ណាហ្គា​វើ​ល ​បេះដូង​​សប្បុរស ​ប្រគល់​​រង្វាន់​​ដល់​សិស្ស​​ជ័យលាភី ​ក្នុង​​កម្មវិធី​​ប្រកប​​ពាក្យ​​ភាសា​​អង់គ្លេស​

ក្រុម​ស្ម័គ្រចិត្ត​ណា​ហ្គា​វើ​ល​ បេះដូង​​សប្បុរស ​កាលពី​ពេលថ្មីៗ​នេះ ​បាន​ប្រគល់​​រង្វាន់​ និង​​ប័ណ្ណ​សរសើរ​ ដល់​​សិស្ស​​ដែល​​ទទួល​បាន​ជ័យ​លាភី ​ចំនួន​១៦នាក់​ ក្នុង​កម្ម​វិធី​​ប្រកួត​ប្រជែង ​ប្រកប​​ពាក្យ​​ភាសា​​អង់​គ្លេស នៅ​​សាលា​បឋម​សិក្សា​​កន្ទួត​ ស្ថិត​ក្នុង​ឃុំ​​តាំង​ក្រូច ស្រុក​​សំរោង​​ទង ខេត្ត​កំពង់ស្ពឺ។

4ណាហ្គា​វើ​ល​បេះដូង​​សប្បុរស ​បាន​​រៀប​​ចំ​​​កម្ម​​វិធី​​ប្រកួត​ប្រជែង ​ប្រកប​ពាក្យ​​ភាសា​​អង់គ្លេស​ សម្រាប់​​សិស្សា​នុសិស្ស​​សាលា បឋម​សិក្សា​​ចំនួន​៥ក្នុង​​ខេត្ត​កំពង់ស្ពឺ ​កាលពី​​ថ្ងៃទី១៤ ខែ​កក្កដា ​ឆ្នាំ​២០១៥ ដោយមាន​​សិស្សានុ​សិស្ស ​ចំនួន​ ៤១៤​នាក់ អាយុ​​ពី​៧​ឆ្នាំ ដល់​១២​ឆ្នាំ បាន​ចុះ​ឈ្មោះ​​ចូលរួម​​ក្នុង​កម្ម​វិធី​​ប្រកួត​ប្រជែង​​ប្រកប​​ពាក្យ​​ភាសា​​អង់​គ្លេស​​នេះ​ ក្នុង​គោល​បំណង​​ដើម្បី​​ចូលរួម​ចំណែក​​ក្នុងការ​​អភិវឌ្ឍន៍​​ស្តង់ដា​​ភាសា​​អង់​គ្លេស ​ក្នុង​ចំណោម​​កុមារ​​កម្ពុជា។

លោក James Ma នាយក​ផ្នែក​​ទំនាក់ទំនង​​បុគ្គលិក និង​​ការងារ​​សង្គមណាហ្គា​​វើ​ល​​ បាន​​មាន​ប្រសាសន៍​ថា កម្មវិធី​ប្រកួតប្រជែង​ ប្រកប​ពាក្យ​ភាសា​អង់គ្លេស គឺជា​កម្មវិធី​មួយ​ក្នុង​ចំណោម​​កម្មវិធី​​ជាច្រើន​ ដែល​​ណាហ្គា​វើ​ល​​បេះដូង​​សប្បុរស​ បាន​ផ្តួច​ផ្តើម​បង្កើត​​ដើម្បី​​ជម្រុញ​​លើកទឹកចិត្ត​​សិស្សា​នុសិស្ស​ ឲ្យ​ខិត​ខំ​រៀន​សូត្រ​ភាសា​​អន្តរជាតិ​​នេះ។ កម្មវិធី នេះ​ធ្វើឡើ​ង​​ដើម្បី​​ចូ​លរួម​ចំណែក​​ក្នុងការ​​អភិវឌ្ឍន៍​​ស្តង់ដា ​ភាសា​​អង់គ្លេស​ ក្នុងចំណោម​​កុមារ​​កម្ពុជា ​នៅតាម​​បណ្តា​​ខេត្ត។ លោក​បាន​​បន្តថា នៅក្នុង​​កម្មវិធី​​នេះដែរ យើង​បាន​ផ្តល់​​ពាក្យ​​ភាសា​អង់គ្លេស​ចំនួន ២០០ពាក្យ (មាន​ទាំង​​ភាសា​​អង់គ្លេស និង​ភាសា​​ខ្មែរ រួមទាំង​​របៀប​​បញ្ចេញ​​សំលេង​រ​បស់​ពាក្យនី​មួយៗ​ផង​ដែរ​) ដល់​សិស្សា​នុសិស្ស​​បឋម​សិក្សា​​នៅ​ដើម​ខែ​​មិថុនា ឆ្នាំ​២០១៥ ដោយ​យើង​​បានជ្រើសរើស​​យកពាក្យ​​ចំ​នួន​១០០ពាក្យ​​ ក្នុង​ចំណោម​២០០​ពាក្យ​ សម្រាប់​​ការប្រកួត​ប្រជែង​​នេះ។

លោក​បាន​បន្ថែម​ថា ​សិស្សានុសិស្ស​​មាន​រយៈ​ពេល​មួយ​ខែ​ ដើម្បី​អាន សរសេរ និង​​ទន្ទេញ​ គ្រប់​​ពាក្យ​ដែល​​បានផ្តល់​​ឲ្យ។ ការប្រឡង​​ប្រកប​​ពាក្យ​​ភាសា​​អង់គ្លេស​ មាន​​សិស្សានុសិស្ស​​ចំនួន ៤១៤​នាក់ ក្នុង​​សាលា​បឋម​សិក្សា​​ចំនួន ៥ចូល​រួម​ប្រួត។

លោក​បាន​បន្ថែមទៀត​ថា គណៈកម្មការ​​កម្មវិធី​​ប្រកួត​ប្រជែង ​ប្រកប​ពាក្យ​​ភាសា​​អង់គ្លេស ​បានដាក់​ពិន្ទុ​​យ៉ាង​​យកចិត្ត​ទុកដាក់​​ទៅលើ​ច​ម្លើយ​រ​បស់​សិស្សា​នុសិស្ស​ មុន​​ពេលចេញ​​លទ្ធផល​​នៃ​ការប្រកួត​ប្រជែង​នេះ។ រង្វាន់​​លេខ​១បាន​​ទៅលើ​សិស្ស​​ឈ្មោះ នៃ ញឹម ​វិណាត ថ្នាក់​ទី​ ៦ “A” រៀន​​នៅ​សាលា​ប​ឋម​សិក្សា​ពាម​​ឃ្លៃ ដោយ​ទទួល​បាន៩៩ពិន្ទុ។ នាង​ទទួល​បាន​ទឹក​ប្រាក់​​ចំនួន​ ១២០,០០០​រៀល និង​​ប័ណ្ណ​សរសើរ​​មួយ​ផងដែ​រ។ អ្នកទទួល​បាន​ជ័យ​លាភី​ទាំងអស់​​បាន​ដើរចេញ​​ជាមួយ និង​រង្វាន់​​ជា​សាច់ប្រាក់ និង​​ប័ណ្ណសរសើរ​​ម្នាក់​មួយ​​ផងដែរ។ លទ្ធផល​​នេះ​គឺជា​ការ​ខិតខំ​ប្រឹង​ប្រែង​​របស់​នាង។ លោក​សង្ឃឹម​ថា កុមារ​​ទាំងអស់​​ដែល​មិន​​បានទទួល​​រង្វាន់​​នៅលើ​ក​​នេះ ពួកគេ​នឹង​​ខិតខំ​​ប្រឹងប្រែង​​រៀនសូត្រ​​ជាង​មុន​​ដើម្បី​ទទួល​បាន​រង្វាន់​​ដូច​អ្នក​ឈ្នះ​ទាំង​អស់នេះ​ ក្នុង​កម្ម​វិធី​ប្រកួត​ប្រជែង​​ប្រកប​​ពាក្យ​​ភាសា​​អង់គ្លេស​​នាពេល​​អនាគត។ តាមរយៈ​​ការអនុវត្តន៍​​កម្មវិធី​​ប្រកួត​ប្រជែង​​ប្រកប​​ពាក្យ​​ភាសា​​អង់គ្លេស​​នេះ យើង​សង្ឃឹម​ថា​ពាក្យ​​វាក្យ​ស័ព្ទ​​ភាសា​​អង់គ្លេស​​របស់​​កុមារ​​នឹងមាន​ការ​រីកចំរើន។ យើ​ង​មាន​​ផែន​ការ​បន្ត​កម្ម​វិធី​នេះ​​សម្រាប​​កុមារ​​សាលា​បឋម​សិក្សា ​ក្នុង​ខេត្ត​ព្រៃវែង​​ទៀត។

លោក ទូច សា​មិត្ត នាយក​​សាលា​បឋម​សិក្សា​​កន្ទួត​​ បាន​មាន​ប្រសាសន៍​ថា “ភាសា​​អង់គ្លេស​​មាន​សារ​សំខាន់​​ណាស់​​សម្រាប់​​ការងារ និង​​កិច្ចការ​​ទំនាក់​ទំនង។ ខ្ញុំ​សូម​​កោត​សរសើរ​​រាល់​​សកម្មភាព​​ការងារ​​សង្គម​​របស់​​ក្រុមហ៊ុន​​ណាហ្គា​វើ​ល។ ក្រុមហ៊ុន​​ណាហ្គា​​វើ​ល​ តែងតែ​មក​​សួរ​សុខ​​ទុក និង​ជម្រុញ​​លើកទឹកចិត្ត​ សិស្សា​នុសិស្ស​​នៅតាម​បណ្តា​​ខេត្ត​ ឲ្យ​ខិតខំ​​រៀនសូត្រ​​ដើម្បី​​អនាគត​​របស់​​ពួកគេ​​ផ្ទាល់ និង​ប្រទេស​​កម្ពុជា​​ផងដែរ។ បន្ថែម​​ពីលើ​នេះ​​ទៀត​​ណាហ្គា​វើ​ល ​បាន​ផ្តួច​ផ្តើម​​បង្កើត​​កម្មវិធី​​ប្រកួត​ប្រជែង​​ប្រកប​​ពាក្យ​​ភាសា​​អង់គ្លេស​​សម្រាប់​​សិស្សានុ​សិស្ស​​សាលា​បឋម​សិក្សា​ក្នុង​​គោល​បំណង​​ដើម្បី​​ជម្រុញ​​លើកទឹកចិត្ត​​សិស្សា​នុសិស្ស​​ឲ្យ​ខិតខំ​​រៀនសូត្រ​​ភាសា​​អង់គ្លេស”។

លោកបានបន្តថា​ ”ថ្ងៃនេះ​​ពួកគេ​​បានប្រគល់​​រង្វាន់​ ជា​សាច់​ប្រាក់​ដល់​​សិស្ស​ដែល​​បានឈ្នះ​ក្នុង​​កម្មវិធី​​ប្រកួត​ប្រជែង​​នេះ។ វា​មិន​ត្រឹម​តែ​ជា​គំរូ​​ដ៏​ល្អ​មួយ​​សម្រាប់​​ក្រុមហ៊ុន​ផ្សេងៗ​ប៉ុណ្ណោះ​​នោះទេ ថែមទាំង​​ជា​កម្មវិធី​​ដ៏​ល្អប្រសើរ​​មួយ​ដើម្បី​​ចូលរួម​ចំណែក​​ក្នុងការ​​អភិវឌ្ឍន៍​​វិស័យ​​អប់រំ​​ផ​ងដែរ”។  លោក​បាន​​បន្ថែម​ទៀតថា “តាំង​នាម​​ឲ្យ​សិស្សានុ​សិស្ស និង​​លោកគ្រូ​​អ្នកគ្រូ ខ្ញុំ​សូម​​សំដែង​​នូវ​ការដឹង​គុណ​យ៉ាង​​ជ្រាលជ្រៅ​​ដល់​ក្រុម​ហ៊ុន​​ណាហ្គា​​វើ​ល ​ដែល​តែង​តែ​ជួយ​គាំ​ទ្រ​​កុមា​រ​​នៅទីនេះ។  ការចូល​រួម​ចំ​ណែក​រ​​បស់​​ក្រុមហ៊ុន​​ណាហ្គា​​វើ​ល ​ផ្តល់នូវ​​ឱកាស​​ដល់​កុមារ​​ក្រីក្រ​នៅ​តាម​បណ្តា​​ខេត្ត ហើយ​វា​​នឹង​ជួយ​កាត់​បន្ថយ​​ភាពក្រីក្រ​​នាពេល​​អនាគត”។

កុមារី ក​យ ស្រីណាត ជា​សិស្ស​​ថ្នាក់​ទី ៥ ​“ក” រៀន​នៅ​​សាលា​បឋម​សិ​ក្សា​​កន្ទួត​​បា​ន​និយាយ​ថា “ទោះបី​ជា​ខ្ញុំ​មិន​​បាន​ទទួល​​រង្វាន់​​ក៏ដោយ ក៏ប៉ុន្តែ​​ពាក្យ​​វាក្យ​ស័ព្ទ​​ភាសា​​អង់គ្លេស​ របស់​ខ្ញុំ​មាន​ការ​រីក​ចំរើន និង​​ចេះ​​ពាក្យ​​ច្រើន​ជាង​មុន នេះ​​ក៏​ដោយសា​រ​តែ​​កម្មវិធី​​ប្រកួត​ប្រជែង​​ប្រកប​​ពាក្យ​​ភាសា​​អង់គ្លេស។ ខ្ញុំ​សង្ឃឹម​ថា ណាហ្គា​វើ​ល​​បេះដូង​​សប្បុរស ​នឹង​រៀប​ចំ​កម្មវិធី​​នេះ​ម្តង​ទៀត​នៅ​ពេល​ខាង​មុខ។ ខ្ញុំ​នឹង​ខិត​ខំ​រៀន​សូត្រ​​ដើម្បី​​ឈ្នះ​រង្វាន់​​ក្នុង​កម្មវិធី​​នេះ ​លើក​​ក្រោយ ហើយ​ខ្ញុំ​​នឹងធ្វើ​​ការ​ឲ្យ​​ក្រុមហ៊ុន​​ណាហ្គា​វើ​ល​ នាពេល​​អនាគត នៅពេល​ដែល​ខ្ញុំ​​បញ្ចប់​​ការសិក្សា​​របស់ខ្ញុំ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០៥ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative