គ្រោះថ្នាក់​​ចរា​ចរណ៍​​ ថ្ងៃទី​​៥​ខែ​សីហា​ ​ស្លាប់​​៣​​នាក់ ​និង​របួស​ធ្ងន់​​ស្រាល ​៦០​​នាក់​

យោង​តាម​​របាយ​ការណ៍ ​ពី​នាយក​ដ្ឋាន​​សណ្ដាប់​ធ្នាប់ នៃ​​អគ្គ​ស្នងការ​ដ្ឋាន​​នគរ​បាល​​ជាតិ​ បាន​ឲ្យ​ដឹង​​ថា គ្រោះ​ថ្នាក់​​ចរា ចរណ៍​ នៅ​ទូ​ទាំង​​ប្រទេស​ កាលពី​​ថ្ងៃទី​​៥ ខែ​សីហា ឆ្នាំ​​២០១៥ បានកើត​ឡើង​​ចំនួន​​៧​លើក ក្នុង​​នោះ​​យប់​៣​​លើក​ បណ្តាល​ឲ្យ​មនុស្ស​​ស្លាប់​៣​​នាក់​​(​ស្រី​ម្នាក់​) រង​​របួស​​ធ្ងន់​៤​នាក់​​(​ស្រី​ម្នាក់​) និង​របួស​ស្រាល​៥៦​​នាក់​(​ស្រី​​៥១​​នាក់​)។

2នៅក្នុង​ករណី​​គ្រោះថ្នាក់ ​ចរា​ចរណ៍​​ទាំង ៧​លើក​​នេះ បាន​បង្ក​​ឲ្យ​មាន​ការ​​ខូ​ច​ខាត​​យាន​យន្ត ​សរុប​​១១​គ្រឿង ក្នុង​នោះ​​មាន​ម៉ូតូ​​ចំនួន​១០​​គ្រឿង​ និង​រថ​យន្ត​​ធុន​តូច​១​​គ្រឿង។ មូល​ហេតុ​​ដែល​បណ្ដាល​​ឲ្យ​កើតមាន​​ករណី​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ រួមមាន​ ល្មើស​​ល្បឿន​​៣​លើក​ ​មិន​គោរព​​សិទ្ធ​១​​លើក​ ​ស្រវឹង​១​​លើក​ ​មិន​ប្រកាន់​​ស្តាំ​១​​លើក​ ​និង​កត្តា​​អាកាស​ធាតុ​១​​លើក។ ចំពោះ​​អ្នក​ជិះ​ម៉ូតូ​​គ្រោះ​ថ្នាក់​ ដោយ​មិន​បាន​ពាក់​មួក​សុវត្ថិភាព ​ចំនួន​១៣​​នាក់​ (​យប់​​៣​នាក់​)​។

ចំពោះ រថយន្ត​​ទាំងអស់​ ដែល​ត្រូវ​ផាក​ពិន័យ​​សរុប​​ចំនួន​៨ ៥៧​​គ្រឿង (​រថយន្ត​​ធំ​​១៨៩​គ្រឿង​) ស្មើ​នឹង ៨៥៧​​ករណី​ ​ល្មើស​​ក្រដាស​​ស្នាម​​៦៨៥​គ្រឿង ស្មើនឹង ៦៨៥​​ករណី​ ចំពោះ​​ករណី​​ល្មើស​​បច្ចេក​ទេស​​១៧២​គ្រឿង ស្មើនឹង​១៧២​​ករណី។ ដោយឡែក​​ម៉ូតូ​ ត្រូវ​បាន​​ពិន័យ​​សរុប​​ចំនួន ១.៦៧៣ គ្រឿង។

ចំណែក​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ នៅ​ទូ​ទាំង​​ប្រទេស ​កាលពី​​ថ្ងៃទី៤ ខែសីហា ឆ្នាំ​២០១៥ បាន​កើត​​ឡើង​ចំនួន​​៨​លើក ក្នុង​នោះ​​យប់​​៥​លើក​ បណ្តាល​​ឲ្យ​មនុស្ស​​ស្លាប់​៥​​នាក់​ (​ស្រី​៣​​នាក់​) រង​របួស​​ធ្ងន់​៨​នាក់​​(​ស្រី​ម្នាក់​) និង​​របួស​ស្រាល​​៨​នាក់​(ស្រី​២​​នាក់)។  ​នៅ​ក្នុង​​ហេតុ​ការណ៍​​គ្រោះ​ថ្នាក់​ ចរា​ចរណ៍​ទាំង ៨​លើក​​នេះ បាន​បង្ក​​ឲ្យ​មាន​ការ​​ខូចខាត​​យានយន្ត​​សរុប​​១៤​គ្រឿង ក្នុង​​នោះ​​មាន​​ម៉ូតូ​​ចំនួន​​១២​គ្រឿង​ រថយន្ត​​ធុន​តូច​​១​គ្រឿង​​ ​រថយន្ត​​ធុន​ធំ​​១​គ្រឿង និង​ថ្មើរ​ជើង​​ម្នាក់។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០៦ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative