គ្រោះថ្នាក់​ចរា​ចរណ៍​ ថ្ងៃទី​៤​ ខែ​សីហា ​ស្លាប់​​៥​នាក់​ និង របួស​ធ្ងន់​​​ស្រាល​​១៦​នាក់

គ្រោះថ្នាក់​ចរាចរណ៍ នៅ​​ទូទាំង​​ប្រទេស ​កាលពី​​ថ្ងៃទី៤ ខែ​សីហា ឆ្នាំ​​២០១៥ បាន​កើត​​ឡើង​​ចំនួន​​៨​លើក ក្នុង​​នោះ​​យប់​៥​លើក​ បណ្តាល​​ឲ្យ​​មនុស្ស​​ស្លាប់​៥​នាក់​ ​(​ស្រី​៣​នាក់​) រង​របួស​​ធ្ងន់​៨​នាក់​​(​ស្រី​​ម្នាក់​) និង​របួស​ស្រាល​​៨​នាក់​(ស្រី​២​​នាក់)។

1យោង​តាម​​របាយការណ៍​ ពី​​នាយក​ដ្ឋាន​​សណ្ដាប់​ធ្នាប់ នៃ​អគ្គ​ស្នងការ​ដ្ឋាន​​នគរ​​បាល​​ជាតិ បានឲ្យ​ដឹងថា​​ នៅក្នុង​​ហេតុ​ការណ៍​​គ្រោះ​ថ្នាក់​ ចរា​ចរណ៍​​ទាំង ៨​លើក​​នេះ បាន​បង្ក​​ឲ្យ​មាន​ការ​ខូច​ខាត​យាន​យន្ត​ សរុប​១៤​​គ្រឿង ក្នុង​នោះ​​មាន​ម៉ូតូ​​ចំនួន​​១២​គ្រឿង​ រថយន្ត​​ធុន​តូច​​១​គ្រឿង​ ​រថយន្ត​​ធុន​ធំ​​១​គ្រឿង និង​ថ្មើរ​ជើង​ម្នាក់។ មូល​​ហេតុ​​ដែល​​បណ្ដាល​​ឲ្យ​​កើត​មាន​​ករណី​​គ្រោះថ្នាក់​​ចរា​ចរណ៍ រួមមាន ល្មើស​​ល្បឿន​​៤​លើក​ ​មិន​​គោរព​​សិទ្ធ​១​​លើក​ ​ប្រជែង​​គ្រោះ​ថ្នាក់​​១​លើក​ ​មិន​​ប្រកាន់​​ស្តាំ​១​​លើក​ និង​​មិន​​គោរព​​ភ្លើង​​សញ្ញា​​១​លើក​។ ចំពោះ​​អ្នក​ជិះ​​ម៉ូតូ​​គ្រោះ​ថ្នាក់​​ដោយ​មិន​បាន​ពាក់​មួក​​សុវត្ថិភាព​​ចំនួន​​១៦​នាក់​​(​យប់​៨​​នាក់​)​។

ចំពោះ រថយន្ត​​ទាំងអស់​​ដែល​ត្រូវ​​ផាក​ពិន័យ ​សរុប​​ចំនួន​​១.០៧៣​​គ្រឿង​(​រថយន្ត​​ធំ​៣៥៦​​គ្រឿង​) ស្មើ​នឹង​​១.០៧៣​​ករណី​ ​ល្មើស​​ក្រដាស​​ស្នាម​ ៧២៨​គ្រឿង ស្មើនឹង ៧២៨​​ករណី​ ចំពោះ​​ករណី​​ល្មើស​​បច្ចេក​ទេស​​៣៤៥​គ្រឿង ស្មើនឹង​៣៤៥​​ករណី​។ ដោយ​ ឡែក​​ម៉ូតូ​​ត្រូវ​បាន​​ពិន័យ​​សរុប​​ចំនួន ១.៦៨១ គ្រឿង៕

គ្រោះថ្នាក់​ចរាចរណ៍​នៅ​​ទូទាំង​​ប្រទេស ​កាលពី​​ថ្ងៃ​ទី​​៣ ខែ​​សីហា ឆ្នាំ​​២០១៥ បានកើត​ឡើង​​ចំនួន​៨​​លើក ក្នុង​នោះ​​យប់​៦​​លើក ​បណ្ដាល​​ឲ្យ​​មនុស្ស​​ស្លាប់ ​៦​នាក់ (​ស្រី​ម្នាក់​) រង​​របួស​​ធ្ងន់​​១០​នាក់ (​ស្រី​២​​នាក់​) និង​​របួស​ស្រាល​​៣​នាក់ (​ប្រុស)។​ នៅ​​ក្នុង​​ហេតុ ការណ៍​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ ​ទាំង​៨​​លើក​​នេះ​​បាន​បង្ក​​ឲ្យ​ មាន​ការ​​ខូចខាត​​យាន​​យន្ត​​សរុប​​១៥​គ្រឿង ក្នុង​នោះ​​មាន​​ម៉ូតូ​​ចំនួន​​១០​គ្រឿង  រថយន្ត​​ធុន​តូច​​៣​គ្រឿង​ រថយន្ត​​ធុន​ធំ​​១​គ្រឿង និង​​យាន​ផ្សេងៗ​ ១​គ្រឿង។​

 សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០៥ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative