១​ថ្ងៃ​៣៨០០០រៀល។

បន្ទាប់ពីប្រលង​ឌីប្លូម រួចក្រសួង​បន្តរៀប​ចំការ​ប្រលង​សញ្ញា​បត្រ​​មធ្យម​សិក្សាទុតិយ​ភូមិ ឬ​បាក់ឌុប ដែល​​នឹង​ប្រព្រឹត្ត​ទៅនា​សម័យ​​ប្រឡង ​ថ្ងៃ​ទី​ ២៤ ​ខែ​សីហា​ ​​ឆ្នាំ​​២០១៥ ដែល​មាន​​ថ្នាក់​​វិទ្យា​សាស្រ្ត​ និង​ថ្នាក់​​វិទ្យាសាស្រ្ត​​សង្គម​ រួមមាន​​​បេក្ខជន​​ប្រឡង​​​សរុប ៨៨៤៨៨ ​នាក់ និង​​មាន​​មណ្ឌល​​ប្រឡង​​ ១៤៩ ​មណ្ឌល​​​ចែក​ចេញ​​ជា ៣៥៧៦ ​បន្ទប់​​នៅ​រាជធានី​​ខេត្ត​​ទាំង​ ២៥​រាជធានី​ខេត្ត ​ដោយ​គ្រោង​នឹងចំណាយ​ថវិកា​ប្រមាណ ១២ពាន់​លាន​រៀល​ស្មើ នឹងចំនួន​៣លាន​ដុល្លា​អាមរិក​មានការ​ថយចុះ​មួយ​ លាន​ដុល្លាបើ​ធៀបទៅ​នឹងការ​ប្រលង​កាលពី​ឆ្នាំមុន។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា​​

ចេញផ្សាយ ៖ ថ្ងៃទី១០ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative