គ្រោះថ្នាក់​ចរាចរណ៍​ ថ្ងៃ​ទី​៣​ សីហា ស្លាប់៦នាក់​ និង​របួសធ្ងន់​ស្រាល​១៣​នាក់

យោង​តាម​​របាយ​ការណ៍ ​ពី​នាយក​ដ្ឋាន​​សណ្ដាប់​ធ្នាប់ នៃ​​អគ្គ​ស្នង​ការ​ដ្ឋាន​​នគរ​បាល​​ជាតិ ​បាន​ឲ្យ​​ដឹង​ថា ​ករណី​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​នៅ​ទូទាំង​​ប្រទេស​ កាលពី​​ថ្ងៃ​ទី​៣ ខែ​​សីហា ឆ្នាំ​​២០១៥ បានកើត​ឡើង​​ចំនួន​​៨​លើក ក្នុង​នោះ​​យប់​៦​​លើក​ បណ្ដាល​​ឲ្យ​​មនុស្ស​​ស្លាប់​​៦​នាក់ (​ស្រី​ម្នាក់​) រង​​របួស​​ធ្ងន់​១០​​នាក់ (​ស្រី​២​​នាក់​) និង​​របួស​ស្រាល​​៣​នាក់ (​ប្រុស)។​

1នៅ​ក្នុង​ហេតុ​ការណ៍​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំង​៨​​លើក​​នេះ​ បាន​​បង្ក​​ឲ្យ​ មាន​ការ​​ខូច​ខាត​​យាន​​យន្ត​ សរុប​​១៥​​គ្រឿង ក្នុង​​នោះ​​មាន​​ម៉ូតូ​​ចំនួន​​១០​​គ្រឿង​ រថយន្ត​​ធុន​តូច​​៣​គ្រឿង​ រថយន្ត​​ធុន​ធំ​​១​គ្រឿង និង​​យាន​​ផ្សេងៗ ១​គ្រឿង។​ មូល​ហេតុ​​ដែល​​បណ្ដាល​​ឲ្យ​កើត​មាន​​ករណី​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​ រួមមាន ល្មើស​​ល្បឿន​​៤​លើក​ មិន​​គោរព​​សិទ្ធិ​​២​លើក​ ស្រវឹង​​១​លើក និង​មិន​​ប្រកាន់​​ស្តាំ​១​​លើក។ ចំពោះ​​អ្នក​ជិះ​​ម៉ូតូ​​គ្រោះ​ថ្នាក់​​ដោយ​​មិន​​បាន​ពាក់​មួក​​សុវត្ថិ​ភាព​​ចំនួន​​១៣​ នាក់ (​យប់​១២​​នាក់​)។​

ចំពោះរថយន្ត​​ទាំងអស់​ ដែល​ត្រូវ​​ផាក​​ពិន័យ​​សរុប​​ចំនួន​៥៥២​​គ្រឿង (​រថយន្ត​​ធំ​​១៥៤​​គ្រឿង​​) ស្មើនឹង​​៥៧៤​​ករណី ល្មើស​​ក្រដាស​​ស្នាម​​៣៧៨​​គ្រឿង ស្មើនឹង ៣៧៨​​ករណី ចំណែក​​ករណី​​ល្មើស​​បច្ចេក​ទេស ​១៧៤​​គ្រឿង ស្មើនឹង​​១៩៦​ក​រណី។ ដោយ​ឡែក​ម៉ូតូ​​ត្រូវ​​បាន​ពិន័យ​​សរុប​ ចំនួន​១.៤៧៧​​គ្រឿង។

គ្រោះថ្នាក់​​ចរា​ចរណ៍ នៅ​ទូទាំង​​ប្រទេស​ កាល​ពីថ្ងៃ​​ទី​២ ខែ​​សីហា ឆ្នាំ​​២០១៥​ បាន​កើត​ឡើង​ចំនួន​៨​លើក យប់​៥​លើក​ បណ្តាល​ឲ្យ​​មនុស្ស​​ស្លាប់ ៥​នាក់ (​ប្រុស​) របួសធ្ងន់​៦​នាក់ (​ប្រុស​) និង​​របួស​ស្រាល​៣​នាក់ (ប្រុស​) ។ ​ក្នុង​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំង៨​លើក​​​នេះ បាន​បង្ក​​ឲ្យ​ខូច​ខាត​យាន​យន្ត​​សរុប ១៥​​គ្រឿង ក្នុងនោះ​​មាន​ម៉ូតូ​​ចំនួន ១២​គ្រឿង​ រថយន្ត​​ធុន​តូច ២​គ្រឿង និង​​យាន​ផ្សេងៗ ​១​គ្រឿង ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០៤ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative