កុមារចូលសម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​គន្ឋ​បុប្ឆា​កើន​ទ្បើង​៥០​ភាគរយ

ចំនួនកុមារដែល​បានចូល​ពិគ្រោះ​ជំងឺ​ក្រៅ និង​ពិនិត្យ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​គន្ឋ​​បុប្ឆា បានកើន​ទ្បើង​៥០​ភាគ​រយ ក្នុង​ខែ​កក្កដា​ ឆ្នាំនេះ ធៀប​រយៈ​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន។

1យោងតាម​របាយ​ការណ៍​របស់​លោក​សាស្រ្តា​ចារ្យ ​Beat​ Richner ដែល​បាន​​បង្ហោះ​នៅលើ​ទំព័រ​ហ្វេស​បុក​របស់​លោក នៅថ្ងៃ​ទី៣ សីហា កន្លង​មកថា ក្នុង​ខែ​​កក្ក​ដា​ ឆ្នាំ​នេះ មាន​កុមារ​ចំនួន​១៣.៦៧០​នាក់ នៅឆ្នាំ​នេះ ​កើន​ទ្បើង​ពី​ចំនួន ១០.២៣១​នាក់​​កាល​ពី​​ឆ្នាំ​មុន បានចូល​សម្រាក​ព្យា​បាល និង​ទទួល​បាន​សេវា​វះ​កាត់ នៅ​ក្នុង​មន្ទីរ ​ពេទ្យ​​គន្ឋ​​បុប្ឆា ទាំង​រាជធានី​ភ្នំពេញ និង​ខេត្ត​សៀម​រាប។ ចំណែក​កុមារ​កើត​ជំងឺ​គ្រុន​​ឈាម បាន​កើន​ទ្បើង​ពី៣៣៨​នាក់ កាលពី​ឆ្នាំមុន ដល់​ចំនួន​២៣៣១​នាក់ នៅក្នុងខែ​កក្កដា ឆ្នាំ​នេះ និងកុមារ​ទទួល​បាន​សេវា​វះកាត់ ចំនួន​១៩៧២​នាក់។

របាយការណ៍​ដដែល​បាន​បន្តថា ​“បើពុំ​មាន​ការ​សម្រាក​ព្យាបាល​ក្នុងខែ​កក្កដា ក្នុងឆ្នាំ​២០១៥​នេះទេ កុមារ​រាប់​រយ​ពាន់​នាក់​នឹង​ពុំអាច​មាន​សំណាង​រួចផុត​ជីវិត​ឬក៏​​រួច​ផុត​ពី​ពិការ​ភាព​ទ្បើយ”។

​លោកវេជ្ជ​បណ្ឌិត Beat Richner ​ស្ថាបនិក​និង​ជា​ប្រធាន​មូលនិធិ​គន្ឋ​បុប្ឆា បន្តថា ​“សូម​សហគមន៍​អន្តរ​ជាតិ ទាំង​​រដ្ឋា​ភិបាល​ស្វីស និង​រដ្ឋា​ភិបាល​កម្ពុជាផង មេត្តា​ជ្រាប​រឿង​ដ៏ប្រាកដ​នេះ ពិសេស​បណ្តា​ឆ្នាំខាង​មុខ ដែលនឹង​មកដល់​នៅពេល​ខ្ញុំ​ពុំ​អាច​នឹង​រកលុយ​៨៥​ភាគរយ​នៃថវិ​កា​បានត​ទៅ​ទៀត”។

លោកវេជ្ជបណ្ឌិត​ បាន​សម្តែង​អំណរ​គុណ ចំពោះ​ការខិតខំ​ប្រឹង​ប្រែង​របស់​ប្រ​ជាពល​រដ្ឋ​ទាំង​២៥០០​នាក់ ជារៀង​រាល់​ថ្ងៃ​ចំពោះ​កិច្ចការ​ដ៏ធំ​សម្បើម​របស់​មន្ទីរ​​ពេទ្យ​គន្ឋ​បុប្ឆា​នេះ។ គ្មាន​បុគ្គលិក​ណាម្នាក់​ទារ​ប្រាក់​ពីអ្នក​ជំងឺទេ ហើយ​ក៏គ្មាន​បុគ្គ​លិក​ណាម្នាក់​ធ្វើការ​ងារ​ក្រៅ​មន្ទីរ​ពេទ្យ​នៅគ្លីនិក​ឯកជន​ដែរ។ រាល់ការ​ព្យាបាល​ទាំងអស់​គឺឥត​គិតថ្លៃ​សម្រាប់​គ្រប់់ៗ​គ្នា។ នេះ​គឺជា​យុត្តិ​ធ៌ម​ទាំងអស់​គ្នា ហើយក៏​គ្មាន​អំពើ​​ពុករលួយ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី០៤ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative