គ្រោះថ្នាក់​​ចរា​ចរណ៍ ​ថ្ងៃទី​៣០​ ខែ​កក្កដា​ ស្លាប់​៦​​នាក់ និង​រង​​របួស​​ធ្ងន់​ និង​​ស្រាល​​១៦​​នាក់

​គ្រោះថ្នាក់​​ចរា​ចរណ៍ នៅ​ទូទាំង​​ប្រទេស​ កាលពី​​ថ្ងៃទី​​៣០ ខែ​កក្កដា ឆ្នាំ​​២០១៥ បានកើត​ឡើង​​ចំនួន ៨​លើក ក្នុង​នោះ​​យប់​ ៣​​លើក​ បណ្ដាល​​ឲ្យ​មនុស្ស​​ស្លាប់ ៦​នាក់ (​ស្រី​​ម្នាក់​) រង​​របួស​​ធ្ងន់ ១០​នាក់ (​ស្រី ​៣​នាក់​) និង​​របួស​ស្រាល ៦​នាក់​ (​ស្រី​​ម្នាក់​)​។

13បើ​យោង​តាម​​របាយ​ការណ៍ ​ពី​នាយក​ដ្ឋាន​​សណ្ដាប់​ធ្នាប់ នៃ​​អគ្គ​ស្នង​​ការ​ដ្ឋាន​​​នគរ​បាល​​ជាតិ បានឲ្យ​ដឹងថា​នៅ​ក្នុង​​ហេតុ​ការណ៍​​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ទាំង ៨​លើក​​នេះ​ បាន​បង្ក​​ឲ្យ​មាន​ការ​ខូច​ខាត​យាន​យន្ត​​សរុប​​​១៥​​គ្រឿង ក្នុង​​នោះ​​មាន​ម៉ូតូ​​ចំនួ​ន៨​គ្រឿង​​ រថ​យន្ត​​​​ធុន​​តូច ៥​​គ្រឿង​ រថយន្ត​​ធុន​ធំ ១​គ្រឿង និង​​យាន​​ផ្សេងៗ ១​គ្រឿង។​ មូល​ហេតុ​​ដែល​​បណ្ដាល​​ឲ្យ​កើត​មាន​ករណី​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ រួមមាន ល្មើស​​ល្បឿន ៥​លើក​ ប្រជែង​​គ្រោះថ្នាក់ ១​លើក​ មិន​​ប្រកាន់​​ស្តាំ ១​លើក និង​​ស្រវឹង ១​លើក​។ ចំពោះ​​អ្នក​ជិះ​​ម៉ូតូ​គ្រោះ​ថ្នាក់ ដោយ​មិន​បាន​ពាក់​មួក​​សុវត្ថិភាព​​ចំនួន ៩​នាក់​ (​យប់ ​ម្នាក់​)។

ចំពោះរថយន្ត​​ទាំងអស់​ ដែល​ត្រូវ​​ផាកពិន័យ សរុប​​ចំនួន ៩៣៤​គ្រឿង (​រថយន្ត​​ធំ ​៣២៨​​គ្រឿង​) ស្មើនឹង ៩៤​២​ករណី ល្មើស​​ក្រដាស​​ស្នាម ៥៨៩​គ្រឿង ស្មើនឹង ៥៨៩​​ករណី​ ចំណែក​​ករណី​​ល្មើស​​បច្ចេក​ទេស ៣៤៥​គ្រឿង ស្មើនឹង ៣៥៣​​ករណី​។​ ដោយ​ឡែក​​ម៉ូតូ​​ត្រូវ​បាន​​ពិន័យ​សរុប​​ចំនួន ១.៧៤៨​​គ្រឿង ។

ចំណែកគ្រោះថ្នាក់ ​ចរា​ចរណ៍​​នៅទូទាំង​ប្រទេស កាលពី​ថ្ងៃទី​​២៩​ ខែ​កក្កដា បាន​កើត​ឡើចំនួន​​៩​លើក ក្នុង​នោះ​​យប់​៤​​លើក​​ បណ្ដាល​​ឲ្យ​មនុស្ស​​ស្លាប់​ម្នាក់​​(​ប្រុស​) រង​របួស​​ធ្ងន់​១០​នាក់​​(​ស្រី​ម្នាក់​) និង​​របួស​ស្រាល​​៤​នាក់​​(​ប្រុស​)​។ នៅក្នុង​​ហេតុ​ការណ៍​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​ ទាំង ៩​លើក​​នេះ បាន​បង្ក​​ឲ្យ​មាន​ការ​ខូច​ខាត​យាន​យន្ត​​សរុប​​១៥​គ្រឿង ក្នុង​នោះ​​មាន​ម៉ូតូ​ ចំនួន​​១២​​គ្រឿង​​ រថយន្ត​​ធុន​តូច​​៣​គ្រឿង និង​​ថ្មើរជើង​​ម្នាក់។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី៣១ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative