តាមការ​សិក្សា​បង្ហាញ​ថា ក្រុម​​បុរស​​ស្រលាញ់​​បុរស​ នៅតែ​​ជា​​ក្រុម​​ប្រឈម​​មុខ​​ខ្ពស់ និង​​ការ​​ឆ្លង​​មេរោគ​​អេដស៍​

យោង​តាម​ការ​​បង្ហាញ​លទ្ធផល​​សិក្សា​ស្រាវ​​ជ្រាវ​ របស់​​មជ្ឈ​មណ្ឌល​​ជាតិ​ ប្រយុទ្ធ​ នឹង​​ជំងឺ​​អេដស៍ សើ​ស្បែក និង​​កាម​រោគ នៃ​​ក្រសួង​​សុខា​ភិបាល និង​​គំរោង Flagship កាលពី​ឆ្នាំ​២០១៤ បាន​បង្ហាញ​ថា ក្រុម​​បុរស​​ស្រលាញ់​​បុរស នៅ​តែ​​ជា​​ក្រុម​​ប្រ ឈម​​​មុខ​​ខ្ពស់​ដោយ​​មាន​​អត្រា​​ប្រេវ៉ាឡង់​​មេរោគ​អេដស៍​​ចំនួន​២,៣%។ ដោយ​ឡែក​​អត្រា​ប្រេវ៉ាឡង់​​មេ​រោគស៍ ​ក្នុង​ចំ ណោម​ ​ស្ត្រី​​មាន​​ផ្ទៃ​ពោះ បាន​ធ្លាក់​​ចុះ​ពី ០,៤៨% នៅ​ក្នុង​​ឆ្នាំ ២០១០ មក​ត្រឹម ០,២៨% ក្នុង​​ឆ្នាំ២០១៤។

3កាលពីថ្ងៃ​ទី ៤ សីហា នេះនៅ​​ឯស​ណ្ឋាគារ​​ភ្នំពេញ​ មជ្ឈ​មណ្ឌល​​ជាតិ ​ប្រយុទ្ធ​​នឹង​​ជំងឺ​​អេដស៍ សើ​ស្បែក និង​​កាមរោគ រួម​ជា​មួយ​ គំរោង Flagship ដែល​ក្នុង​​នោះ​​រួម​មាន​​អង្គ​ការ​ KHANA FHI ៣៦០ និង PSI/PSK បាន​​រៀប​ចំ​​កិច្ច​​ប្រជុំ​​ផ្សព្វ​ផ្សាយ​​លទ្ធផល​​នៃ​ការ​​អង្កេត​​អត្រា​ ប្រេវ៉ាឡង់​​មេរោគ​​អេដស៍ ក្នុង​​ចំណោម​​ស្ត្រី​មក​​ពិនិត្យ​​ផ្ទៃពោះ ក្រុម​​បុរស​​ស្រលាញ់​​បុរស ការ​​ប្រព្រឹត្ត​​ផ្លូវភេទ និង​​ការ​​ប៉ាន់ស្មាន​​ចំនួន​​បុរស​​ស្រលាញ់​​បុរស​ នៅ​​ប្រទេស​​កម្ពុជា​​នៅ​ក្នុង​ ឆ្នាំ​២០១៤។

តាមរយៈការ​សិក្សា​​បាន​បង្ហាញ​​ថា​ ក្រុម​បុរស​​ស្រលាញ់​​បុរស​​នៅ​តែ​​ជា​ក្រុម​​ដែល​​ប្រ​ឈម​​មុខ​ខ្ពស់ដោយ​​ឃើញ​​ថា ៦០% នៃ​អ្នក​​ចូល​រួម​មាន​ដៃ​​គូរួម​​ភេទ ចាប់​ពី​​ពីរ​នាក់​​ឬ ច្រើន​ជាង​​នេះ ក្នុង​រយៈ​​ពេល​មួយ​​ខែ​ចុង​​ក្រោយ​នៃ​​ការ​សិក្សា​ ហើយ ៣០% នៃ​​ពួក​គេ បាន​ប្រើ​ប្រាស់​​ស្រោម​​អនាម័យ​​មិន​ជាប់​​លាប់​នោះ​​ទេ នៅ​ពេល​​ដែល​រួម​​ភេទ​។

តាម​លទ្ធផល​​នៃ​ការ​​​អង្កេត របស់​​​លោក​​វេជ្ជ​​​បណ្ឌិត យ៉ី ស៊ីយ៉ាន នាយក​​​មជ្ឈ​​មណ្ឌល​​​ស្រាវ​​ជ្រាវ​​​សុខភាព ​ប្រជាជន​​​អង្គ​​ការ​​​ខាណា បាន​​បង្ហាញ​​​ថា​មិន​​ត្រឹម​​តែ​​នៅ​កម្ពុជា​នោះ​ទេ ប៉ុន្តែ​​នៅ​​ទូទាំង​​​ពិភព​​លោក គឺ​ក្រុម​​​បុរស​​​ស្រលាញ់​​បុរស​​​មានការ​​​ប្រឈម​​​នឹង​ការ​​​ឆ្លង​​​មេរោគ​​​អេដស៍ និង​កាម​​រោគ​ខ្លាំង​​​ជាងគេ ដោយ​សារ​​តែ​​ពួក​​គេ​​ទទួល​​​បាន​​អន្ត​​​រាគមន៍​​​តិច និង​មាន​​​ការ​យល់​​​ដឹង​តិច​ តួច​​ទាក់​​ទង​​នឹង​​សុខភាព​​​ផ្លូវ​ភេទ ហើយ​មិន​​​ត្រឹម​តែ​​​ប៉ុណ្ណោះ​​ពួក​គេ​​​ច្រើន​តែ​​​លាក់បាំង​​​ខ្លួន​ឯង និង​មាន​​​ការ​រើស​​អើង​​នៅ​​ក្នុង​​​សង្គម​​។

តាម​ការ​សិក្សា​បាន​​បង្ហាញ​ថា​ ចំនួន​​បុរស​​ស្រលាញ់​​បុរស ​នៅ​កម្ពុជា​​មាន​ ចំនួន ៣​០​៨៩១​​នាក់។ ភាគ​​ច្រើន​គឺ​មាន​នៅ​​ទី​ប្រជុំ​ ជន​ ហើយ​​កន្លែង​ដែល​ពួក​​គេណាត់​​ជួបគ្នា​​មាន​នៅ​​តាម​ផ្លូវ​​សួនមាត់​​ទន្លេ ក្លឹប​ឌីស្កូ និង​ផ្ទះ​​ឯកជន។ ដោយ​​ឡែក​តាម​ការ​​សិក្សា​​របស់​​លោក​​វេជ្ជ​ប​ណ្ឌិត មុន ផល្គុន មកពី​​មជ្ឈ​មណ្ឌល​​ជាតិ​​ប្រយុទ្ធ នឹង​​ជំងឺ​​អេដស៍ សើស្បែក និង​​កាមរោគ បាន​​បង្ហាញ​​ថា​ អ្នក​​ដែល​​ឆ្លង​​មេរោគ​អេដស៍​​ច្រើន​ជាង​​គេ​នោះ គឺ​ក្រុម​អ្នក​​រកស៊ី​​ផ្លូវ​ភេទ បន្ទាប់​​មក​គឺ​អ្នក​​រក​ស៊ី​​ផ្នែក​ធ្វើ​សក់​​ និង​​ផាត់​មុខ និង​​បន្ទាប់​​មក​ទៀត​គឺ​​អ្នក​ធ្វើ​ការ​នៅ​​តាម​អង្គ​ការ​​នានា និង​មាន​​អ្នក​ប្រកប​​មុខ​របរ​ផ្សេង​ៗ​​ជា​បន្ត​​បន្ទាប់​​ទៀត​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០៥ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative