៧ខែឆ្នាំ​នេះ​ភ្ញៀវ​ទេស​ចរណ៍ ចូលទេស្សនា​អង្គរ​ចំនួន​១២៣៨៣៨៦​នាក់ កើន​ឡើង​២,០១​ភាគ​រយ

ចំនួនភ្ញៀវ​ទេស​ចរណ៍ ចូល​ទស្សនា​នៅ​រមណី​ដ្ឋាន​អង្គរ នៅក្នុង​រយៈ​ពេល​៧ខែ ឆ្នាំ​២០១៥​នេះ មាន​ចំនួន ១២៣៨៣៨៦​ នាក់​ កើន​ឡើង​២,០១​ភាគរយ បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេលដូច​គ្នាកាល​ពីឆ្នាំ​២០១៤​កន្លង​ទៅ។

2ចំណែកឯ​ចំណូល បានពី​ការ​លក់​សំបុត្រ​ក្នុង​រយៈ​ពេល​៧ខែ​វិញ មាន​ចំនួន​៣៥០៥៩២០០​ដុល្លា​អាមរិក ថយ​ចុះ​០,១០ ​ភាគរយ បើធៀប​នឹង​រយៈ​ពេល​៧ខែ​ដូច​គ្នា​ ឆ្នាំ​២០១៤​កន្លង​មក។

យោងតាមសេចក្តី​ប្រកាសពត៌​មាន របស់​អាជ្ញាធរ​ជាតិ​អប្សរា​ចុះថ្ងៃ​ទី៣​ខែសីហា ដែលទើប​ទទួល​បាន កាល​ពីវេលា​ម៉ោង​រសៀល​នេះ បានឲ្យ​ដឹងថា នៅក្នុង​រយៈ​ពេល៧​ខែ ឆ្នាំ​២០១៥​នេះ មានភ្ញៀវ​ទេស​ចរណ៍​ដែលបាន​ចូលមក​ទស្សនា នៅ​តំបន់​រមណី​ដ្ឋាន​អង្គរ សរុប​ចំនួន​១២៣៨៣៨៦​នាក់ កើន​ឡើង​២,០១​ភាគរយ និង​ចំណូល​បានពី​លក់​សំបុត្រ​បាន​ចំនួន​ ៣៥០៥៩២០០​ដុល្លា​អាមរិក ថយចុះ​០,១០​ភាគរយ ​បើធៀប​នឹងរយៈ​​ពេល​៧ខែ​ដូចគ្នា កាលពី​ឆ្នាំ​​២០១៤​ក​ន្លង​មក​នេះ។

សេចក្តីប្រកាសព៌ត​មាន​ដដែល​បានឲ្យ​ដឹងទៀត​ថា ដោយឡែក​នៅក្នុង​ខែ​កក្តដា​ ឆ្នាំ​២០១៥ មាន​ភ្ញៀវ​ទេស​ចរណ៍ ចូល​ទស្សនា​អង្គរ​មាន​ចំនួន​១៥៣៩៥៩​នាក់ មានការ​កើន​ឡើង​៤,៩៦​ភាគ​រយ និង​ចំណូល​បានពី​ការ​លក់​សំបុត្រ​វិញមាន​ចំនួន​ ៤៣២៤៨២០​ដុល្លា​អាមេរិក មានការ​កើន​ឡើង​៤,២៨​ភាគរយ បើប្រៀប​ធៀបទៅ​នឹងខែ​កក្តដា ​ឆ្នាំ​២០១៤ ​កន្លងទៅ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០៤ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative