កម្ពុជា​នឹង​ប្រារព្វ​ពិព័រណ៍​ឱសថ​ និង​វេជ្ជ​សាស្រ្ត​លក្ខណៈ​អន្តរ​ជាតិ​នៅ​ខែ​កញ្ញា

សមាគម​វេជ្ជ​សាស្រ្ត​កម្ពុជា នឹងរៀប​ចំការ​តាំង​ពិព័រណ៍ និង​សនិ្នសីទ​លើក​ដំបូង ជា​លក្ខណៈ​អន្តរ​ជាតិ លើ​ឧស្សាហ​កម្ម​ ឱសថ និង​វេជ្ជ​សាស្រ្ត ក្នុង​ប្រទេស​កម្ពុជា ដែលហៅ​កាត់ថា Cambodia ​Phar-Med ២០១៥ ដែល​គ្រោង​ប្រារព្ធ​ឡើង​ចាប់ ពីថ្ងៃ​ទី១៤ ដល់ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៥ នៅ​សណ្ឋាគា​រភ្នំពេញ។

1លោក Nguyen Ba Vinh ប្រធាន​ក្រុម​ហ៊ុន Minh Vi Company បាន​មាន​ប្រសាសន៍​នៅក្នុង​សន្និសីទ​សារព័ត៌​មាន កាលពី​ថ្ងៃទី​៣១ កក្កដា​ថា Cambodia Phar­Med Expo ២០១៥  គឺជា​ពិព័រណ៍​ថែទាំ​សុខភាព លក្ខណៈ​អន្តរ​​ជាតិ ដ៏ធំ​ជាងគេ​នៅ​ប្រទេស​ កម្ពុជា​ហើយ នឹងក្លាយ​ទៅជា​ច្រកដ៏​សំខាន់​មួយសម្រាប់​ក្រុមហ៊ុន​ឱសថ លំដាប់​អន្តរ​ជាតិ​ចូលរួម​ក្នុងទីផ្សារ​ឧស្សាហ​កម្ម វេជ្ជ​សាស្ត្រ និង​ឱសថ​សាស្រ្ត ក្នុង​ប្រទេស​កម្ពុជា​។​

លោក Nguyen Ba Vinh បានបញ្ជាក់​ថា “យើង​រំពឹង​ថា​ពិព័រណ៍​នេះ នឹងអាច​ទាក់​ទាញ​មនុស្ស ប្រមាណ​២០០០​នាក់ ដែលជា​អ្នកជំនាញ​ក្នុងវិស័យ​ថែទាំ​សុខ​ភាព។ ក្រុមហ៊ុន នឹង​ផ្គត់ផ្គង់​ឱសថ​អន្តរជាតិ ប្រមាណ​៥០​ក្រុមហ៊ុន នឹងចូល​រួមពិ​ព័រណ៍​នេះ។ ផលិត​ផល​ថែទាំ​សុខ​ភាព​ថ្មីៗ ជា​ច្រើន​ពាន់មុខ​ឧបករណ៍​បរិក្ខារ​ពេទ្យ និង​សេវា​កម្ម​ជាច្រើន នឹងត្រូវ​ដាក់​បង្ហាញ​ដោយ​ក្រុមហ៊ុន ធំៗ​ជាច្រើន មកពី​បណ្តា​ប្រទេស​នានា​”។

លោកបានថ្លែង​បន្តថា Cambodia Phar­Med Expo ២០១៥ នឹងផ្តល់​ជូននូវ​មុខជំនួញ​ជាច្រើន រួមជា​មួយការ​អភិវឌ្ឍ​ឱសថ​ពាណិជ្ជ​កម្ម សម្រាប់​សហគ្រិន​ទាំងឡាយ ដែលចូល​រួមក្នុង​ពិព័រណ៍ ដោយមាន​ការរៀបចំ​វេទិកា​មួយ ធ្វើឲ្យ​ពាណិជ្ជករ ក្នុង​ស្រុក និង​ក្រៅស្រុក ក្នុងវិស័យ​ថែទាំ​សុខភាព​ទាំងអស់ ឲ្យបានជួប​ជុំគ្នា​ដើម្បី​បង្កើត​ទំនាក់​ទំនង ខាងផ្នែក​ពាណិជ្ជ​កម្ម ផ្លាស់ប្តូ​រ​ព័ត៌មាន ក៏ដូច​ជា មានឱកាស​អាចចាប់​យក នូវបច្ចេក​វិទ្យា​ឈានមុខ​គេ​បង្អស់ ក្នុងវិស័យ​នេះ និង​ផលិត​ផលជា​ច្រើនទៀត​ដែល​ មកពី​បណ្តា​ប្រទេស​ដូចជា អាល្លឺម៉ង់ ហូឡង់​សាធារណ​រដ្ឋកូរ៉េ សិង្ហបុរី ម៉ាឡេស៊ី វៀតណាម ចិន​តៃវ៉ាន់ ឥណ្ឌូ​ណេស៊ី ជប៉ុន ឥណ្ឌា ប៉ាគីស្ថាន បង់ក្លា​ដែស កម្ពុជា ជាដើម។

Cambodia Phar­Med Expo​ ២០១៥ ក៏ នឹងផ្តល់​ឱកាស​ដ៏ល្អមួយ​សម្រាប់​ក្រុមហ៊ុន​ក្នុងប្រទេស​កម្ពុជា និងក្រុម​ហ៊ុន​បរទេស​ បង្កើត​នៅ​បណ្តាញ​ជំនួញ​ក្នុង​ចំណោម​អ្នក​សម្រេច​ចិត្ត និងអ្នក​ជំនាញ​ទាំងអស់​ក្នុង ឧស្សាហ​កម្ម​នេះផង​ដែរ។

លោកថាស្រី នូ ផល្លា អនុ​ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ឱសថ​សម្ភារៈ​បរិក្ខា​ពេទ្យ ចំណី​អាហារ និង​គ្រឿងសម្ភារៈ នៃ​ក្រសួង​ សុខា​ភិបាល បានមាន​ប្រសាសន៍​ថា ក្រោយពេល​ដែល​ប្រទេស​កម្ពុជា​ក្លាយជា​សមាជិក​អាស៊ាន និង​សមាជិក​អង្គការ​ពាណិជ្ជ​កម្ម ពិភព​លោក​រួចមក​កម្ពុជា​បានខិត​ខំកែ​សម្រួល​ច្បាប់មួយ​ចំនួន ដើម្បី​ឲ្យស្រប​ទៅនឹង​សមាហរណ​កម្ម សេដ្ឋកិច្ច​អាស៊ាន​​នឹងសម្រួល​ដល់ការ​ធ្វើ​ពាណិជ្ជ​កម្ម​សេរី នៅក្នុង​តំបន់​អាស៊ាន។

លោកស្រីបាន​បន្តថា ក្រោមកិច្ច​សហការ​ជាច្រើន​ឆ្នាំកន្លង​មក នាយកដ្ឋាន​ឱសថ បានបង្កើត​ច្បាប់ និងបែបបទ​ជាច្រើន ដើម្បី​គ្រប់គ្រង​ឱសថ ចំណី​អាហារ សម្ភារៈបរិក្ខារ​ពេទ្យ និងគ្រឿង​សម្អាង​ដែលដាក់​លក់នៅ​លើទីផ្សារ​ប្រកប​ដោយ​គុណភាព​ល្អ​សុវត្ថិភាព ប្រសិទ្ធ​ភាព ដល់អ្នក​ប្រើប្រាស់ ដូច្នេះ​សំណូមពរ​ដល់តំណាង​ក្រុមហ៊ុន តំណាង​រោងចក្រ តំណាង​ការិយា​ល័យ តំណាង​សូម​អនុវត្ត​ឲ្យបាន​ល្អ តាមបែប​បទច្បាប់ ទម្លាប់​សេចក្តី​ណែនាំ​របស់​ក្រសួង​សុខា​ភិបាល។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី0១ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative