ពេទ្យសត្វ​​ខេត្ត​​បន្ទាយ​​មាន​ជ័យ ​ចុះ​​ពិនិត្យ និង​​រឹត​បន្តឹង​​ការ​ដឹក​​ជញ្ជូន​​ទា​រស់​​នាំចូល​​ពី​ថៃ​

ដើម្បីធានានូវ​សុវត្តិភាព ដល់​សុខភាព​ប្រជា​ពល​រដ្ឋ កាលពី​ពេលថ្មីៗ​នេះ មន្ត្រី​ការិយាល័យ​​បសុព្យា​បាល ​ខេត្ត​​បន្ទាយ​មាន​ជ័យ​ ​បាន​ចុះ​​ធ្វើការ​ ត្រួត​ពិនិត្យ​​សត្វ​ទា​ ដែល​នាំ​ចូល​ពី​ថៃ​​ដែលយក​​មក​​រក្សាទុក​​បណ្ដោះ​អាសន្ន​នៅ​ក្នុង​ឃុំ អូរ​បី​ជាន់​​ស្រុក​​អូរ​ជ្រៅ​ ខេត្ត​បន្ទាយ​មានជ័យ។

1លោក ​ហ៊ុយ ទូច​ ប្រធាន​​ការិយាល័យ​​បសុ​ព្យាបាល ​ខេត្ត​​បន្ទាយ​មានជ័យ ដែល​បាន​ដឹក​នាំ​ការ​ចុះត្រួត​ពិនិត្យ​សត្វទា នាំចូល​ពីប្រទេស​ថៃ​ បាន​ប្រាប់​​ឲ្យ​ដឹង​​ថា​ បច្ចុប្បន្ន​​មាន​​ក្រុមហ៊ុន​​ចំនួន​​៨ ​ដែល​​ទទួល​​បាន​​ការ​​អនុញ្ញាត​​ពី​ ក្រសួង​កសិកម្ម​​រុក្ខា​​​ប្រមាញ់ ​និង​​នេសាទ​ ក្នុង​​ការ​ប្រមូល​ទិញ​​សត្វ​​ទា​​រស់​ ពី​​ប្រទេស​​ថៃ​ ហើយ​​នាំចូល​​តាម​​ច្រក​​អូរ​បី​ជាន់​​មក​កាន់​កម្ពុជា​​នឹងបន្ត​​ទៅ​លក់​​នៅ​​ប្រទេស​​វៀតណាម​ ដោយ​ឆ្លង​កាត់​កម្ពុជា​​យើង។ លោក​បានបន្ត​ថា កន្លងមក​​ដោយមាន​​កា​រ​នាំ​ចូល​ទា​រ​ស់​ពី​​ប្រទេស​​ថៃ​ យ៉ាង​គំហុក​​បាន​ធ្វើឲ្យ​ ប្រជាពលរដ្ឋ​​នៅក្នុង​​ឃុំ​អូរ​បី​​ជាន់​​​រួមទាំង​​ប្រជា​ពល​​រដ្ឋ​​នៅតាម​ ដង​ផ្លូវ​ឆ្លង​កាត់​បាន​​សម្តែង​​ការព្រួយ​បារម្ភ​ ពី​ក្លិន​ស្អុយ​​ក្រែង​​ឆ្លង​​ជំងឺ ​ផ្សេងៗ​​ដែល​បង្ក​ឡើង​​ដោយ​​សត្វ​ទា​​ពិសេស​​នោះ​គឺ​ជំងឺ​​ផ្តាសាយ​​បក្សី។

ឆ្លើយតប​នឹង​​បញ្ហា​​នេះ​លោក ហ៊ុយ ទូត បាន​​បញ្ជាក់​​ថា ​​មុន​នឹង​​នាំចូល​​សត្វ​ទា​​គឺ​ទា​ទាំង​នោះ​សុទ្ធ​តែ​ទទួល​​បាន​ការ​ពិនិត្យ​ និង​ មាន​វិញ្ញា​បន​បត្រ​​បញ្ជាក់​​ពី​​សុខ​ភាព​ ចេញ​​ដោយ​មន្ត្រី​​ជំនាញ​​ពេទ្យសត្វ​​ថៃ​ យ៉ាង​ត្រឹម​ត្រូវ​​ហើយ​បើ អត់​មាន​​វិញ្ញា​បន​បត្រ​​វិញ​​មន្ត្រី​​ជំនាញ​​របស់​​លោក​​ក៏​មិន អនុញ្ញាត​​ឲ្យ​នាំ​ចូល​ដែរ​ ហើយ​ការ​​នាំចូល​យើង​​តែងតែ​​បាញ់ថ្នាំ​​សម្លាប់​​មេរោគ​​ជា​រាល់ថ្ងៃ​​ផង​ដែរ​​ចំពោះ​ រថយន្ត​​ដឹក​សត្វ​​ទា​​រាល់​ពេល​ចេញ​ចូលដើម្បី​ធានា​សុវត្តិ​ភាព​ដល់​ប្រជាពល​រដ្ឋ​យើង។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា​​

ចេញផ្សាយ ៖ ថ្ងៃទី១០ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative