មហារីក​ស្បូន​នៅ​កម្ពុជា ជាប់​លេខ១​ក្នុងតំបន់​អាស៊ាន

ដោយសារការយល់​ដឹងនៅ​មាន​កម្រិត បានធ្វើ​ឲ្យស្រ្តី​កម្ពុជា​ជាច្រើន បាន និង​​កំពុង រង​គ្រោះ​ដោយសារ​ជំងឺ​មហា​រីក​មាត់​ស្បូន  និងជាប់​ចំណាត់​ថ្នាក់លេខ​១ នៅក្នុង​​តំបន់​អាស៊ាន។

1លោកសាស្រ្តាចារ្យ អ៊ាវ សុខា ប្រធាន​ផ្នែក​ជំងឺ​មហារីក និង​ជំងឺ​ឈាម នៃមន្ទីរ​​ពេទ្យ​កាល់​ម៉ែត បានថ្លែង​ឲ្យដឹង​កាល​ពីសប្តាហ៍​មុនថា ជំងឺ​មហារីក​មាត់​ស្បូន លើស្រ្តី​​កម្ពុជា ជាប់​ចំណាត់​ថ្នាក់​លេខ១ ក្នុងតំបន់​នេះ ដោយសារ​ការយល់​ដឹង​របស់​ស្រ្តី​កម្ពុ​ជា​នៅ​មាន​កម្រិត។ លោក​បន្តថា មេ​រោគ​​ជំងឺ​​នេះតែង​ចូលសម្ងំ​ខ្លួនក្នុង​ខ្លួនស្រ្តី​រយៈ  ពេ​លពី​៧ទៅ​១០ឆ្នាំ ទើប​ចេញរោគ​សញ្ញា​ ដែល​ជាដំណាក់​កាលចុង​ក្រោយនៃ​​ជំ​ងឺ​នេះ​។​ មូលហេតុ​កើតជំងឺ​នេះ ដោយ​សារស្រ្តី​កម្ពុជា​មិនសូវ​អនាម័យ​ប្រដាប់​ភេទ ដែល​​បង្ក​​ឲ្យ​មានមេរោគ​ឆ្លងចូល និង​សម្ងំ​ខ្លួនក្នុង​ស្បូនស្រ្តី។

លោកបន្តថា ចំនួន​ស្រ្តីកើត​ជំងឺនេះ កើនទ្បើង​ជាប្រចាំ​នៅមន្ទីរ​ពេទ្យ ហើយស្រ្តី​​កើតជំងឺ​នេះភាគ​ច្រើនមាន​វ័យចាប់​ពី៥០ឆ្នាំ​ទ្បើង​ទៅ។ ជំងឺនេះ​អាចការពារ​បានតាម​​រយៈ​ការចាក់​វ៉ាក់សាំង​បង្ការ ដែលមាន​ប្រសិទ្ឋិ​ភាព​ខ្ពស់​សម្រាប់ស្រ្តីមិន​ទាន់ឆ្លង​កាត់​​ការរួម​ភេទ ប៉ុន្តែ​ប្រសិន​ជាស្រ្តី​នោះឆ្លង​កាត់ការ​រួមភេទ​ហើយ វ៉ាក់សាំង​មិនសូវ​មាន​ប្រសិទ្ឋិ​ភាព​ការពារ​នោះទេ។

លោកសាស្រ្តាចារ្យ អ៊ាវ សុខា បាន​បន្តថា បច្ចុប្បន្ន​នេះមន្ទីរ​ពេទ្យកាល់​ម៉ែត ​មានសេវា​ពិនិត្យ​មាត់ស្បូន​ស្រ្តី ដែល​អាច​រក​ឃើញ​កោសិកា​មហារីក​មាត់ស្បូន នៅ​​ដំ​ណាក់​កាល​ដំបូង​បាន។  ស្រ្តីគ្រប់​រូបគួរ​ពិនិត្យ​សុខភាព​មាត់ស្បូន​រៀងរាល់​៦ខែ ឬ​មួយ​ឆ្នាំ​ម្តង ដើម្បី​បញ្ចៀស​ហា​និភ័យ​របស់​ជំងឺនេះ ព្រោះ​បើរក​ឃើញជំងឺ​នេះទាន់​​ពេល​វេលា អ្នកជំងឺ​អាចមាន​ឳ​កា​ស​ជាសះ​ស្បើយ និងចំណាយ​ប្រាក់តិច។

 សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន​​

ចេញផ្សាយ ៖ ថ្ងៃទី០៨ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative