គ្រោះថ្នាក់​ចរាចរណ៍ ​ថ្ងៃទី​៣១ ខែ​កក្កដា ស្លាប់​​មនុស្ស ៣​​នាក់ និង​​របួស​ធ្ងន់​ស្រាល ៥​នាក់

គ្រោះថ្នាក់​​ចរា​ចរណ៍ នៅ​ទូទាំង​ប្រទេស​ កាលពី​ថ្ងៃ​៣១ ខែ​​កក្ត​ដា ឆ្នាំ​​២០១៥​ បាន​កើត​ឡើង ចំនួន​៥​លើក​ យប់​១​លើក​​ បណ្តាល ឲ្យ​​មនុស្ស​​ស្លាប់ ៣​នាក់ (​ប្រុស​) របួស​ធ្ងន់ ២​នាក់ (​ប្រុស​) និង​​របួស​ស្រាល ៣​នាក់ (​ស្រី​ម្នាក់​) ។​

2តាម​របាយការណ៍​​ពី​នាយកដ្ឋាន​​សណ្ដាប់​ធ្នាប់ នៃ​អគ្គស្នង​ការ​ដ្ឋាន​​នគរ​បាល​​ជាតិ បានឲ្យដឹង​ថាក្នុង​​គ្រោះថ្នាក់ ចរាចរណ៍​​ទាំង ៥​លើក​​នេះ បាន​បង្ក​​ឲ្យ​​ខូច​ខាត​​យានយន្ត​​សរុប ៤​គ្រឿង ក្នុងនោះ​​មាន​ម៉ូតូ​​ចំនួន ៦​គ្រឿង​ រថយន្ត​​ធុន​តូច​ ២​គ្រឿង​ រថយន្ត​​ធុន​ធំ ២​គ្រឿង ។​ មូលហេតុ​​ដែល បណ្តាល​​ឲ្យ​មាន​​គ្រោះ​ថ្នាក់​​រួមមាន​៖ ល្មើស​ល្បឿន ៣​លើក  ស្រវឹង ២​​លើក ចំពោះ​​អ្នកជិះ​​ម៉ូតូ​​គ្រោះ​ថ្នាក់  ដោយ​មិន​បាន​ពាក់​មួក​​សុវត្ថិភាព​​ចំនួន ៨​នាក់ (​យប់ ម្នាក់​) ។​ ចំពោះ​រថយន្ត​​ពិន័យ​​សរុប​​ចំនួន ៥៥៣​គ្រឿង (​រថយន្ត​ធំ​ ១២៧​​គ្រឿង​) ស្មើនឹង ៥៦០​​ករណី ល្មើស​​ក្រដាស​​ស្នាម​មាន ៤០០​គ្រឿង ស្មើនឹង ៤០៧​​ករណី​ ចំពោះ​​ករណី ​ល្មើស​​បច្ចេកទេស ១៥៣​​គ្រឿង ស្មើនឹង ១៥៣​ករណី ដោយឡែក​​ម៉ូតូ​ ត្រូវបាន​​ពិន័យ​​សរុប​​ចំនួន ៩០៣​គ្រឿង ។

ចំណែកគ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​​ប្រទេស​ កាលពី​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​​២០១៥ បានកើត​ឡើង​​ចំនួន ៨​លើក ក្នុង​នោះ​​យប់ ៣​លើក​ បណ្ដាល​​ឲ្យ​មនុស្ស​​ស្លាប់ ៦​នាក់ (​ស្រី​ម្នាក់​) រង​របួស​​ធ្ងន់ ១០​នាក់ (​ស្រី ​៣​នាក់​) និង​​របួស​ស្រាល ៦​នាក់ (​ស្រី​​ម្នាក់)​។ នៅក្នុង​ហេតុ​ការណ៍​​គ្រោះ​ថ្នាក់​ ចរាចរណ៍​​ទាំង ៨​លើក​នេះ បាន​បង្ក​​ឲ្យ​មានការ​​ខូចខាត ​យាន​យន្ត​​សរុប ១៥​គ្រឿង ក្នុង​​នោះ​មាន​​ម៉ូតូ​​ចំនួន ៨​គ្រឿង​ រថយន្ត​​ធុន​តូច ៥​គ្រឿង​ រថយន្ត​​ធុន​ធំ ១​គ្រឿង និង​យាន​​ផ្សេងៗ ១​គ្រឿង។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី0១ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative