៧ខែ​ឆ្នាំ​នេះ សមត្ថ​កិច្ច​បង្ក្រាប​​គ្រឿង​ញៀន​​បាន ​១២៨២​​ករណី និង​ឃាត់​ជន​សង្ស័យ​​បាន​២៥២១​​នាក់ ​

តាម​​របាយ​ការណ៍​​រប​ស់​ មន្ទីរ​​ប្រឆាំង​​គ្រឿង​ញៀន បាន​ឲ្យ​ដឹងថា គិត​មកដល់​​ខែ​កក្ត​ដា​ ឆ្នាំ២០១៥ នេះមន្ទីរ​​ប្រឆាំង​​គ្រឿង​ ញៀន សហការ​​ជាមួយ​​ការិយា​ល័យ​​ប្រឆាំង​​គ្រឿង​ញៀន​ នៅ​តាម​​រាជ​ធានី​-​ខេត្ត បង្ក្រាប​​គ្រឿង​ញៀន​​បាន ១២៨២​​ករណី​ កើន​​លើស​​ឆ្នាំ​​២០១៤ ​ចាប់​​គ្រឿង​ញៀន​​បាន​ជិត​​៨០​គីឡូក្រាម និង​ចាប់​​ឃាត់ខ្លួន​​ជន​សង្ស័យ​​បាន ២៥២១​​នាក់ ៕

12ពាក់ព័ន្ធ​បញ្ហា​គ្រឿង​ញៀន​នេះ​ដែរ អគ្គ​ស្នង​ការ​​នគរបាល​​ជាតិ នាយ​​ឧ​ត្ត​ម​​សេនីយ៍ នេ​ត សាវឿន មាន​ប្រសាសន៍​​នៅក្នុង​​ពី​ធី​​សំណេះ​សំណាល​​ជា​មួយ​​មន្ត្រី​នគរបាល នៃ​មន្ទីរ​​ប្រឆាំង​​គ្រឿង​ញៀន កាលពី​​​ថ្ងៃទី​៣០ ខែ​​កក្ត​ដា ឆ្នាំ​២០១៥ នៅអគ្គ​​ស្នង​ការ​ដ្ឋាន​​នគរ​បាល​​ជាតិ​​ ថា​ នឹង​ធ្វើ​ការ​ផ្ទេរ​ក្រប​ខ័ណ្ឌ​​មន្ត្រី​នគរបាល​​មួយចំនួន ដែល​​កំពុង​​បម្រើ​​ការងារ​​នៅក្នុង​​ការិយា​ល័យ​​កណ្តាល ​នគរបាល​​យុត្តិធម៌ និង​​ការិយា​ល័យ​ កណ្តាល​​នគរ​បាល​​សន្តិ​សុខ ដាក់​​ចូល​ទៅ​​បំពេញ​​ក្របខ័ណ្ឌ​​​មន្ត្រី​​នគរ​បាល​​​នៅ​ក្នុង​​ការិយា​ល័យ​​ប្រឆាំង​ គ្រឿង​ញៀន នៅតាម​​បណ្តា​​ខេត្ត​​មួយ​ចំនួន ហើយ​ការផ្ទេរ​​ក្របខ័ណ្ឌ​​នោះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មើលឃើញ​ថា មាន​​ការិយាល័យ​​ប្រឆាំង​​គ្រឿងញៀន​​មួយចំនួន​​នៅតាម​​បណ្តា​ខេត្ត កំពុង​​ប្រឈម​នឹង​​ការខ្វះខាត​​កម្លាំង​​ដើម្បី​​ចូលរួម​​ប្រឆាំង និង​​បង្ក្រាប​​បទល្មើស​​គ្រឿង​ញៀន នៅតាម​​មូលដ្ឋាន និង​​សហគមន៍​។​

នាយ​ឧ​ត្ត​ម​​សេនីយ៍ នេ​ត សាវឿន ​បាន​មាន​ប្រសាសន៍​ទៀតថា ទន្ទឹមនឹង​​ការផ្ទេរ​​ក្របខ័ណ្ឌ​​នោះដែរ ចាប់ពី​ពេលនេះ​​តទៅ​ អគ្គ​ស្នងការ​ដ្ឋាន​​នគ​របាល​​ជាតិ នឹងធ្វើ​​ការលើក​ទឹកចិត្ត​​ដំឡើង​​ឋានន្តរ​ស័ក្តិ និង​ផ្តល់​​ប័ណ្ណ​សរសើរ អមដោយ​​ថវិកា​​មួយចំនួន​​ជូន​​ចំពោះ​​មន្ត្រី​នគរបាល​​ប្រឆាំង​​គ្រឿង​ញៀន​​ណា​ដែល​មាន​​សមត្ថ​ភាព និង​ស្នាដៃ​​ក្នុងការ​​បង្ក្រាប​​ចាប់ខ្លួន​បាន​ជន​ល្មើស​​គ្រឿង​ញៀន​​។

លោក​អគ្គស្នងការ​​នគរបាល​​ជាតិ បាន​បញ្ជាក់​ថា ក្នុង​​សកម្មភាព​​នៃ​ការចុះ​​បង្ក្រាប​​បទល្មើស​​គ្រឿង​ញៀន គឺ​ថ្នាក់ដឹក​នាំ​មិន​​ចង់ ឃើញ​​នូវ​កង​កម្លាំង​​ណា​ដែល​​ចូលខ្លួន​​ឃុបឃិត​​ជាមួយ​ ជនល្មើស ហើយ​​ត្រូវបាន​​ចាប់ខ្លួន​​ដោយសារ​​ជាប់​ពាក់​ព័ន្ធ​ការ ជួញដូរ​ និង​​ចែកចាយ​​គ្រឿង​​ញៀ​ននោះទេ​។​

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​​ចុងក្រោយ បញ្ហា​​គ្រឿងញៀន ត្រូវបាន​​គេ​មើលឃើញ​ថា សកម្មភាព​​ការបង្ក្រាប​​គ្រឿង​ញៀន របស់​​កងកម្លាំង​​នគរបាល​​មានការ​កើន​ឡើង ហើយ​ការ​​ចែកចាយ និង​ប្រើប្រាស់​​ក៏មាន​ការ​រីក​រាលដាល​​តាំងពី​ទីក្រុង​​រហូតដល់​​ជន​បទ​​ផងដែរ​។

សម្រាប់​បញ្ហា​នេះ នាយ​​ឧ​ត្ត​ម​​សេនីយ៍ នេ​ត សាវឿន អគ្គស្នង​ការ​នគរបាល​​ជាតិ បានដាក់​​ចេញ​នូវ​​គោល​ការណ៍​​ទប់ស្កាត់​​មួយ​ចំនួន​​ដល់​កង​កម្លាំង​​ទាំងអស់​ ត្រូវអនុវត្ត​​៖ ទី​១.​បង្កើន​​ការទប់​ស្កាត់​ការ​ផលិត និង​បង្ក្រាប​​ទីតាំង​​ផ​លិត​​កែច្នៃ​​គ្រឿង​ញៀន ទី​២.​​បង្កើន​​ការទប់​ស្កាត់​ការ​ជួញដូរ ការ​ចែក​ចាយ​គ្រឿង​ញៀន​ទាំង​​នៅតាម​​ច្រក​ព្រំដែន ច្រក​ផ្លូវ​ទឹក និង​ច្រក​​ផ្លូវអា​កាស ​ទី​៣.​​ទប់​ស្កាត់​​ការប្រើ​ប្រាស់ និង​​បង្ក្រាប​​ទីតាំង​​ប្រើប្រាស់​​គ្រឿងញៀន​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី៣១ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative