ព្រះមហាក្សត្រ នឹង​យាង​សម្ភោធ​អាគារ​ថែរ​ទាំ​មនុស្ស​ចាស់ នៅ​ពេទ្យ​រុស្ស៊ី នៅ​ថ្ងៃ​ស្អែក​នេះ​

 

សម្តេចព្រះបរមនាថនរោត្តម​សីហមុនី នឹងយាង​ចូល​រួម​សម្ភោធ ដាក់​ឲ្យប្រើ​​ប្រាស់​អាគារ​ថែរទាំ​មនុស្ស​ចាស់ តំបូង​គេ​នៅ​កម្ពុជា ដែលស្ថិត​ក្នុង​បរិវេណ​មន្ទីរ​​ពេទ្យ​មិត្តភាព​ខ្មែរ សូវៀត។

1លោកវេជ្ជប​ណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួង​សុខា​ភិបាល បានថ្លែង​ឲ្យដឹង​​តាម​ទូរ​ស័ព្ទ នាព្រឹក​ថ្ងៃទី៥ សីហា នេះថា អាគារ​មន្ទីរ​ពេទ្យ​នេះ មាន​កំពស់​៤ជាន់ ជា​អំណោយ​របស់​ព្រះមហាក្សត្រ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ។  នេះ ជា​អាគារ​ថែរទាំ​មនុស្ស​ចាស់តំបូង​គេនៅ​​ព្រះរាជា​​ណា​​ចក្រ​កម្ពុជា ស្រប​ពេល​ចំនួន​មនុស្ស​ចាស់​បាន​ និង​កំពុង​កើន​ទ្បើង​នៅ​ប្រទេ​ស​នេះ។​ អាគារ​នេះបាន​សាងសង់​ជាលើក​តំបូង​កាលពី​ដើម​ឆ្នាំ​២០១៤​កន្លង​មកនេះ។

លោកសាស្រ្តា​ចារ្យ ងី ម៉េង នាយក​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ សូវៀត ធ្លាប់​បាន​​ថ្លែងថា​ អាគារ​ថ្មីនេះ ជា​អាគារ​ដ៏មានសារៈ​សំខាន់ ព្រោះ​វាជាអាគារ​សម្រាប់​ថែរទាំ មនុស្ស​ចាស់ លើក​តំបូង​​នៅកម្ពុជា។  មន្ទីរពេទ្យ​បាន នឹង​កំពុង​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស ហើយ​មន្ទីរ​ពេទ្យ​នេះ មាន​ធនធាន​មនុស្ស​ស្រាប់​ស្រាប់​ថែរទាំ និង​ព្យាបាល​​មនុស្ស​ចាស់រួច​ហើយ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី០៥ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative