ផ្សព្វផ្សាយ​សុវត្ថិ​ភាព​​ចំណី​អា​ហារ ដល់​​សិស្ស​សាលា​

អគ្គនាយកដ្ឋាន កាំកុង​ត្រូល កំពុង​តែ​បើក យុទ្ធនា​ការ​​ក្តៅ​​គគុក​​ទូទាំង​​ប្រទេស ត្រួត​ពិនិត្យ រឹប​អូស និង​​ចាត់​​វិធាន​ការណ៍​ ​ផ្លូវ​ច្បាប់ ​ចំពោះ​​រាល់​​ចំណី​អាហារ​​ណា​ដែល​​មិន​មាន​សុវត្ថិ​ភាព​​សំរាប់​​ប្រជា​ជន​​បរិភោគ។

5ក្នុងនោះអគ្គនាយក​ដ្ឋានកាំកុង​ត្រូល បានចុះ​ផ្សព្វ​ផ្សាយ​ស្តី​ពី​សុវត្តិ​ភាពចំណី​អាហារ​ ដល់​សិស្សា​នុសិស្ស នៅតាម​សាលា​ផង​ដែរ។ ជាក់ស្តែង​កាល ពីថ្ងៃ​ទី០១ សីហា​ កាំ​កុង​ត្រូល​​សាខា​​ផែស្ងួត​ ចុង​ទី​​ភ្នំពេញ បានចុះ​ផ្សព្វ​ផ្សាយ ដល់​សិស្ស​នៅ​​អនុវិទ្យា​ ល័យ ​ឃុំ​​ឈើ​ខ្មៅ ទឹកដី​​ស្រុក​​កោះធំ ខេត្ត​កណ្តាល ។

លោក ផាន អូន អគ្គនាយក​រង​ នៃ​​អគ្គ​នាយក​ដ្ឋាន​​កាំកុង​ត្រូល បាន​​មាន​ប្រសាសន៍​​ នៅក្នុង​​ពិធី​​បណ្តុះ​​បណ្តាល​​សុវត្ថិភាព​​ចំណី​អាហារ ​ ថាការ​​យល់ដឹង​​អំពី​សុវត្ថិ​ភាព​ ​ចំណី​អាហារ មាន​​សារ​សំខាន់​​ណាស់​​ក្នុង​​ស្រទាប់​​យុវវ័យ ដែល​​ការ​​យល់​ដឹង​​នេះ​​បាន​​រួម​​ចំណែក​​ច្រើន​ ដល់​ការ​​ខ្ជះខ្ជាយ​​ចំណាយ​ រដ្ឋា​ភិបាល​​លើ​​សុខ​ភាព​​សាធារណះ​ និង​​​កាត់​​បន្ថយ​​ការ​ចែក​​ចាយ​​ចំណី​អាហារ ​ពុំ​មាន​​សុវត្ថិភាព​​លើ​ទីផ្សារ​​ផង​​ដែរ។

លោក ផាន អូន ក៏បាន​​សុំ​ឲ្យ​​ប្រជាពល​រដ្ឋ​​ទាំង​អស់ មេត្តា​​ចូលរួម​​សហការ​​ជា​មួយ​​ស្ថាប័ន​​ជំនាញ ​ដោយ​​កុំ​គិត​តែ​​ពី​​ផល​​ចំណេញ​​ ផ្ទាល់​ខ្លួន ហើយ​ធ្វើ​​ឲ្យ​ប៉ះ​ពាល់​​ដល់​​សុខភាព​ និង​​អាយុ​ជីវិត​ អ្នក​ប្រើ​​ប្រាស់​​ទូទាំង​​ប្រទេស ហើយ​​អ្នក​ប្រើប្រាស់​​ទាំងអស់ ​ក៏​គួរ​​ដឹង​ខ្លួន​​ឯង​ដែរ​ថា យើង​ក៏​​មាន​​ចំណែក​​ទទួល​ខុស​ត្រូវ​​ចំពោះ​​កង្វះ​​ការ​​យល់​​ដឹង​​ជា​គោល ទៅ​លើ​​សុវត្ថិភាព​​ចំណី​អាហារ​ផង​ដែរ​។​

បន្ថែម​លើ​នេះ លោក​​បាន​ដាស់​តឿន​​ប្អូនៗ ឲ្យ​នៅ​ឆ្ងាយ​​ពី​គ្រឿង​ញៀន បារី និង​​គ្រឿង​​ស្រវឹង​​គ្រប់​​ប្រភេទ ព្រោះ​វា​​មិន​​ត្រឹមតែ​​បំផ្លាញ​​សុខភាព​​ផ្លូវ​កាយ និង​​ផ្លូវចិត្ត ប៉ុណ្ណោះ​​ទេ វា​ថែម​ទាំង​ធ្វើ​អោយ​​គ្រួសារ​ និង​​សង្គម​​ជួប​នូវ​​ភាព​​សោក​សៅ​​ផង​ដែរ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០៣ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative