កម្ពុជា​ ចាប់​យក​​ឱកាស​​លើក​កម្ពស់​​កំណើន​សេដ្ឋកិច្ច​ ពេល​​សមាហ​រណកម្ម​​សេដ្ឋកិច្ច​​អាស៊ាន​

នៅក្នុង​ការគាំទ្រ​​នៃ​ការខិត​ខំ​​ប្រឹង​ប្រែង ​ជា​យុទ្ធ​សា​ស្ត្រ​​របស់​​ប្រទេស​​កម្ពុជា ដែល​​ផ្តោត​លើ​ការ​វិនិយោគ​ លើ​​វិស័យ​ សេដ្ឋ​កិច្ច​​ដើម្បី​​បង្កើត​​ការងារ​ លើក​កម្ពស់​​ស្តង់ដា​​ការ​រស់​នៅ ​និង​​ជំរុញ​​កំណើន​សេដ្ឋកិច្ច​ ប្រកប​​ដោយ​​និរន្តរ​ភាព​​មូល​និធិ​​នៃ​​វេទិ​កា​​រសេដ្ឋកិច្ច​​ពិភព​​ឥស្លាម (WIEF) កាលពី​​ថ្ងៃទី ៤​ ខែ​សីហា​ ​ឆ្នាំ ២០១៥ បាន​បើក​​វេទិកា​​សេដ្ឋកិច្ច​​ពិភព​​អ៊ីស្លាម​ នៅ​​សណ្ឋា​គារ​​អ៊ី​ន​ធឺ​ខន ​ក្នុង​​រាជធានី​​ភ្នំពេញ ​ដើម្បី​​ពិភាក្សា​​លើ​​ប្រធាន​បទ​​ដ៏​សំខាន់​​បី​គឺ​​ទី១ គ្រឹះ​ស្ថាន​​មីក្រូហិរញ្ញ​វត្ថុ​​ឥស្លាម​៖ ការចាប់​ផ្តើម​​អភិវឌ្ឍ​​ដើម្បី​​លើក​កម្ពស់​​កំណើ​ន​សេដ្ឋ​កិច្ច​ទី២ ការ​អភិវឌ្ឍ​​សហគ្រាស​​ខ្នាតតូច​ ​និង​មធ្យម (SME) ក្នុង​​ពិភព​​គ្មាន​​ដែន​​កំណត់​៖ កំពុង​​ឈាន​ឆ្ពោះ​​ទៅមុខ​ ​និង​ទី៣​ឧ​ត្ត​ម​សិ​ក្សារ ​ការ​បង្កើត​​ស្ថាប័ន​​កម្រិត​​ពិភព​លោក តាម​រយៈ​​កិច្ច​សហ​ប្រតិ​បត្តិ​ការ​​អន្តរ​ជាតិ។

3វេទិកា​នេះ​ មាន​ការ​​ចូលរួម​​ពី​ប្រតិភូ​​ជាង ២៥០នាក់​ មក​ពី​ជុំវិញ​​ពិភព​លោក ដែល​​ចាប់​អារម្មណ៍​​ក្នុងការ​​ស្វែង​រ​ក​​ឱកាស​​នៅ​​កម្ពុជា ​ជា​ពិសេស​​នៅពេល​ដែល​​កម្ពុជា​ កំពុង​​ត្រៀម​​សម្រាប់​​សមាហ​រណកម្ម​​សេដ្ឋកិច្ច​​អាស៊ាន (AEC) នៅ​ចុង​ឆ្នាំ​នេះ​​ដែល​​គណៈ​ប្រតិភូ​​ទាំងនោះ ​រួមមាន​​ម្ចាស់​​អា​ជីក​ម្ម  ពាណិជ្ជ​ករ  វិនិយោ​គិន ​និង​​សហគ្រិន​ ក្នុង​ប្រទេស និង​​ក្រៅ​ប្រទេស។

សម្ដេច  Musa Hitam ប្រធាន​មូល​និធិ​​វេទិកា​​សេដ្ឋកិច្ច ​ពិភព​​អ៊ីស្លាម បាន​​មាន​ប្រសាសន៍ ក្នុង​អំឡុង​ពេល ​បើក​ស​ម័​យ​​ប្រជុំ​​នៃ​កិច្ច​ពិភាក្សា​​នៃ​វេទិកា​​សេដ្ឋ​កិច្ច​​ពិភព​​ឥស្លាម​​លើក​ទី ១៣ នៅ​ឆ្នាំ ២០១៣ នេះ​​ថា៖  នា​ពេល​​បច្ចុប្បន្ន​នេះ ដំណើ​រ​ការ​​សេដ្ឋកិច្ច​​នៅ​​កម្ពុជា​​មានការ​​រីកច​ម្រើន យ៉ាង​ខ្លាំង ដោយ​គិត​​ទៅលើ​​អត្រា​​ប្រជាជន​​តែ​ពាក់​កណ្តាល​​ប៉ុណ្ណោះ​។ តាមរយៈ​​ការជួយ​​ដល់ ប្រជាជន​​កម្ពុជា ​ចំនួន​​ប្រាំបី​​លាន​នាក់​​ផ្សេង​ទៀត ​ឲ្យ​មាន​​ជំនាញ​​ និង​​វិជ្ជា​ជីវៈ​​ច្បាស់​លាស់ ខ្ញុំ​ជឿ​ថា​​ប្រទេស​​កម្ពុជា​​នឹងមាន​​ការរីក​ចម្រើន​​ផ្នែក​​សេដ្ឋកិច្ច និង​​សង្គម​​កាន់​តែ​ខ្លាំង។ កិច្ច​ប្រជុំ​​វេទិកា​​សេដ្ឋកិច្ច​​ពិភព​​អ៊ីស្លាម បាន​ផ្ដល់​នូវ​​ចំណុច​​ចាប់ផ្តើម​​មួយ​​សម្រាប់​​អាជីវកម្ម​​ក្នុង​ប្រទេស និង​​ក្រៅ​ប្រទេស ដើម្បី​​ស្វែង​រក​​ឱកាស​​នៅក្នុង​​ស្រុក​ ​និង​​ស្វែង​រក​វិធី​​ទាញ​យក​​អត្ថ​ប្រយោជន៍​​ពី​សមាហរណ​កម្ម​​សេដ្ឋកិច្ច​​អាស៊ាន។ កត្តា​នេះ​​បានរួម​​ចំណែក​​ជួយ​​ឲ្យ​ប្រទេស​​កម្ពុជា ​និ​ង​​ប្រជាជន កម្ពុជា​​កាន់​តែ​​មាន​ភាព​​រីក​ចម្រើន។

 នៅក្នុង​ឆ្នាំនេះ កិច្ចពិភាក្សា​​នៃ​វេទិកា​​សេដ្ឋកិច្ច​​ពិ​ភ​ព​​អ៊ីស្លាម បាន​ធ្វើ​ឡើង​នៅ​ក្នុង​​បណ្តា​​ប្រទេស ជាច្រើន​ ដែលជា​​ផ្នែក​​មួយ​នៃ​​វេទិកា​ប្រចាំ​ឆ្នាំ​ បាន​ផ្តល់​នូវ​​ឱកាស​អាជីវកម្ម​​ក្នុង​ប្រទេស និង​​ក្រៅ​ប្រទេស ដើម្បី​ធ្វើការ​​ទំនាក់​ទំនង និង​​ពិភាក្សា​​អំពី​​បញ្ហា​​សេដ្ឋកិច្ច​សំខាន់។ កិច្ច​ពិភាក្សា​​នេះ បានទទួល​​ការគាំ​ទ្រ និង​​ចូលរួម​​ដ៏​លើស​លប់​ពី​​ថ្នាក់ដឹក​នាំ​​រដ្ឋា​ភិបាល​​ស​ហគ​មន៍ ​អាជីវ​កម្ម​ និង​​ប្រព័ន្ធ​​ផ្សព្វផ្សាយ​​នានា ​នៃ​បណ្តា​​ប្រទេស​​ជាច្រើន។ កិច្ចពិ​ភាក្សា​​លើក​មុន​ត្រូវ​បាន​ប្រារព្ធ​​ឡើង ​នៅ​ដូច​ជា​​បា​រ៉ែ​ន ទី​ក្រុង​អ៊ី​​ស្តង់​ប៊ុល ​ទីក្រុង​​មូ​ស្គូ​ ចូ​ហាន ​នី​បឺ​ក​ ក្រុង​ដា​កា​ ទីក្រុង​​ឡុង​ដ៍​ ក្រុង​​ម៉ា​ឌី​ណេ​ហ្សា​ ការ​តា ​ព្យុង​ចាំង​ កូ​ដូ​បា ​និង​តូ​ក្យូ។

លោកជំទាវ ​ម៉ែន​ សំអន​ ឧបនាយក​រដ្ឋ​មន្ត្រី តំណាង​​ដ៏​ខ្ពង់​ខ្ពស់​ សម្តេច​​អគ្គ​មហា​សេនាបតី​​តេ​ជោ ហ៊ុន សែន​ ដែល​បាន​ចូល​រួម​នៅក្នុង​វេទិការ​នោះ បាន​កោត​សរសើរ​​ដល់​អ្នក​រៀបចំ​​កម្ម​វិធី ដែល​បាន​ជ្រើសរើស​​យក​​ប្រធាន​បទ​សំខាន់ៗ​ចំនួន​បី​​គឺ វិស័យ​ឧ​ត្ត​ម​សិ​ក្សា សហគ្រាស​​ខ្នាតតូច និង​មធ្យម និង​មីក្រូហិរញ្ញ​វត្ថុ​​មក​ធ្វើ​ការ​​បង្ហាញ និង​​ពិភាក្សា។ វិស័យ​​ទាំងបី​​នេះ​មាន​​សារៈ សំ​ខាន់​​ខ្លាំង ណាស់​​ចំពោះ​​ប្រទេស​​កំពុង​​អភិវឌ្ឍ​ន៏ រួមទាំង​​កម្ពុជា ផងដែរ។  វិស័យ​​ទាំងបី​​អាចជា​​កម្លាំង​ចលករ​​ដ៏​​សំខាន់​​ជួយ​​ជម្រុញ​​វិស័យ​​ផ្សេង​ទៀត​​ជាច្រើន ដើម្បី​​បង្កើន​ល្បឿន នៃ​​ដំណើរ​ការ​​អភិវឌ្ឍ​ន៏​​សេដ្ឋ​កិច្ច និង​ការ​កាត់​បន្ថយ​​ភាព​ក្រីក្រ។

លោក​ឧកញ៉ា ​ដា​តុ ​អូស្មាន​​ហាស្សាន់ ​រដ្ឋម​ន្ត្រី​​ប្រតិភូ​ អម​​នាយក​រដ្ឋមន្ត្រី​ បាន​មាន​​ប្រសា​ស​ន៏​​ថា ​បន្ទាប់​ពី​បាន​​ចូលរួម​​វេទិកា​​តុមូល ​និង​​សន្និ​សីទ​ របស់​​មូលនិធិ​​នៃ​​វេទិកា​ សេដ្ឋកិច្ច​ ពិភព​​ឥស្លាម (WIEF) កន្លង​មក​​នៅ​​បណ្តា​​ប្រទេស​មួយ​​ចំនួន​​ខ្ញុំ​​យល់​ឃើញ​ថា​ វេទិកា​​តុ​មូល​​ក៏ដូច​ជា​​វគ្គ​​បណ្តុះ​បណ្តាល​​របស់  WIEF ពិត​ជា​​មាន​​សារៈ​​ប្រ​យោ​ជ​ន៏​​ដល់​​វិនិយោគិន​​អ្នក​ជំនួញ​​ជា​ពិសេស​​យុវជន​​ដែល​​ត្រៀម​ខ្លួន​​ដើម្បី​​ប្រឡូក​​ក្នុង​​វិស័យ​​ពាណិជ្ជ​កម្ម​ ហើយ​​ដែល​​ពេល​នេះ WIEF នឹង​​ចង្អុល​បង្ហាញ​​អំពី​​វិស័យ​​មីក្រូហិរញ្ញ​វត្ថុ​​ឥស្លាម​​នៅ​​កម្ពុជា​​បន្ថែម​ទៀត ​សម្រាប់​​ជា​​អត្ថ​​ប្រ​យោ​ជ​ន៏​​នៃ​​ការ​ជំរុញ​​វិស័យ​សេដ្ឋកិច្ច​​ផង​ដែរ។

សម្ដេច Musa បាន​​បន្ថែម​ថា ៖ ខ្ញុំ​​សង្ឃឹម​ថា កិច្ច​ពិភាក្សា​​នៃ​វេទិការ​សេដ្ឋ​កិច្ច​​ពិភព​​អ៊ីស្លាម​ ដែល​​ស្រដៀង​​គ្នា​​ទៅ​នឹង​​កិច្ចពិ​ភា​ក្សា​​ដទៃ​ទៀត​ ជុំវិញ​​ពិភព​លោក​​នេះ​ នឹង​​ជំរុញ​​ដល់​​ការ​អនុវត្ត និង​ការ​ផ្លាស់​ប្តូរ​​យ៉ាង​ពិត​ប្រាកដ។ ខ្ញុំ​ជឿ​ថា ធន​ធាន និង​​ចំណេះ​ដឹង​ដ៏​​ធំធេង ​ក្នុង​​កិច្ច​ពិ​ភាក្សា​​នេះ គឺជា​​អនុ​សាសន៍​​សម្រាប់​​ការ​អភិវឌ្ឍ​​ប្រព័ន្ធ​​អប់រំ​ សហគ្រាស​​ខ្នាតតូច​ និង​​មធ្យម​​ និង​​ប្រព័ន្ធ​ មីក្រូ​ហិរញ្ញ​វត្ថុ​​ក្នុង​ប្រទេស​​កម្ពុជា​ ឲ្យ​មាន​ការ​​លូតលាស់​​យ៉ាង​មាន​​ប្រសិទ្ធ​ភាព​​ដែលជា​​លទ្ធផល​​វិជ្ជមាន​​នៃ​កិច្ច​ពិភាក្សា​​នេះ

 សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០៤ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative