គ្រោះថ្នាក់​​ចរា​ចរណ៍ ថ្ងៃ​ទី​២ ខែ​​សីហា ស្លាប់​​មនុស្ស ៥​នាក់ និង​​របួស​​ធ្ងន់​​ស្រាល ៩​នាក់​

យោងតាម​របាយ​ការណ៍ នាយកដ្ឋាន​សណ្តាប់​ធ្នាប់នៃ​អគ្គស្នង​ការ​នគរបាល​ជាតិ បានឲ្យ​ដឹងថា គ្រោះ​ថ្នាក់​​ចរា​ចរណ៍​ នៅ​​ទូទាំង​​ប្រទេស ​កាលពី​ថ្ងៃ​ទី​២ ខែ​​សីហា ឆ្នាំ​​២០១៥ ​បានកើត​ឡើង​ចំនួន ៨​លើក យប់ ៥​លើក​ បណ្តាល​ឲ្យ​​មនុស្ស​​ស្លាប់ ៥​នាក់ (​ប្រុស​)  របួស​ធ្ងន់ ៦​នាក់ (​ប្រុស​) និង​​របួស​ស្រាល ៣​​នាក់ (​ប្រុស​) ។​

11ក្នុង​គ្រោះថ្នាក់​​ចរា​ចរណ៍​​ទាំង ៨​លើក​​នេះ បាន​បង្ក​​ឲ្យ​ខូច​ខាត​​យាន​យន្ត ​សរុប​ ១៥​​គ្រឿង ក្នុងនោះ​​មាន​ម៉ូតូ​​ចំនួន ១២​​គ្រឿង​ រថយន្ត​​ធុន​តូច ២​គ្រឿង និង​​យាន​ផ្សេងៗ​ ១​គ្រឿង ។​ មូលហេតុ​​ដែល​បណ្តាល​ឲ្យ​មាន​​គ្រោះ​ថ្នាក់​ រួមមាន ល្មើស​​ល្បឿន ២​លើក​ ប្រជែង​​គ្រោះ​ថ្នាក់ ៣​លើក​ ស្រវឹង ២​លើក និង​​មិន​​គោរព​​សិទ្ធិ ១​លើក ចំពោះ​​អ្នកជិះ​​ម៉ូតូ​​គ្រោះ​ថ្នាក់ ដោយ​មិនបាន​ពាក់​មួក​​សុវត្ថិ​ភាព ​ចំនួន ១០​នាក់ (​យប់ ​៧​នាក់​) ។​ ចំពោះ​រថយន្ត ​ពិន័យ​​សរុប​​ចំនួន ៣៤១​​គ្រឿង​ (​រថយន្ត​ធំ​ ៨០​គ្រឿង​) ស្មើ​នឹង ៣៤១​​ករណី ល្មើស​​ក្រដាស​​ស្នាម​​មាន ៣០១​​គ្រឿង ស្មើ​នឹង ៣០១​​ករណី​ ចំពោះ​​ករណី​​ល្មើស​​បច្ចេក​ទេស ៤០​​គ្រឿង ស្មើនឹង ៤០​​ករណី ដោយ​ឡែក​​ម៉ូតូ ​ត្រូវបាន​​ពិន័យ​​សរុប​ ចំនួន ១.០៣០​​គ្រឿង ។

កាលពី ​ថ្ងៃ​ទី​១ ខែ​​សីហា ឆ្នាំ​​២០១៥​​នេះ មាន​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ នៅ​ទូទាំង​​ប្រទេស ​ចំនួន ៨​លើក យប់ ៤​លើក​ បណ្តាល​ឲ្យ​​មនុស្ស​​ស្លាប់ ៥​នាក់ (​ស្រី​ម្នាក់​)  របួស​ធ្ងន់ ៨​នាក់ (​ស្រី​ ២​នាក់​) និង​​របួស​ស្រាល ៣​នាក់ (​ស្រី​ម្នាក់​) ។ ​ក្នុង​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំង ៨​លើក​​នេះ បាន​បង្ក​ឲ្យ​​ខូចខាត​​យាន​យន្ត​​សរុប ១៣​​គ្រឿង ក្នុង​នោះ​មាន​​ម៉ូតូ​​ចំនួន ៩​​គ្រឿង និង​​រថយន្ត​​ធុន​តូច ៤​គ្រឿង​ ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០៣ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative