គ្រោះថ្នាក់​ចរាចរណ៍ ​ថ្ងៃ​ទី​៧ ខែ​​សីហា ​ស្លាប់​​មនុស្ស ៦​នាក់ និង​របួស​​ធ្ងន់​ស្រាល ១៦​នាក់​

យោង​តាម​​របាយ​ការណ៍​​ ពី​នាយកដ្ឋាន​​សណ្ដាប់​ធ្នាប់ នៃ​អគ្គស្នង​ការ​ដ្ឋាន​​នគរ​​បាល​​ជាតិ ​បានឲ្យ​ដឹង​​ថា ​គ្រោះថ្នាក់​​ចរា ចរណ៍ នៅ​ទូទាំង​​ប្រទេស ​កាលពី​​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០១៥ ​បានកើត​ឡើងចំនួន​​៨​លើក យប់​៣​​លើក​ បណ្តាល​ឲ្យ​មនុស្ស​​ស្លាប់ ៦​នាក់ (​ស្រី​ម្នាក់​)  របួស​ធ្ងន់ ១២​នាក់ (​ស្រី​២​នាក់​) និង​​របួស​ស្រាល ៤​នាក់ (​ប្រុស​) ។

6ក្នុង​គ្រោះថ្នាក់​ ចរាចរណ៍​​ទាំង ៨​លើក​​នេះ បាន​បង្ក​​ឲ្យ​ខូចខាត​ យានយន្ត​​សរុប​ ១៥​​​គ្រឿង ក្នុងនោះ​​មាន​ម៉ូតូ​​ចំនួន ១១​​គ្រឿង​ រថយន្ត​​ធុន​តូច ៣​គ្រឿង​ រថយន្ត​​ធុន​ធំ ១​គ្រឿង និង​ថ្មើរ​ជើង​ម្នាក់ ។​  ​មូលហេតុ​​ដែល​បណ្តាល​ឲ្យ​ មាន​គ្រោះ​ថ្នាក់​​រួម​មាន ល្មើស​​ល្បឿន ៣​លើក​ មិន​គោរព​​សិទ្ធ ១​លើក​ ប្រជែង​​គ្រោះថ្នាក់ ២​លើក​ មិន​ប្រកាន់​​ស្តាំ ១​លើក និង​បត់​​គ្រោះថ្នាក់​ ១​លើក ។  ចំពោះ​អ្នក​​ជិះ​ម៉ូតូ​​គ្រោះថ្នាក់​ ដោយ​​មិន​បាន​​ពាក់មួក​​សុវត្ថិភាព ​ចំនួន ១៩​នាក់ (​យប់ ​៧​នាក់​) ។​

ចំពោះ រថយន្ត​​ពិន័យ​សរុប​ ចំនួន ១,២៧០​ គ្រឿង (​រថយន្ត​ធំ ​២៥៧​គ្រឿង​​) ស្មើ​នឹង ១,២៨០​​ករណី ល្មើស​​ក្រដាស​​ស្នាម​មាន ៩៩៥​​គ្រឿង ស្មើនឹង ៩៩៥​​ករណី​​ ចំពោះ​​ករណី​​ល្មើស​​បច្ចេក​ទេស ២៧៥​គ្រឿង ស្មើនឹង ២៨៥​​ករណី ដោយឡែក​​ម៉ូតូ​ ត្រូវបាន​​ពិន័យ​​សរុប​ ចំនួន ១.៧៤០​​គ្រឿង។

ចំពោះគ្រោះថ្នាក់​​ចរា​ចរណ៍ នៅ​ទូ​ទាំង​​ប្រទេស កាលពី​​ថ្ងៃទី​៦ ​ខែសីហា ​ឆ្នាំ​​២០១៥​ បានកើត​ឡើង ​​ចំនួន​​១១​​លើក  យប់​២​​លើក​បណ្តាល​​អោយ​​មនុស្ស ​ស្លាប់​៦​​នាក់ ​(​ស្រី​២​​នាក់​)​ របួសធ្ងន់​​៧​នាក់ ​(​ស្រី​៣​នាក់​)  និង​របួស​ស្រាល ​១២​​នាក់​ (​ស្រី​៤​​នាក់​)​។​  ក្នុង​​គ្រោះថ្នាក់​​ចរាចរណ៍​​ទាំង ១១​លើក​​នេះ បាន​បង្ក​ឲ្យ​​ខូចខាត​​យានយន្ត ​សរុប​១៩​​គ្រឿង ក្នុង​នោះ​​មាន​ម៉ូតូ​​ចំនួន​​១១​គ្រឿង​ រថយន្ត​​ធុន​តូច​​៣​គ្រឿង​ ​រថយន្ត​ធុន​​ធំ ​៣​គ្រឿង​ ​យាន​ផ្សេងៗ ​២​គ្រឿង​ និង​​ថ្មើរជើង​​២​នាក់​។​

 សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា​​

ចេញផ្សាយ ៖ ថ្ងៃទី០៨ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative