ការរួម​ភេទជួយ​សុខភាព

ការប្រព្រឹត្ដ​ផ្លូវភេទ​ផ្ដល់នូវ​អារម្មណ៍​ពុះកញ្ជ្រោល​ជាខ្លាំង អាច​មានអត្ថ​ប្រយោជន៍​ដល់សុខភាព។ ការរួមភេទ​អាចបង្កើនអាយុ អាច​បង្ការបញ្ហា​ជម្ងឺបេះដូង​បានខ្លះ និងជម្ងឺ​មហារីក​មួយចំនួន។ តើ​​​ការ​​​​រួមភេទ​​​​ពិតជាផ្ដល់​អត្ថប្រយោជន៍​បែបនេះ​មែនឬទេ?

រូបភាពទស្សនាវដ្តីសុខភាពយើង

សូមកាត់​បន្ថយការ​ពិសាសុរា សូមផ្អាក​ការពិសាបារី ហើយនិង… តែសូម​បង្កើនការ​រួមភេទ! នេះជា​ឃ្លាមួយ​ដែលគ្រូពេទ្យ អាចផ្ដល់​ឱ្យលោក​អ្នកនៅ​ថ្ងៃស្អែក។​ ពីព្រោះ​ថាជាច្រើន​ឆ្នាំមកហើយ ការសិក្សា​ស្រាវជ្រាវ​ជាច្រើន​បានចាប់​អារម្មណ៍​ទៅលើឥទ្ធិពល របស់ការ​រួមភេទ​ទៅលើ​សុខភាព។ ជាលទ្ធផល ស្ទើរតែ​គ្រប់ការ​សិក្សា​ស្រាវជ្រាវ​បានគូស​បញ្ជាក់អំពី​គុណប្រយោជន៍​ដែលទទួល​បានពី សកម្មភាព​ផ្លូវភេទនេះ ដូចជាការ​អូសបន្លាយ​អាយុ លទ្ធភាព​បង្ការជម្ងឺ​មួយចំនួន​ជាដើម។

សិចកាត់​បន្ថយអត្រា​មរណភាព

ជាទូទៅ ការមាន​ទំនាក់​ទំនង​ផ្លូវភេទ​ជាប្រចាំកាត់​បន្ថយអត្រា​មរណភាព​របស់បុរស។ ការស្រាវជ្រាវ​ស៊ុយអែដមួយ ដែល ធ្វើឡើងនៅឆ្នាំ១៩៨១ បានគូស​បញ្ជាក់​ថាអត្រា​មរណភាព​ច្រើនជាង​មធ្យម នៅលើ​បុរសអាយុ​៧០ឆ្នាំ​ដែលបាន​ផ្អាក​សកម្មភាពផ្លូវ ភេទជា​ច្រើនឆ្នាំ​មកហើយ។ ប៉ុន្ដែគុណ​ប្រយោជន៍​នេះផ្ដល់​ឱ្យតែ​មនុស្សវ័យ​ចាស់ប៉ុណ្ណោះ។ តាំងពី​ឆ្នាំ១៩៩៧ ការសិក្សា​ស្រាវជ្រាវ អង់គ្លេស​ក៏បាន​ធ្វើការ​តាមដាន​បុរស ដែលមាន​អាយុពី៤៥ ដល់៥៩ឆ្នាំ ចំនួន​៩១៨នាក់ រយៈពេល​៤ឆ្នាំ។ លទ្ធផល​បានបង្ហាញថា ក្នុង រយៈពេលនេះ អត្រា​មរណភាព​របស់បុរស​ដែលមាន​ការរួមភេទ យ៉ាងហោច​ណាស់២ដង​ក្នុង១សបា្ដហ៍ មានកម្រិត​អត្រា​មរណភាពទាប​ជាងដល់​ទៅ២ដង ជាងបុរស​ដែលមាន​ការរួមភេទ​១ដងក្នុង​១ខែ ឬមាន​ការរួម​ភេទរង្វើល​រាប់ខែ១ដង។ សូមកុំ​គិតថាការ​រួមភេទ កាន់តែ​ច្រើនរិតតែ​មាន​អាយុវែង ពីព្រោះ​ថាមិន​ទាន់មាន​ការវិភាគ ឬកម្រិត​ជាក់លាក់​បង្ហាញអំពី​ចំនួននៃ​ការរួមភេទ និងការថយចុះ នៃអត្រា​មរណភាព​ឡើយ។

ការរួម​ភេទផ្ដល់​ផលកម្រៃ​ដល់បេះដូង

គុណធម៌​សកម្មភាព​ផ្លូវភេទ អាចជា​ឱសថព្យា​បាលជម្ងឺ ជាពិសេស​ទាក់ទង​នឹងបេះដូង។ ព្រោះថា​ការសិក្សា​ស្រាវជ្រាវអង់ គ្លេសដែល​បានរៀប​រាប់ខាងលើមកនេះ បានគូសបញ្ជាក់អំពីកម្រិត​ថយចុះនៃ​គ្រោះថ្នាក់​បេះដូង ដោយការ​បរិមាណ​ញឹកញាប់​នៃសកម្ម ភាពផ្លូវ​ភេទ។ តាមរយៈ​ការស្រាវជ្រាវ​របស់អាមេរិក​កាំងដែលបាន​បោះពុម្ពផ្សាយ​នៅឆ្នាំ​២០០០​បានបង្ហាញថា ផល​កម្រៃទៅ​លើបេះ ដូង ទាំងនេះ​កើតមាន​ចំពោះមនុស្ស​ទាំងពីរភេទ ទាំងបុរស​ទាំងស្ដ្រី។

ពិតហើយ ផលកម្រៃ​នេះនៅ​អាចជជែក​វែកញែក​គ្នាបាន ព្រោះថា​ការរួមភេទ​អាចចាត់ទុក​បានថា​គ្រាន់តែ​ជាប្រភេទ លំហាត់​ប្រាណមួយ​តែប៉ុណ្ណោះ ហើយលទ្ធផល​ល្អទៅលើ​បេះដូងដែល​ទទួលបាន​មកពី​សកម្មភាព​ផ្លូវកាយ​ពិតជាត្រូវ​បានទទួល​ស្គាល់។ ម្នាក់ៗ​សុទ្ធតែ​មានចំណង់​ចំណូលចិត្ដ​កីឡារៀង​ៗខ្លួន។

ស្លាប់លើ​បង្គ្រង

ជាការ​ពិតណាស់ មានរឿង​ដំណាល​ជាច្រើនអំពី “ការស្លាប់​លើបង្គ្រង” គឺជា​មរណភាព​ដែលកើត​ឡើងពេល​មានសេចក្ដី​សុខ ផ្លូវភេទ​ដល់កំពូល។ ការសិក្សា​ស្រាវជ្រាវ​របស់​អាមេរិកកាំង​ដដែល​នោះបាន​លើកឡើង​អំពីគ្រោះ​ថ្នាក់នៃ​ការកន្ដ្រាក់​របស់បេះដូង​ពេល ធ្វើលំហាត់​ប្រាណ ជាពិសេស​បែបជា​ការរួម​ភេទនេះ។ ការស្រាវ​ជ្រាវបាន​បង្ហាញថា​គ្រោះថ្នាក់​ដែលបង្ក​លើករណី​ជម្ងឺដំបៅ​សាច់ដុំបេះ ដូង(ស្ទះ​សរសៃឈាម​បេះដូង) អាចកើន​ឡើងដល់​ទៅ២ដងកន្លះ នៅរយៈ​ពេលប្រមាណ​ជា២ម៉ោង​ក្រោយមាន​ការរួមភេទ។ ផ្ទុយទៅ វិញកម្រិត​គ្រោះថ្នាក់​នេះនៅ​មានអត្រា​ទាប ព្រោះថា​ការកើន​ឡើងនៃ​គ្រោះថ្នាក់​គាំងបេះដូង​មានកម្រិត​ត្រឹម០,០១% ក្នុងរយៈពេល មួយឆ្នាំ សម្រាប់ការ​រួមភេទ១ដង​ក្នុង១សបា្ដហ៍។

សេចក្ដីសុខ​ដល់កំពូល​ជួយប្រូស្ដាត?

ក្រៅពី​ឥទ្ធិពល​ជាយថា​ហេតុទៅ​លើបេះដូង ការរួមភេទ​អាចបង្ការ​ការកើត​ឡើងនូវ​ជម្ងឺមហារីក​មួយចំនួន។ ជាអាទិ នៅឆ្នាំ ១៩៩០ ជប៉ុនបាន​ធ្វើការ​សិក្សាស្រាវ​ជ្រាវមួយ​ទៅលើ​បុរស១០០នាក់ ក្នុងរយៈ​ពេល៣ឆ្នាំ។ លទ្ធផល​បានបង្ហាញ​ថាការកើន​ឡើងនៃ បរិមាណ​សេចក្ដីសុខ​ផ្លូវភេទ​ដល់កំពូល អាចកាត់​បន្ថយគ្រោះ​ថ្នាក់មហា​រីកដុំ​សាច់ក្រពេញ​ប្រូស្ដាត។ ប៉ុន្ដែការ​សិក្សាស្រាវជ្រាវ​នេះបាន សង្កត់ធ្ងន់​ផងដែរ អំពីការ​កើនឡើង​នៃគ្រោះ​ថ្នាក់នេះ ក្នុងករណី​សកម្មភាព​ផ្លូវភេទ​ធ្វើឡើង​ចន្លោះពី​៣០ ទៅ៥០ឆ្នាំ។

ឥទ្ធិពល​នៃទំនាក់​ទំនងផ្លូវ​ភេទទៅ​លើក្រពេញ​ប្រូស្ដាតនេះ ត្រូវបាន​លើក​យកមក​សិក្សាស្រាវ​ជ្រាវផងដែរ ត្រង់ចំណុចតំ ណមរួមភេទ។ ជាអាទិ នៅឆ្នាំ១៩៨១ ការស្រាវ​ជ្រាវអាមេរិក​កាំងបាន​ធ្វើការ​សិក្សាទៅ​លើអត្រា​មរណភាព​ដោយសារ​ជម្ងឺមហារីក ប្រូស្ដាត ទៅលើ​បុព្វជិត​កាន់សាសនា​កាតូឡិក​ចំនួន៦២២៦​នាក់ នៅក្នុង​រដ្ឋញ៉ូវយ៉ក សហរដ្ឋ​អាមេរិក។ លទ្ធផល​លើកនេះ​មិនបានឱ្យ តម្លៃទៅ​លើទំនាក់​ទំនងផ្លូវ​ភេទនោះទេ ព្រោះថា​អត្រាមរណ​ភាពដោយ​ជម្ងឺមហារីក​ប្រូស្ដាត​នៅក្នុង​ចំណោម​បុព្វជិត​ទាំងនោះ មាន កម្រិតទាប​ជាងដល់​ទៅ២ដង​ជាងអត្រា​ប៉ាន់ស្មាន​នៅក្នុង​ស្ថិតិ។ ចំណែក​ឯអត្រា​មរណ​ភាពដោយ​សារជម្ងឺ​មហារីក​ពោះវៀន និងទ្វារលា មក ឬជម្ងឺម​ហារីកសួត ក៏មានកម្រិត​ទាបផងដែរ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ការរួម​ភេទទប់​ស្កាត់ជម្ងឺ​មហារីក?

នៅឆ្នាំ​១៩៩៦ ការសិក្សា​ស្រាវជ្រាវ​អាមេរិកកាំង​ដោយឡែក​ផ្សេងទៀត​បានធ្វើ​ឡើងទៅ​លើយាយ​ជីកាតូឡិក​ចំនួន​២៥៧៣ នាក់ ដែលមាន​អាយុពី៥០ ទៅ៨៤​ឆ្នាំ។ លើកនេះ លទ្ធផល​បានបង្ហាញ​អំពីការ​កើនឡើង​នៃអត្រា​មរណភាព​ដោយជម្ងឺ​មហារីក​សុដន់ និងជម្ងឺ​មហារីក​ប្រដាប់ភេទ​ក្នុងចំណោម​ដូនជី​ទាំងនោះ។ អ្នកវិទ្យា​សាស្ដ្រ​បានធ្វើ​ការពន្យល់​ថាបែបនេះ​ពាក់ព័ន្ធ​ទៅនឹង​ការមិន​មានផ្ទៃ ពោះ មិនទាក់​ទងទៅ​នឹងការ​គ្មានទំនាក់​ទំនង​ផ្លូវភេទ​នោះទេ។ ក្នុងករណី​ទាំងនេះ ជីវិត​រស់នៅ​របស់តាជី និងដូនជី ខុសពី​ប្រជាពលរដ្ឋទូ ទៅ ត្រង់ចំណុច​ជាច្រើន​ផ្សេងៗគ្នា។ ការតម​ការរួមភេទ​មិនអាច​ឱ្យដឹង​ពិតប្រាកដ​តាមរយៈ​ការអង្កេត​ស្ថិតិទាំង​នេះទេ។

សរុប​សេចក្ដីមក លោកអ្នក​មិនត្រូវ​ភ្លេចគិតគូរ ឬយក​ចិត្ដទុក​ដាក់អំពី​ការបបោស​អង្អែល និងថ្នាក់ថ្នម​ផ្លូវភេទឡើយ ព្រោះ វាក៏អាច​ផ្ដល់លទ្ធផល​ល្អដល់​សុខភាព​ផងដែរ។ អ្នកស្រាវជ្រាវ​ជាតិអូស្ដ្រាលី​បានអះអាង​ថាការ​រំញោចក្បាល​សុដន់របស់​ស្ដ្រីបានជម្រុញ ឱ្យស្ដ្រី​បញ្ចេញអ័រម៉ូន​ម្យ៉ាងមាន​ឈ្មោះថា​អុកស៊ីតូស៊ីន ដែលអាច​ជួយបង្ការ​ការកើត​ជម្ងឺមហារីក​សុដន់។ ការសិក្សា​របស់គាត់​បានបន្ដ ទៀតថា​អុកស៊ីតូស៊ីន​ត្រូវបាន​បញ្ចេញ​ក្នុងបរិមាណ​ច្រើនផងដែរ នៅពេល​ទទួល​សេចក្ដី​សុខដល់កំពូល ហើយថាសកម្មភាព​ផ្លូវភេទអាច ដើរតួនាទី​ការពារ​ទប់ទល់​នឹងជម្ងឺ​មហារីក​សុដន់។

បណ្ដាំ​ផ្ញើរបស់​អ្នកនិពន្ធ

ការសិក្សា​ស្រាវជ្រាវ​ដោយឡែក​ពីគ្នា​ទាំងនេះ​ហាក់ដូច​ជាបង្ហាញថា ការរួម​ភេទរិត​តែកើន​ឡើងផ្ដល់​ផលកម្រៃ​ខ្ពស់សម្រាប់ សុខភាព។ បើសិន​ជាលោក​អ្នកនាង​សម្រេច​យកការ​ថែទាំ​សុខភាព​តាមរយៈ​ការរួម​ភេទនេះ សូមការ​ពារបង្ការ​ខ្លួនឯង​ពីជម្ងឺ​កាមរោគ ផង។ ព្រោះថាការរួម​ភេទអាច​បង្កការ​ឆ្លងជម្ងឺ​កាមរោគ និងជម្ងឺ​អេដស៍។ បើចង់​ដឹងលម្អិត សូមអាន​អត្ថបទ“​ការរួមភេទ​បង្កជម្ងឺកាម រោគ” ក្នុងទស្សនាវដ្ដី សុខភាពយើង ច្បាប់ចេញ​ផ្សាយលេខ​ទី២ ខែមីនា ឆ្នាំ២០០៦។

ដោយ វេជ្ជ. លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៥ ខែមិថុនា ឆ្នាំ២០០៦

Google Analytics Alternative