ឆ្នាំក្រោយ ប្រទេស​ថៃ​នឹង​​ជួយ​​ពង្រឹង​​សេវា​កម្ម​​ទេស​ចរ​ណ៍ ​ដល់​​ខេត្ត​​ស្ទឹងត្រែង​

ឯក​អគ្គរាជទូត​ថៃ​​ប្រចាំ​​​ប្រទេស​កម្ពុជា បាន​សន្យា​ថា ​នឹង​បើក​​កិច្ច​សហ​ប្រតិ​បត្តិ​ការ​លើ​​វិស័យ​​ទេស​ចរ​ណ៍ ជាមួយ​​​ខេត្ត​ស្ទឹង​ត្រែង​ នៅ​ដើម​ឆ្នាំ​​២០១៦ ​ដោយសារ​​ខេត្ត​មួយ​​នេះ ​មាន​​តំបន់​​សក្តានុពល​​ផ្នែក​​ធម្មជាតិ​​ស្រាប់។

3ការសន្យារបស់​លោក​​ផូ ធី​ហ្សា ណាក់​ថាក់​វ័រ​ធិ​ ឯក​អគ្គ​រាជទូត​​ថៃ​ ​ប្រចាំ​​​ប្រទេស​កម្ពុជា បានធ្វើ​ឡើង​នៅក្នុង​កិច្ច​ប្រជុំ​​ជាមួយ​​អាជ្ញាធរ​​ផ្នែក​​ទេស​ចរ​ណ៍​​ នៅ​​ខេត្តស្ទឹងត្រែង​ កាលពី​​ពេលថ្មីៗ​កន្ល​ទៅនេះ​។

លោកទួតបាន​មាន​ប្រសា​ស​ន៍​​ថា​​ តាម​ការសិក្សា​​ទឹកដី​ខេត្ត​ស្ទឹងត្រែង​ អាច​​ផ្តល់​នូវ​​សក្តានុពល​​ខ្លាំង ​ទៅលើ​​វិស័យ​​ទេស​ចរ​ណ៏​ ដោយ​ខេត្ត​​មាន​ទន្លេ ​ចំនួន​​៤-​គឺទីមួយ ​ទន្លេ​មេគង្គ​ -ទីពីរ​ ទន្លេ​​ស្រែ​ពក -ទី​បី ​ទន្លេ​សេ​សាន និងទី៤​​ ​ទន្លេ​សេកុង ​ព្រមទាំង​មាន​តំបន់​​រាម​សារ​​បន្ថែម​ទៀត​។​

លោក​ឯកអគ្គរាជ​ទូត បាន​អះ​អាងថា ​នៅ​ចុង​ឆ្នាំ​២០១៥​​នេះ​ លោក​ នឹង​​ជំរុញ​​ឲ្យ​មាន​​អ្នក​​វិនិយោគ​​ធំៗ​ ចូល​មក​​កាន់ ​ខេត្ត​ស្ទឹង​ត្រែង សិក្សា​​អំពី​​សក្តានុពល​​ធនធាន​​ផ្នែក​​ទេស​ចរ​ណ៍​ ហើយ​​ធ្វើ​ប្រឹក្សា​​គ្នា​លើ​គំរោង​​ឲ្យ​បាន​​ច្បាស់​លាស់ ដាក់ជូន​ទៅ​រាជ​រដ្ឋាភិ​បាល​ទាំង​ពីរ ដើម្បី​​សំរេច​​ដោយ​ផ្អែក​​ទៅលើ​​វិស័យ​​គមនា​គមន៍​ ដែល​​យើង​​មាន​​ត​​ភ្ជាប់​គ្នា  ហើយ​ជា​ស្រេច​​ចេញពី​​ខេត្ត​ស្ទឹង​ត្រែង ​ទៅ​ខេត្ត​​ចំប៉ា​​សាក់​ឡាវ ​ឆ្លងកាត់ ស្រុក​​ប៉ាក​សេ​ និង​​ភូមិ​ភូ​ន​​ថង​ឡាវ​ ទៅ​​ភូមិ​​ស​.​ខេ​ត ស្រុក​​ភី​ប៊ូ​ន​ម៉ាំង​​សា​ហាន​ ខេត្ត​​អូរ​ប៊ុន​រ៉ាត់​ដ្ឋា​នី ​ប្រទេស​​ថែ​។​

ឆ្លើយតប​​ទៅ​នឹង​កិច្ចសហការ​​នេះ ​លោក​ យង់​ សុ​វ​ឌ្ឍ​នា​ អភិបាលរង​ ខេត្ត​ស្ទឹងត្រែង ទទួល​​បន្ទុក​​ផ្នែក​​ទេស​ចរ​ណ៍ ​បាន​ចាត់​ទុក​​ថា នេះ​ជា​​លើកទីមួយ​​ហើយ​ចំពោះ ភាគី​​ប្រទេស​​ថៃ​ ដែល​បាន​ផ្ដួច​ផ្ដើម​​គំនិត អភិវឌ្ឍ​ន៍​ វិស័យ​នេះ ពីព្រោះ​​រាជ​រដ្ឋាភិបាល ក៏​ដូច​ជា​​ក្រសួង​​ទេស​ចរ​ណ៍​ ​កម្ពុជា កំពុង​តែ​​ជំរុញ​ និង​​អំពាវ​នាវ​​រក​ដៃ​គូរ ​ឲ្យ​ចូល​​មក​​វិនិយោគ​​ផងដែរ​។

លោក​ អ៊ុន ប៉ោ​សឿន ​ប្រធាន​​មន្ទីរ​​ទេស​ចរ​ណ៍​ ខេត្ត​បាន​​អះអាង​ថា ក្នុងនាម​​មន្ទីរ​​ទេស​ចរ​ណ៍​ លោក​នឹង​​សហការ​​ទៅលើ​​ការ​សិក្សា​​ឲ្យ​បាន​​ល្អ​​ប្រសិន ជា​កិច្ច​​សហ​​ប្រតិការ​​នេះ​ ដំណើរ​ការ​ទៅ​បាន​មែន​​នោះ​។ លោក​​បន្ថែម​ថា​​មន្ទីរ​​ទេស​ចរ​ណ៍​ និង​​ត្រៀម​​លក្ខ​ណៈ​​ ផ្តល់​នូវ​គ្រប់​​មធ្យោ​បាយ​​ដល់​ការ​សិក្សា​​នេះ​ ដើម្បី​​ រួមចំណែក​​ការលើក​ស្ទួយ​​វិស័យ​​ទេស​ចរ​ណ៏​ ធ្វើ​ឲ្យ​​សេដ្ឋ​កិច្ច​​ជាតិ​​ និង​​ជីវ​ភាព​ រស់នៅ​​របស់​​ប្រជាពល​រដ្ឋ​​រីក​ចម្រើន​។​

សូម​បញ្ជាក់ថា​ ផ្តើម​ពី​កិច្ច​ប្រជុំ​​នេះ​ភាគី​​ថៃ​ ក៏បាន​​ឯកភាព​គ្នា​ជា​​ជំ​ហ៊ាន​ដំបូង ​និង​រៀប​ចំ​បង្កើត​ឡើង​នូវ​​ស្តង់​​ពិ​ព័រ​ណ៍​ ផ​លលិត​ផល​​ចំនួន​​១៦១​​ស្តង់​ ក្នុងនោះ​​សំរាប់​​ភូមិ​មួយ ​ផលិត​ផល​​មួយ​ ខេត្ត​ស្ទឹងត្រែង ​២០​​ស្តង់ និង​​២៦​ស្តង់​ សំរាប់​​ពាណិជ្ជករ​​កម្ពុជា ​និង​១១៥​​ស្តង់ ​សំរាប់​​ពាណិជ្ជករ​​ប្រទេស​​ថៃ   ដែល​​នឹង​​រៀន​ចំ​​ឡើង​នៅ​​ស​ប្តា​ហ៍​ ទី​៤​​ខែសីហា​​ខាងមុខ​នេះ​ សំរាប់​​ដាក់​តាំង​​លក់ទំ​និញ រួមគ្នា​​ទាក់ទាញ​​ភ្ញៀវ​​ទេស​ចរណ៍​​ជាតិ​ និង​​អន្តរជាតិ​​បាន​ទទួល​​ស្គាល់​ពី​​ភាពច្នៃ​ប្រឌិត​ នូវ​វត្ថុ​ធាតុ​ដើម​​ជួយ​​កសិករ​​យើង​​ឲ្យ​​មាន​​ប្រាក់​ចំណូល​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០៣ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative