គ្រោះថ្នាក់​​ចរា​ចរណ៍​ថ្ងៃទី​៩ ខែ​​សីហា​ ស្លាប់​​មនុស្ស ៥​នាក់ និង​​របួស​​ធ្ងន់​​ស្រាល​ ១៤​​នាក់​

យោងតាម​របាយ​ការណ៍ របស់​នាយក​ដ្ឋាន​សណ្តាប់​ធ្នាប់នៃ​អគ្គស្នការ​នគរ​បាល​ជាតិ បានឲ្យ​ដឹងថា​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​ នៅ​​ទូទាំង​​ប្រទេស កាលពី​​ថ្ងៃ​ទី​៩ ខែ​​សីហា ឆ្នាំ​​២០១៥​ បាន​កើត​ឡើង​ចំនួន ៨​​លើក យប់ ៥​លើក​ បណ្តាល​ឲ្យ​មនុស្ស​​ស្លាប់ ​៥​នាក់ (​ស្រី ម្នាក់​) របួស​ធ្ងន់ ៧​នាក់ (​ស្រី​ ២​នាក់​) និង​​របួស​ស្រាល ៧​នាក់ (​ស្រី​ ៣​នាក់​) ។​

1ក្នុង​គ្រោះថ្នាក់​ ចរា​ចរណ៍​ទាំង៨​លើក​​នេះ បាន​បង្ក​​ឲ្យ​ខូច​ខាត​​យាន​យន្ត​​សរុប ​១២​​គ្រឿង​ ក្នុងនោះ​​មាន​ម៉ូតូ​​ចំនួន ៥​​គ្រឿង​ រថយន្ត​​ធុន​តូច ២​​គ្រឿង​ រថយន្ត​​ធុន​ធំ ១​គ្រឿង​ និង​ថ្មើរ​ជើង ៤​នាក់ ។​ មូលហេតុ​​ដែល​​បណ្តាល​ឲ្យ​ មាន​​គ្រោះ​ថ្នាក់​​រួមមាន ល្មើស​​ល្បឿន ៣​​លើក​ ស្រវឹង ១​លើក​ ប្រជែង​​គ្រោះ​ថ្នាក់ ១​លើក​ បត់​​គ្រោះ​ថ្នាក់ ១​លើក​  កត្តា​​យាន​យន្ត ១​លើក និង​​មនុស្ស​​រ​ត់​ឆ្លង​ផ្លូវ ១​លើក ។  ចំពោះ​​អ្នក​ជិះ​​ម៉ូតូ​​គ្រោះ​ថ្នាក់ ដោយ​​មិនបាន​​ពាក់មួក​​សុវត្ថិភាព​​ចំនួន ៧​នាក់ (​យប់​ ៥​នាក់​) ។​ រថយន្ត​ ពិន័យ​​សរុប​​ចំនួន​ ៧៥២​​គ្រឿង (​រថយន្ត​ធំ ​២២៨​​គ្រឿង​) ស្មើនឹង ៧៥២​​ករណី ល្មើស​​ក្រដាស​​ស្នាម​​មាន ៦០៨​​គ្រឿង ស្មើនឹង ៦០៨​​ករណី​ ចំពោះ​​ករណី​​ល្មើស​​បច្ចេក​ទេស ១៤៤​​គ្រឿង ស្មើនឹង ១៤៤​​ករណី ដោយ​ឡែក​​​ម៉ូតូ​​​ត្រូវបាន​​ពិន័យ​​សរុប​​ចំនួន ១.១៩៧​​គ្រឿង។

ចំណែកគ្រោះថ្នាក់​​ចរា​ចរណ៍ នៅ​ទូទាំង​​ប្រទេស ​ចំនួន ៩​លើក យប់ ៧​លើក​ បណ្តាល​ឲ្យ​មនុស្ស​​ស្លាប់ ម្នាក់ (​ប្រុស​)​ របួស​ធ្ងន់ ​១២​នាក់ (​ស្រី​ម្នាក់​) និង​របួស​ស្រាល ៤​នាក់ (​ស្រី ​២​នាក់​) ។​ ក្នុង​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​ទាំង ៩​លើក​​នេះ បាន​បង្ក​​ឲ្យ​ខូច​ខាត​​យាន​យន្ត​​សរុប ១៥​គ្រឿង ក្នុងនោះ​​មាន​ម៉ូតូ​​ចំនួន ១០​គ្រឿង​ រថយន្ត​​ធុន​តូច ២​គ្រឿង​ រថយន្ត​​ធុន​ធំ ២​គ្រឿង និង​​យាន​ផ្សេង​ៗ​ ១​​គ្រឿង ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា​​

ចេញផ្សាយ ៖ ថ្ងៃទី១០ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative