៧ខែឆ្នាំ​នេះ​មជ្ឈម​ណ្ឌល​ជាតិ ​ទទួល​បាន​អំណោយ​ឈាម​ពីសប្បុរស​ជន​ជិត​២ម៉ឺន​ប្លោក​កើន​៥%​

លោក​វេជ្ជបណ្ឌិត ហុក គឹម​ចេង ប្រធាន​​មជ្ឈ​មណ្ឌល​​ជាតិ ​ផ្តល់​ឈាម បាន​ឲ្យ​​ដឹងថា ក្នុង​រយៈ​ពេល ៧ខែ ឆ្នាំ​២០១៥ នេះ មជ្ឈ​មណ្ឌល​​ជាតិ ​ផ្តល់​ឈាម ​ទទួល​បាន​ឈាម​​ពី​សប្បុ​រស​ជន ​ជិត២​ម៉ឺន​ប្លោក គឺ​កើន​ឡើង​តែ​៥ភាគ​រយៈ​​ប៉ុណ្ណោះ​ បើ​ធៀប​​ទៅនឹង​​រយៈ​ពេលដូច​គ្នា ឆ្នាំ​២០១៤​កន្លង​ទៅ ។

2លោកបាន​បន្តថា នៅក្នុង​ឆ្នាំ​២០១៥​នេះ ​មជ្ឈ​មណ្ឌល​​ជាតិ​​ផ្តល់​​ឈាម​ ​គ្រោង​​បង្កើន​​ការ​ប្រមូល​​ឈាម​ដោយ​​ស្ម័គ្រ​ចិត្ត ​ពី​សប្បុរស​ជន ឲ្យ​​បាន​៤​ម៉ឺន​៥ពាន់​​ប្លោក ​ដើម្បី​​បំពេញ​​ផ្គត់ផ្គង់​​ឲ្យ​បាន​​តាម​​តម្រូវការ​សង្គ្រោះ​​អាយុ​ជីវិត​​របស់​​អ្នកជំងឺ​ ដែល​បាន​​កើនឡើង​​ពីមួយ​ឆ្នាំ ទៅមួយ​​ឆ្នាំ​នោះ។

ប្រធាន​​មជ្ឈ​មណ្ឌល​​ជាតិ​ផ្តល់​​ឈាម ​បាន​​ឲ្យ​ដឹង​​ទៀត​ថា​ចំនួន​​នេះ បើ​ធៀប​​នឹង ឆ្នាំ​២០១៤​កន្លង​ទៅ​ឃើញ​ថា ​មានការ​កើនឡើង​៥០០០​ប្លោក។ លោក​បន្ថែម​ថាតំរូវ​ការឈាម​នាពេល​បច្ចុប្បន្ន​នេះ មាន​ប្រមាណ​ជាង១០០​ប្លោក​ ដែលជា​ចំនួនដ៏​ច្រើនព្រោះ​ថាការចូល​រួមបរិច្ចាគ​ឈាម​ដោយស្ម័គ្រ​ចិត្ត និងមិនគិត​កំរ៉ៃពី​សប្បុរស​​ជន និងតាស្ថាប័ន​ក្រសួង នៅមិនទាន់​អាចឆ្លើយ​តបបាន​តាមតំរូវ​ការជាក់​ស្តែងនៅ​ឡើយទេ។

លោក​វេជ្ជបណ្ឌិត ហុក គឹម​ចេង បាន​​បញ្ជាក់​ថា «ការបង្កើន​​ការ​ប្រមូល​​ឈាម​ឲ្យ​​ច្រើន​ដូច្នេះ​​ដើម្បី​​ឲ្យ​​មជ្ឈ​មណ្ឌល​​ជាតិ​​ផ្តល់​​ឈាម​ មានលទ្ធភាព​​បែង​ចែក​​អំណោយ​​ឈាម​ សម្រាប់​​ជួយ​សង្គ្រោះ​​អាយុ​​ជីវិត​​អ្នក​ជំងឺ​ នៅតាម​​មន្ទីរ​ពេទ្យ​​នានា ​តាម​​សេចក្តី​ត្រូវការ​​ដូចជា​ កា​រ​​សម្រាល​កូន អ្នកជំងឺ​​រងគ្រោះ​ថ្នាក់​​ចរាច​រ និង​អ្នក​ជំងឺ​​ដែល​ត្រូវ​​ការវះ​កាត់​​ជាដើម»។

លោក​បា​នប​ន្តែ​ម​ថា​ ដើម្បី​​ឲ្យ​ការ​ប្រមូល​​ឈាម​តាម​​ផែន​ការ ដែល​បាន​​គ្រោងទុក​​មជ្ឈមណ្ឌល​​ជាតិ​​ផ្តល់​ឈាម ​នឹង​​បង្កើន​​យុទ្ធ​នា​​ការ​អប់រំ​ ផ្សព្វ​ផ្សាយ​ ពិសេស​​នៅតាម​​សាកល​វិទ្យាល័យ ​មូលដ្ឋាន​​ផ្ទាល់​ដែល​​ជំរុញ​​យុវជន ​បានមក​​បរិច្ចាគ​​ឈាម ​ដោយ​​ស្មគ្រ័​​ចិត្ត​១០០​ភាគរយ​ ដោយ​មិន​​គិត​​កម្រៃ​ ហើយ​បា​ន​ប​ច្ចាគ​​ទៀងទាត់ និង បាន​ច្រើន​ដង​ទៀត​ផង។ លោក​បាន​បញ្ជាក់ ថា​​បច្ចុប្បន្ន​ ការបរិច្ចាគ​​ឈាម​​ដោយ ស្ម័គ្រចិត្ត​ មិន​គិត​​កម្រៃ​ មាន​ចំនួន​​ត្រឹម៣៥​ភាគរយ ប៉ុណ្ណោះ​​ចំណែក​៦៥​ភាគរយ​​ទៀត​ជា​ការ​ដោះដូរ​​អំណោ​យ ឈាម តាមរយៈ​​សាច់ ញាតិ​​អ្នកជំងឺ​​បរិច្ចាគ​​ជំនួស។

ទោះជា​យ៉ាង​នេះ​ក្តី​នៅ​ឆ្នាំ​​ខាងមុខ​​មជ្ឈមណ្ឌល​នេះ ​នឹង​ខិត​​ជំរុញ​​អ្នក​មក​​ស្ម​គ្រ័​​បរិច្ចាគ​​ឈាម​១០០​ភាគរយ ​ឲ្យ​បាន​​រហូត​ដល់ ៥០​ភាគរយ​ ហើយ ឈានទៅ​ដល់១០០​ភាគ រយ​​នៅមុន​ឆ្នាំ​២០២០ ស្របតាម អនុសាសន៍​​របស់​​អង្គការ​​សុខភាព​​ពិភព​លោក​​ដែល​តម្រូវ​​ឲ្យ​ប្រទេស ដែល​កំពុង​អភិវឌ្ឍន៍​​ធានា​​នៃ​ការ​ផ្គត់ផ្គង់​​ឈាម និង​​ផលិត​ផល​​ឈាម​ពី​​អ្នកស្ម័គ្រ​ចិត្ត ​បរិច្ចាគ​​ឈាម​​មិន​​គិត​​កម្រៃ ១០០​ភាគរយ នៅ​ឆ្នាំ​២០២០​ខាងមុខ​នេះ។

កាលពីថ្ងៃទី៣១ កក្តដា ឆ្នាំ២០១៥ សម្ភារៈ​​បរិក្ខារ ​មន្ទីរ​​ពិសោធន៍ ​ផ្នែក​​ពេទ្យ​ ចំនួន​១៤មុខ រួម​មាន ម៉ាស៊ីន​​រំលែក​​ឈាម ​ឲ្យ​​ទៅ​ជា​​ផលិត​ផល​​ឈាម ម៉ាស៊ីន​​ធ្វើ​តេស​​ឈាម ​នៅក្នុង​​មន្ទីរ​​ពិ​សោ​ធន៍ និង​ទូ​ថែ​រក្សា​​ឈាម​ ជាដើម ត្រូវបាន​​កង​បញ្ជា​ការ​​តំបន់​​ប៉ាស៊ីហ្វិក​ របស់​​ក្រសួង​ការពារ​ជាតិ​​អាមេរិក (PACOM) ផ្តល់​ឲ្យ​​មជ្ឈ​មណ្ឌល​​ជាតិ​ផ្តល់​​ឈាម​​របស់​​កម្ពុជា តាមរយៈ​​ស្ថានទូត​​សហរដ្ឋ​អាមេរិក​​ប្រចាំ​​កម្ពុជា សម្រាប់​​ការរំលែក​​ផលិត​ផល​​ឈាម និង​​សម្រាប់​​ថែរក្សា​​ទុក​ឈាម​​ឲ្យ​មាន​​សុ​វត្ថិភាព និង​​ត្រូវ​តាម​​បច្ចេក​ទេស។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០៣ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative