របៀបថែ​ទាំត្រចៀក

ត្រចៀក គឺជាសរីរាង្គ​សោតវិញ្ញាណ​យ៉ាងសំខាន់​សម្រាប់​បុគ្គល​គ្រប់រូប​។ យើងអាច​ធ្វើការ​ប្រាស្រ័យ​ទាក់ទង ស្ដាប់តន្ដ្រី និងស្ដាប់ឮ ព្រឹត្ដការណ៍​ទាំងឡាយ​ដែលនៅ​ជុំវិញ​យើងបាន ក៏ដោយ​សារត្រចៀក​។ វាងាយ​ទទួល​រងការ​ប៉ះទង្គិច​ផងដែរ​។ ដោយសារ​ត្រចៀក​មានសារៈ​សំខាន់បែបនេះ តើយើង​គប្បីចៀស​វាង និងថែរក្សា​យ៉ាង​ដូចម្ដេច​?

រូបភាពទស្សនាវដ្តីសុខភាពយើង

លោក​វេជ្ជបណ្ឌិត ឯក សំអឿន អ្នកជំនាញ​ផ្នែកច្រមុះ ត្រចៀក និងបំពង់ក នៃមន្ទី​រពេទ្យ​ព្រះបាទ​នរោត្ដមស៊ីហនុ បានអធិប្បាយ​ពន្យល់ប្រាប់​ទស្សនាវដ្ដី សុខភាពយើង ថាត្រចៀក​ចែកចេញ​ជាបីផ្នែក គឺផ្នែក​ខាងក្រៅ ផ្នែកក​ណ្ដាល និងផ្នែក​ខាងក្នុង។ ត្រចៀក​ផ្នែកខាងក្រៅ​ការពារត្រ ចៀកកណ្ដាល​ពីសារធាតុ​មិនល្អ​ផ្សេងៗ និងជាអ្នក​បញ្ជូន​រលកសម្លេង ឱ្យទៅប៉ះ​នឹងក្រដាស​ត្រចៀក​ដើម្បីបង្កើត​ជាសម្លេង។ សម្លេង​នេះក៏ឆ្លង​ចូលទៅ ត្រចៀកក្នុង និងទៅដល់​ខួរក្បាល។ ត្រចៀក​មានផ្ទុក​នូវវត្ថុរាវ​ម្យ៉ាង​ពណ៌លឿង ដែលមាន​ទំនាក់ទំនង​នឹងចលនា​នៃក្បាល​របស់យើង​។

កត្ដាដែលនាំឱ្យប៉ះពាល់ដល់ត្រចៀក

  • ការប៉ះ​ឬវាយត្រង់​បរិវេណ​សៀតផ្កា និងការ​ញើស​សំបោរដោយ​គំហុក​
  • នៅពេល​មានទឹក​ដក់នៅ​ក្នុងត្រចៀក​រយៈពេល​យូរដោយ​មិនមាន​ការជូត​សម្អាត។ ឯការមាន​ជម្ងឺផ្ដា​សាយ​ដែលមិន​បានព្យាបាល​ឱ្យជាសះ ស្បើយ ក៏បណ្ដាល​ឱ្យប៉ះពាល់​ត្រចៀក​ផងដែរ ព្រោះតែ​សំបោរ​ដែលបាន​ហៀរចូលទៅក្នុង​ក្រដាស​ត្រចៀក ហើយ​កកើត​ជាអំបៅ​អំបែក។
  • ការខ្វារ​អាចម៍​ត្រចៀក​ដែលពេល​ខ្លះធ្វើ​ឱ្យប៉ះពាល់​ដល់ត្រចៀក​កណ្ដាល។​ ក្នុងករណី​ខ្វារអាចម៍​ត្រចៀក ដោយ​ឧបករណ៍​មិនស្អាតពី មនុស្សម្នាក់​ទៅមនុស្សម្នាក់​ អាចប្រឈម​មុខនឹង​ជម្ងឺផ្សិត​ក្នុងត្រចៀក និងការ​ឆ្លងរោគ​ផ្សេងៗ។ ការពិសារថ្នាំ​មួយចំនួន ដែ​ល​ទាក់ទងនឹង​ ជម្ងឺគ្រុនចាញ់ របេង និងការ​សេពគ្រឿង​ស្រវឹង ក៏អាច​ធ្វើឱ្យ​រលាកសរសៃ​ឈាមត្រចៀក។
  • បរិយាកាស​ដែលមាន​រលកសម្លេង​ខ្លាំង ធ្វើឱ្យប៉ះ​ពាល់ដល់​ត្រចៀក​ខាងក្នុង​ដែលបណ្ដាល​ឱ្យទៅជា​ថ្លង់រយៈ​ពេលខ្លី និងជាប្រចាំ។
  • ការស្ដាប់ និងនិយាយ​ទូរស័ព្ទ​ច្រើនពេក ក៏ធ្វើឱ្យប៉ះ​ពាល់ដល់​សរសៃឈាម​ត្រចៀកដែរ។

ប្រការត្រូវធ្វើដើម្បីថែរក្សាត្រចៀក

  • ត្រូវជូត​សម្អាតត្រចៀក​ក្រៅជារៀង​រាល់ថ្ងៃ ដោយប្រើ​ក្រណាត់​សើមទន់
  • មិនត្រូវខ្វារ​អាចម៍ត្រចៀក​ដែលនៅកប់ជ្រៅខាង​ក្នុងត្រចៀកទេ ព្រោះវាធ្វើ​ឱ្យកាន់តែ​ផុងចូល​ជ្រៅ
  • ប្រសិនមាន​ទឹកចូលត្រចៀក ត្រូវផ្អៀង​ក្បាលទៅម្ខាង​ ហើយប​ង្ហើបត្រចៀក​ក្រៅដោយ​ទាញត្រ​ចៀកថ្មមៗ
  • ចៀសវាង​ការប៉ះទង្គិច​ចំរន្ធត្រចៀក ព្រោះវា​ធ្វើឱ្យដាច់​ក្រដាស​ត្រចៀក និងបាត់​បង់សោត​វិញ្ញាណ
  • ចៀសវាង​ស្ថិតនៅកន្លែង​មានសម្លេង​ខ្លាំង ព្រោះវាអាច​បណ្ដាល​ឱ្យទៅ​ជាថ្លង់​
  • ប្រសិន​រមាស់​ត្រចៀក​គួរប្រើ​សំឡីទន់ ដែលមាន​ដងមក​ត្បារថ្មមៗ។ ចៀសវាង​ប្រើវត្ថុរឹង ដែលអាច​ប៉ះពាល់​ត្រចៀក។
  • ក្នុងករណី​មានសត្វ​ល្អិតចូល​ គប្បីធ្វើ​ឱ្យសត្វ​នោះស្លាប់ ឬបញ្ឈប់​ចលនា​ជាមុន​សិន សឹមយក​សំឡីត្បារ​យកចេញថ្មមៗ​។ ប្រសិន​បើនៅតែ មិនអាច​យកចេញបាន ត្រូវប្រញាប់​អញ្ជើញ​ទៅឱ្យគ្រូពេទ្យ​ជំនាញពិនិត្យ និងព្យាបាល។​
  • ប្រសិន​បើមាន​បញ្ហា​ជាមួយ​នឹងក្រដាស​ត្រចៀក គួរប្រើ​សំឡីពិសេស​បិទរន្ធ​ត្រចៀក នៅពេល​អ្នកងូតទឹក ឬហែលទឹក ដើម្បីចៀស​វាងកា​ឆ្លង មេរោគ។
  • កុំញើស​សំបោរ​ទាំងគំហុក ព្រោះវា​ប៉ះពាល់ដល់​ក្រដាស​ត្រចៀក។
  • ក្នុងករណី​ប៉ះពាល់ខ្លាំង​ដល់ត្រចៀក ឬឈឺចាប់​ក្នុងត្រចៀក គប្បី​ប្រញាប់​ទៅឱ្យគ្រូពេទ្យ​ជំនាញ​ពិនិត្យ និងព្យាបាល ដើម្បីចៀសវាង បណ្ដាល​ឱ្យខូច​ត្រចៀក។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៥ ខែមិថុនា ឆ្នាំ២០០៦

Google Analytics Alternative