ស្លាប់៧០​នាក់ និង​រង​របួស​ធ្ងន់​ស្រាល​ចំនួន​២៧០នាក់

មនុស្ស៧០នាក់​បានស្លាប់ និង​២៧០​នាក់ទៀត បាន​រងរបួស​ធ្ងន់ស្រាល​ក្នុង​​គ្រោះ​មហន្ត​រាយ​ធម្មជាតិ កើន​ទ្បើង៥០​​ភាគ​រយ​ធៀប​រយៈ​ពេល​ដូចគ្នា​កាលពី​​ឆ្នាំ​មុន។

2លោកកែវ វី​ នាយក​ខុទន្ទ​កាល័យ​នៃគណៈ​កម្មា​ធិការ គ្រប់​គ្រង​គ្រោះ​មហន្ត​​រាយ បាន​ ថ្លែង​ ឲ្យដឹង​នាព្រឹក​ថ្ងៃទី៣ សីហា​នេះថា ក្នុងរយៈ​ពេល​៧ខែ​ដើមឆ្នាំ​នេះ​​បញ្ហា ខ្យល់​ កន្រ្ទាក់ និងខ្យល់​ព្យុះបាន​កើនទ្បើង​៥០ភាគ​​រយ ធៀប​រយៈ​ពេល​ដូចគ្នា​​កាលពី​ឆ្នាំមុន​ ដោយក្នុង​រយៈ​ពេល​នេះ មាន​ខ្យល់​ព្យុះ និងខ្យល់​កន្រ្ទាក់​ចំនួន​១៧២​លើក បានកើត​ ទ្បើង​ ដែល​បណ្តាល​ឲ្យផ្ទះ​ប្រជាពល​រដ្ឋ​ខូចខាត​ទាំងស្រុង ចំនួន​​១៥៤០​ខ្នង ខូច​ខាត​ ជា​មធ្យម​ចំនួន​៥៧៣០​ខ្នង អាគារ​សាលា​រៀន​៣៦ខ្នង។

លោកបន្តថា ចំណែក​ករណី​រន្ទះ​បាញ់ បានសម្លាប់​មនុស្ស​៥៨នាក់ របួសធ្ងន់​​ស្រាល​១៥០​នាក់ គោ ក្របី​ចំនួន​៣៩​ក្បាល​ និង​បាន​បំផ្លាញ​ផ្ទះ​ប្រជាពល​រដ្ឋ​ចំនួន​៧​ខ្នង ចំនួន​នេះគឺ​កើនទ្បើង​តិចតួច​ប៉ុណ្ណោះ ធៀប​រយៈ​ពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី០៣ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative