វិធី​ទប់ស្កាត់​សង្វា​

ស្បែកស​ស្អាត​រលោង នរណា​មិនចង់​បាន​។ នៅ​លើស្បែក​របស់​មនុស្ស​ម្នាក់ៗ កម្រមា​ននរ​ណា​ម្នាក់​ចៀស​ផុតពី​ស្លាកស្នាម​ ផ្សេងៗ ដូចជា​មានអាចម៍រុយ​ ប្រជ្រុយ សម្លាក សង្វា​ជាដើម។ ស្លាក​​​ស្នាម​​​​ទាំងនេះ​ពិបាក​លុប​បំបាត់​ណាស់ ទោះ​បីជា​បាត់​ក៏ត្រូវ​ចំណាយ​ពេលយូរ​ដែរ។ ស្លាក​ស្នាម​លើស្បែក​អាចបណ្ដាល​មកពីវ័យ​(ធម្មជាតិ) ការប្រើ​ប្រាស់​ផលិតផល​រក្សា​សម្រស់ ការ​មានផ្ទៃ​ពោះជាដើម​។

រូបភាពទស្សនាវដ្តីសុខភាពយើង

លោក​វេជ្ជបណ្ឌិតថៃ​ គា អ្នក​ឯកទេស​ផ្នែកជម្ងឺ​សើរស្បែក​បានចូល​រួមជាមួយ​ទស្សនាវដ្ដី​ សុខភាពយើង ក្នុងទំព័រការថែរក្សាខ្លួន​ និងអនាម័យ ដើម្បីជម្រាប​ជូនលោក​អ្នកអំពី​បញ្ហារបស់​ស្បែកមួយ​ប្រភេទ​គឺសង្វា​ស្បែក។

សង្វា​ស្បែក ជាអ្វី?​

សង្វា ឬការ​ប្រេះបែក​សង្វា​ស្បែក គឺជា​ការបាត់បង់​ភាពយឺត​នៃសរសៃ​នៅក្នុង​ស្បែកដែល​មានតួនាទី​​រ៉ាប់រង​នូវភាព​យឺតមាំ ទាំរបស់​ស្បែក ដែល​ធ្វើឱ្យ​ធូរលុង ហើយ​លេចចេញ​ជាស្នាមប្រេះៗ​ហៅថាបែក​សង្វា។

មូលហេតុ​នៃការប្រេះ​បែកសង្វា​ស្បែក

​តាមការ​សង្កេត​ជាទូទៅ​សង្វាលើ​ស្បែកកើត​ឡើងដោយ​មូលហេតុ​ផ្សេងៗគ្នាជា​ច្រើនដូចជាៈ

​សង្វាបណ្ដាល​មកពីការ​មានផ្ទៃពោះ អំឡុង​ពេលពពោះ ស្បែកពោះ​ស្ដ្រីរីក​ធំប៉ោង​ខ្លាំង ការកើន​ទម្ងន់ បម្រែប​ម្រួលអ័រ ម៉ូន​ក្នុងឈាម​ធ្វើឱ្យកើន​ជាតិខ្លាញ់​នៅក្រោមស្បែក ធ្វើឱ្យស្បែក​ឡើងតឹង​ណែន ជាហេតុធ្វើ​ឱ្យកើតជា​ស្នាមប្រេះបែក​សង្វា ក្រោយពី ពេល​សម្រាលរួច ពេលដែល​ស្បែកពោះ​បានរួមតូច​មកវិញ។

សង្វាបណ្ដាល​មកពីការ​ប្រើប្រាស់​ថ្នាំ ការ​ប្រើប្រាស់​ថ្នាំពពួក​គ័រទីកូអ៊ីត​ដែលប្រជា​ពលរដ្ឋ​ខ្មែរ​យើង​ភាគច្រើន​ស្គាល់ថាជាថ្នាំ សរសៃ ថ្នាំ​បំបាត់ការ​ឈឺចាប់​ចុកស្រពន់​តាមសន្លាក់ ជាថ្នាំបាយ​បាន និង​ឡើងទម្ងន់។​ ការ​ប្រើប្រាស់​ថ្នាំប្រភេទ​នេះ ទោះបី​លេប​ ឬចាក់ក្ដី វាអាច​ធ្វើឱ្យដក់​ទឹកនៅ​ក្រោមស្បែក រួច​ក៏បែក​សង្វា។ ដូច្នេះ​ប្រសិន​បើប្រការ​ចៀសមិន​ផុត ការព្យា​បាលមួយ​ដ៏ត្រឹម​ត្រូវ​ពីសំណាក់ គ្រូ​ពេទ្យជំនាញ​ត្រូវធ្វើ​ឡើង។​ គ្រូពេទ្យ​ជំនាញ​អាច​ប្រើប្រាស់​ថ្នាំនេះដើម្បី​សង្គ្រោះ​ជីវិត ដោយ​បណ្ដោយ​ឱ្យបែក​សង្វាចុះ ព្រោះសង្វា មិនបណ្ដាល​ឱ្យបាត់​បង់ជិវិតទេ។​ ម្យ៉ាង​ទៀតនៅពេល​បច្ចុប្បន្ន អ្នកដែល​ស្រឡាញ់​សម្រស់​ខ្លាំង​ចង់ឱ្យ​ស្បែកឆាប់​សស្បែករលោង​បំបាត់ រមាស់ព្យាបាល​រោគមុន ជាំមុខ​ជាដើម បានប្រើពពួក​ថ្នាំគ័រទីកូអ៊ីត​ទៅលាយ​ជាមួយម្សៅ ឬឡេលាប​ស្បែក លាបទាំង​លើផ្ទៃមុខ​ទាំង លើដងខ្លួន។ ទង្វើដូច្នេះ​អាច​ឱ្យជាតិ​ថ្នាំជ្រាប​ចូលដល់​សរសៃ​ឈាម ហើយជះ​ឥទ្ធិពល​ជាច្រើន​មិនត្រឹម​តែបែក​ប្រេះសង្វា​ប៉ុណ្ណោះ​ទេ ដូច​ ជាធ្វើ​ឱ្យរលាក​ស្បែកមុខ ខ្លួនកើតមុន ខ្ទុះផ្លែសាច់ ជាំ ឬកន្ដួល​រមាស់​ពេញខ្លួន​ប្រាណជា​ដើម។ ជាងនេះ​ទៅទៀត​ថ្នាំក័រទីកូអ៊ីត​នេះត្រូវ បានមនុស្ស​មួយចំនួន យកទៅ​លាយ​ក្នុងឱសថ​បុរាណ ឬត្រាំស្រា​ថ្នាំលក់​ដើម្បី​ប្រកប​អាជីវកម្ម​ដោយ​មិនដឹង ឬមិន​គិតពីផល​ប៉ះពាល់​ របស់វា​ទ្បើយ។

​សង្វា​កើត​ឡើង​ដោយ​ឯកឯង​ សង្វា​ប្រភេទ​នេះអាច​បណ្ដាល​មក​ពីបម្រែប​ម្រួលអ័រម៉ូន​ក្នុងរាងកាយ។ ចំពោះ​បុរស​ស្ដ្រី ដែល​កំពុង​ពេញវ័យ​ករណី​បម្រែបម្រួល​រាងកាយឆា​ប់រហ័ស​ ឬការ​ធាត់រហ័ស​ពេកជា​ដើមធ្វើឱ្យ​កោសិកា​រៀប​ចំខ្លួន​មិនទាន់ អាចធ្វើឱ្យ រយាលស្រទាប់​ខាងក្រោម​នៃស្បែក ហើយ​លេចចេញ​ស្នាមប្រេះ​បែក​ជាសង្វា​តែម្ដង។

ប្រការ​គួរប្រតិបត្ដិ​ដើម្បីចៀស​វាងសង្វា​

ចំពោះ​ស្ដ្រី​នៅពេល​ពពោះរយៈពេល​បីខែដំបូង​ គប្បី​ទៅជួប​ជាមួយ​គ្រូពេទ្យ ជំនាញ​ខាង​សើស្បែក​ដើម្បីទទួល​ការណែនាំអំពីវិធី​ ក៏ដូច​ជាការ​ប្រើប្រាស់​ថ្នាំសម្រាប់​ទប់ស្កាត់​សង្វាក្រោយ​ពេល​សម្រាល​។

-​ ចំពោះ​អ្នកដែល​មានសង្វា​ដោយ សារ​ការ ប្រើប្រាស់​ថ្នាំពពួក​គ័រទីកូអ៊ីត​ជាប្រភេទ​លេប លាប ឬ​ចាក់នោះ ត្រូវតែ​បញ្ឈប់​ការ​ប្រើប្រាស់​ភ្លាមៗ។ បើសិន​ជាបន្ដរការ​ប្រើប្រាស់​តទៅទៀត​ផលប៉ះ​ពាល់របស់ថ្នាំ​មានកាន់​តែច្រើន ដូច​ជាស្លាក​ស្នាម​សង្វា​កាន់តែ ច្រើន មុនមានខ្ទុះ ពងបែក​ ផ្លែសាច់ ជាំ រោល​ក្រហម​ជាដើម។​

សម្រាប់​អ្នកធាត់​លើស​ទម្ងន់ ហើយ​បែកប្រេះ​សង្វាគួរ​តែព្យាយាម​បញ្ចុះ​ទម្ងន់​ឱ្យបាន​សមស្រប។​

ចំពោះ​មាតាបិតា​ទាំងទ្បាយ សូម​ឧស្សាហ៍​តាមដាន​ទម្ងន់​របស់​កូនឱ្យ​បានទៀង​ទាត់ ព្រោះថា​ការធាត់​លឿនពេក​មិន ត្រឹម​តែធ្វើឱ្យ​កើតសង្វា​ប៉ុណ្ណោះ​ថែមទាំង​មាន​បញ្ហាផ្សេងៗ​ទៀត​ជាច្រើន ហើយ​អាចបន្ដ​រហូតដល់វ័យ​ចំណាស់​ទៀតផង។​

ដោយ​ទ្បែក​សម្រាប់​ផលិតផល​រក្សាសម្រស់ សូមកុំ​ប្រញាប់​ប្រញាល់​ឱ្យកូន​ប្រើក្នុង​វ័យក្មេង​ពេក វាធ្វើ​ឱ្យប៉ះ​ពាល់​យ៉ាង ខ្លាំង​ដល់ស្បែក ជួនកាល​ព្យាបាល​មិនជា​ទៀតផង។​

វិធី​ព្យាបាល​ការបែក​សង្វា

​មិនមាន​វិធីព្យា​បាល​តាមក្បួន​វេជ្ជសាស្ដ្រ​ណា​មួយ​ដែលអាច​ធ្វើឱ្យបាត់​នូវស្នាម​សង្វា​នោះទេ។ គ្រាន់​តែមាន​វិធីដើម្បី​ជាជំនួយ​ពង្រឹង​ដល់ភាព​រឹងមាំ​របស់​សរសៃ​យឺតនៃ​ស្បែក បំប៉ន​ស្បែក បន្ថែម​វីតាមីន​ដល់ស្បែក ដោយប្រើ​ថ្នាំលាប​នៅលើស្បែក​ដែលមាន​សង្វា ឬក៏ថ្នាំ​លេប​តែប៉ុណ្ណោះ​។សម្រាប់​វិធីព្យាបាល​អ៊ុតស្បែក​បំបាត់​ស្នាមសង្វា​នោះ​ លោក​វេជ្ជបណ្ឌិត​ថៃ គាបាន​បញ្ជាក់ថា​ពុំមាន​ភាពប្រាក ដប្រជា​ណាមួយ​តាមក្បួន​វេជ្ជសាស្ដ្រ​ក្នុងការ​អ៊ុតទេ។​ ជួនកាល​គ្រាន់តែ​ជាបច្ចេកទេស​ក្នុងការ​ប្រជែង​ទីផ្សារ​ពាណិជ្ជកម្ម​តែប៉ុណ្ណោះ។

ដំបូន្មាន​របស់អ្នក​ជំនាញ

គប្បី​ប្រុងប្រយ័ត្ន​មុនពេល​ប្រើប្រាស់​ផលិតផល​រក្សា​សម្ផស្ស​អ្វីមួយ ដែលគ្មាន​ប្រភព​ច្បាស់​លាស់ ឬក៏ថ្នាំ​សម្រាប់​ព្យាបាល ជម្ងឺ។ មុនប្រើ សូមទៅ​រកគ្រូ​ពេទ្យជំនាញ​ដើម្បី​ពិភាក្សា។ បើមាន​បញ្ហាសើរ​ស្បែក​ផ្សេងៗ​បន្ទាប់​ពីប្រើប្រាស់​ថ្នាំ ឬផលិត​ផលរក្សា សម្រស់ សូមបញ្ឈប់​ជាបន្ទាន់ កុំឱ្យ​ហួសពេល​វេលាក្ន្នុង​ការព្យា​បាល។​

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៥ ខែមិថុនា ឆ្នាំ២០០៦

Google Analytics Alternative