ចំនួនភ្ញៀវ​ទេសចរ ចូល​តាមច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត ក្នុង​រយៈ​ពេល៧​ខែ​នេះ មាន​ការ​ថយចុះ

ប្រធានមន្ទីរទេស​ចរណ៍ ខេត្ត​បន្ទាយ​មានជ័យ បានមាន​ប្រសាសន៍ បានឲ្យ​ដឹងថា នៅក្នុង​រយៈ​ពេល​៧​​ខែ ឆ្នាំ​​២០១៥​ នេះមាន​ភ្ញៀវ​ទេសចរ ចម្រុះ​ជាតិ​សាសន៍   ចូលមក​តាមច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មានជ័យ មាន​ចំនួន​សរុប ២៤៥០១០ នាក់ មាន​ការថយ​ចុះ១២,៩៧ ភាគរយ បើប្រៀប​ធៀប​រយៈ​ពេល​ដូចគ្នា នឹង​ឆ្នាំ​២០១៤ ដែល​មាន​ចំនួន ២៨១៥៣៧​នាក់ ។

4ពាក់ព័ន្ធនឹង​ការថយ​ចុះនេះ លោក ជង់ លឹម បាន​ពន្យល់​ថា ការថយចុះ​នៃចំនួន​ភ្ញៀវទេសចរ គ្រប់​ជាតិ​សាសន៍ ចូលតាម​ច្រកទ្វារ អន្តរជាតិ​ប៉ោយប៉ែត មក​លេង​កម្សាន្ត​នៅ ខេត្ត​បន្ទាយ​មានជ័យ​នេះ វាជារឿង ធម្មតា ជួនកាល​ឡើង​ជួនកាល​ថយចុះ ពី​ ព្រោះ ភ្ញៀវ​ទេសចរ ពួកគាត់​តែងតែ​ច​ង់​ទៅលេង​នៅកន្លែង​ណាដែល​ពួកគាត់​មិនទាន់​ស្គាល់។

លោក ជង់ លឹម  ឲ្យដឹង​ទៀតថា ទីផ្សារភ្ញៀវ​ទេសចរទាំង១០ ដែលធ្វើ​ដំណើរ​ឆ្លងពី​ប្រទេសថៃ ចូលមក ខេត្ត​បន្ទាយ​មានជ័យតាមច្រកទ្វារ អន្តរជាតិ​ប៉ោយប៉ែត រយៈ​ពេល​៧ខែ​ក្នុងឆ្នាំ​២០១៥ នេះលេខ​១ គឺជនជាតិ​ថៃ ដែលមាន​ចំនួន ៦២៤១១​នាក់ កើនឡើង ១៦,៥៥ ភាគរយ លេខ២ ជនជាតិ​រុស្ស៊ី មាន​ចំនួន ១៧៩៥២ នាក់ ថយ ៦៤,៤៣ ភាគរ​យ លេខ៣ ជនជាតិ​ចិន មានចំនួន ១៣០៣៧ កើន​១០៣,៨៦ ភាគរយ លេខ៤ អង់គ្លេស មាន​ចំនួន ១០៣-៧០ ថយ ៦,២៣ ភាគរយ លេខ៥ អាម៉េរិក មានចំនួន ៩៤៨៧​នាក់ កើន២,២១​ភាគរយ លេខ៦ ឥណ្ឌូ​ណេស៊ី មានចំនួន ៨៧២៨   នាក់កើន ៦៨,៥៦ ភាគរយ លេខ៧ កូរ៉េ មានចំនួន ៧១៤០​នាក់ ថយចុះ ១៩,៦២ ភាគរយ លេខ៨ បារាំង មានចំនួន ៧១០០ ថយ៩,៤៤ ភាគរយ លេខ៩ អាល្លឺម៉ង់ មានចំនួន ៧០៦៩​នាក់ កើន ០,៦៣ ភាគរយ និងលេខ១០  ជប៉ុន មានចំនួន​៥៤០៥​នាក់ ថយ ១០,១១ ភាគរយ។

នៅក្នុងអំឡុងឆ្នាំ​ខាងមុខៗ លោក ជង់ លឹម បានបញ្ជាក់​ដោយក្តី​សង្ឃឹម​យ៉ាងមុត​មាំថា តួលេខ​ភ្ញៀវ​ទេសចរ​អន្តរជាតិ ដែល​  ឆ្លង​ពីប្រទេស​ថៃ មកកាន់​កម្ពុជា តាមច្រក​ទ្វារ​អន្តរ​ជាតិ ប៉ោយប៉ែត នេះនឹង​មាន​សន្ទុះហក់​ឡើងវិញ ជាក់ជា​មិនខាន​ព្រោះអ្វី​ដែលយើង​ហ៊ានសង្ឃឹម​ទុកយ៉ាង​នេះ ក៏ដោយ​សារ​តែ​​នៅតាម​តំបន់ច្រក​ព្រំដែន បច្ចុប្បន្ន មាន​ស្ថិរភាព និង​ចំណង​ទាក់ទង​ជា​មួយ ប្រទេសជិត​ខាងបាន​ល្អប្រសើរ​ណាស់ ជាពិសេស​កម្ពុជា-​ថៃ។

 សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា​​

ចេញផ្សាយ ៖ ថ្ងៃទី០៨ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative