​៦​ខែ​​​ឆ្នាំ​​២០១៥​នេះ​ថៃ បញ្ជូន​​ពលករ​​ខ្មែរ​​ត្រឡប់​​មក​​កម្ពុជា​​វិញ​ជាង​​៦​​ម៉ឺន​នាក់

នៅក្នុងរយៈ​ពេល​៦​​ខែ​​​ឆ្នាំ​​២០១៥​នេះ អាជ្ជាធរ​ថៃ​ បាន​ចាប់​បញ្ជួន ពលករ​​ខ្មែរ​ឆ្លងដែន​ដោយ​ខុស​ច្បាប់​​ជាង​​៦​ម៉ឺន​​នាក់ ឲ្យ​​ត្រ​ឡប់​​មក​​កម្ពុជា​វិញ​ និង​​ពលករ​​ខ្មែរ​​ដែល​ធ្វើ​ការ​​ព្រឹក​​វិល​​ល្ងាច​​​ជាង​៧​​ម៉ឺន​នាក់។

1បើ​យោង​​តាម​​របាយការណ៍​​រប​ស់​​លោក សេង ធា​រិ​ន នាយ​​សេនា​ធិការ​​កងពល​​៥១ ក្នុង​​ពិធី​​បូកសរុប​​លទ្ធ​ផល​​​ការងារ​​យោធា​​សន្តិសុខ ឆមាស​​ទី​១ និង​​ទិសដៅ​​ឆមាស​ទី​២ ឆ្នាំ​​២០១៥ របស់​​កង​ពលតូច​​ថ្មើរជើង​​លេខ​​៥១ ដែល​បាន​​ប្រព្រឹត្តិ​​ទៅ​កាល​ពី​រសៀល​​ថ្ងៃ​​ទី​០៥ ខែ​​សីហា ឆ្នាំ​២០១៥ កន្លង​ទៅ​​នេះបាន​ឲ្យដឹង​ទៀតថា​មួយ​ឆមាសឆ្នាំ​២០១៥​នេះ ​ថៃ​បាន​ចាប់​បញ្ជូន​​ពលករ​មកវិញ ​ចំនួន​​១.០៧១​​លើក មាន​មនុស្ស​​សរុប​​៦៤.៩១៣​​នាក់ ស្រី​​៣៨.១៨៤​​នាក់​ និង​​មាន​​ប្រជាពល​រដ្ឋ​​ខ្មែរ​​​ទៅ​ធ្វើ​​ការ​​ក្នុង​​ទឹក​ដី​​ថៃ​​ពេលព្រឹក​​វិល​វិញ​ ល្ងាច​​សរុប​​ចំនួន​​៧០.២៨៨ មាន​ប្រុស​​៣២.១០៤​​នាក់។​

លោក ជឿន សារិទ្ធ មេបញ្ជា​ការ​​កងពល​​ថ្មើរ​ជើង​​លេខ​៥១ បាន​ថ្លែង​​ថា អង្គភាព​​កង​ពល​តូច​ថ្មើរ​ជើង​​លេខ​៥១ បាន​អនុវត្ត​​យ៉ាង​​ម៉ឺងម៉ាត់​​តាម​​បទ​បញ្ជា​​សេចក្ដី​ណែនាំ​​របស់​​ថ្នាក់​​ក្រសួង ក៏ដូចជា​​អគ្គ​បញ្ជា​ការ ជា​ពិសេស​​អនុវត្ត​​តាម​​អនុ​សាសន៍​​សម្ដេច​​តេ​ជោ ហ៊ុន សែន រក្សា​​បាន​ព្រំ​ដែន​​មិត្តភាព សន្តិភាព សហ​ប្រតិបត្តិ​ការ និង​​អភិវឌ្ឍន៍​។ ក្រៅ​ពី​ការងារ​​ពង្រឹង​​នៅ​​ព្រំដែន ក៏បាន​​ជំរុញ​​ការគ្រប់​គ្រង​​ពង្រឹង​​កម្លាំង​​ហ្វឹក​ហ្វឺន អប់រំ​ រៀន​សូត្រ ការ​​កសាង​​ជំរំ​​បន្ទាយ ​ធានា​​ជីវភាព​​រស់​នៅ និង​​សុខុមាល​ភាព​​ដ​ល់​​កង​ទ័ព។

លោក​ឧត្ដម​សេនីយ៍​ទោ ឯក សំ​អូន មេ​បញ្ជា​ការ​​រង​​នាយ​សេនាធិការ​​ភូមិភាគ​​ទី​៥ បាន​មាន​​ប្រសាសន៍​​ថា ​ចំពោះ​​ភារកិច្ច​​បន្ត​ ត្រូវ​​អនុវត្តន៍​​តាម​អនុ​សាសន៍​​សម្ដេច​​តេ​ជោ ដែល​បាន​​ដាក់​ឲ្យ​​កង​​កម្លាំង​​អនុវត្តន៍ កាល​ពី​​​ថ្ងៃ​ទី​​២៣​​កន្លង​ទៅ។ ហើយ​​លោក​​សំណូ​ម​ពរ​ សូម​ឲ្យ​មាន​​ការ​​ចូលរួម​​ទប់ស្កាត់ នូវ​ការ​​កាប់ និង​​រាន​​ដី​ព្រៃ ការ​យក​​រ៉ែ​ខុស​ច្បាប់​ឲ្យ​​បាន។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០៦ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative