គ្រោះថ្នាក់​ចរាចរណ៍​ ថ្ងៃទី០​៦ ​ខែសីហា ស្លាប់​មនុស្ស​ ០៦នាក់ និង របួសធ្ងន់​ស្រាល​១៩​នាក់

យោង​តាម​របាយការណ៍​ ពី​នាយកដ្ឋាន​​សណ្ដាប់​ធ្នាប់ នៃ​អគ្គស្នង​ការ​ដ្ឋាន​​នគរ​បាល​​ជាតិ​ បានឲ្យ​​ដឹង​ថា គ្រោះ​ថ្នាក់​​ចរា​ចរណ៍ នៅ​ទូ​​ទាំង​​ប្រទេស កាលពី​​ថ្ងៃទី​៦ ​ខែ​សីហា​ ឆ្នាំ​​២០១៥ ​បានកើត​ឡើង​​​ចំនួន​​១១​លើក យប់​២​​លើក​​បណ្តាល​​អោយ​​មនុស្ស​​ស្លាប់​​៦​នាក់ ​(​ស្រី​២​នាក់​) ​របួស​ធ្ងន់​​៧​នាក់​ (​ស្រី​៣​នាក់​) និង​​របួស​ស្រាល​​១២​​នាក់​ (​ស្រី​៤​​នាក់​)​។​
1ក្នុង​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​ទាំង​១១​លើក​​នេះ បាន​បង្ក​​ឲ្យ​ខូចខាត​​យាន​យន្ត​ សរុប​​១៩​​​គ្រឿង ក្នុង​នោះ​​មាន​ម៉ូតូ​ ចំនួន​​១១​​គ្រឿង​​ រថ​យន្ត​​ធុន​តូច​ ៣​គ្រឿង​ ​រថយន្ត​​ធុន​ធំ​ ៣​គ្រឿង​ យាន​​ផ្សេងៗ​ ២​​គ្រឿង​ និង​ថ្មើរ​ជើង​​២​នាក់​។ ​ មូល​ហេតុ​ដែល​​បណ្តាល​​​ឲ្យ​មាន​​គ្រោះ​ថ្នាក់ ​រួមមាន ល្មើស​ល្បឿន​​៥​លើក​ ​មិន​គោរព​​សិទ្ធ​​១​លើក​ ​ស្រវឹង​១​​លើក​ ​ប្រជែង​គ្រោះ​ថ្នាក់ ​៣​លើក ​និង​​បត់​​គ្រោះថ្នាក់​​១​លើក​។ ​ចំពោះ​​អ្នក​ជិះ​​ម៉ូតូ​ គ្រោះថ្នាក់​​​ដោយ​មិន​បាន​ពាក់​មួក​​សុវត្ថិភាព ​ចំនួន​​១៦​នាក់ ​(​យប់​៦​នាក់​)​។​

ចំពោះរថយន្ត​​ពិន័យ​​សរុប ​ចំនួន​១,២៦៣​​គ្រឿង (​រថយន្ត​ធំ​​ ៣៨៦​គ្រឿង​) ស្មើ​នឹង​​១,២៨៨​​ករណី​ ល្មើស​​ក្រដាស​​ស្នាម​មាន​​៩៨៥ គ្រឿង ស្មើ​នឹង​​៩​៩១​​ករណី​ ចំពោះ​​ករណី​​ល្មើស​​បច្ចេក​ទេស ​២៧៨ គ្រឿង​​ស្មើនឹង​ ២៩៧​​ករណី ដោយឡែ​ក​ម៉ូតូ ​ត្រូវ​បាន​​ពិន័យ​​សរុប​​ចំនួន ១.៩៥០ គ្រឿង។

ចំណែកគ្រោះថ្នាក់​​ចរា​ចរណ៍ នៅ​ទូទាំង​​ប្រទេស ​កាលពី​​ថ្ងៃ​ទី​៥  ខែ​សីហា ឆ្នាំ​​២០១៥ បានកើត​ឡើង​ចំនួន​​៧​លើក ក្នុង​នោះ​​យប់​៣​លើក​  បណ្តាល​ឲ្យ​មនុស្ស​​ស្លាប់​៣​​នាក់ ​(​ស្រី​ម្នាក់​) រង​របួស​​ធ្ងន់​​៤​នាក់​​(ស្រី​ម្នាក់​)  និង​​របួស​ស្រាល​​៥៦​នាក់​ (​ស្រី​៥១​​នាក់​)។នៅក្នុង​​ករណី​​គ្រោះថ្នាក់​ ចរាចរណ៍ ​ទាំង ៧​លើក​​នេះ បាន​បង្ក​​ឲ្យ​មានការ​​ខូចខាត​​យានយន្ត ​សរុប​១១​​គ្រឿង ក្នុង​នោះ​​មាន​ម៉ូតូ​​ចំនួន​​១០​​គ្រឿង​  និង​​រថយន្ត​​ធុន​តូច ​១​គ្រឿង។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០៧ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative