មន្ត្រី​កាំកុង​ត្រូល​សាខា​ខេត្ត ប្រមូល​យក​ទំនិញ ខូច​គុណភាព ដុត​កម្ទេច​ចោល

មន្ត្រីកាំកុងត្រូល សាខា​ខេត្ត​ប៉ៃលិន​ កាលពី​ថ្ងៃទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៥ បាន​ប្រមូល​ទំនិញ ម្ហូប​អាហារ​ខូច​គុណ​ភាព​​ដែល​​បាន​ដក​ហូតពី​តាមទី​ផ្សារនានា ចំនួន​៨៨៨​គីឡូ​ក្រាម យកទៅ​ដុត​កម្ទេច​ចោល នៅក្នុង​ភូមិ​ក្បាល​ព្រលាន សង្កាត់​​-ក្រុង​​-​ខេត្ត​​​ប៉ៃលិន។

1ពិធីនេះមាន​ការចូល​រួមពី​លោក ប៉ាន សូរស័ក្តិ រដ្ឋ​លេខា​ធិការ ក្រសួង​ពាណិជ្ជ​កម្ម លោក​កើត សុធា អភិបាល​ខេត្ត​ប៉ៃលិន និងមន្ត្រី​ពាក់​ព័ន្ធ​គ្រប់​ស្ថាប័ន​ជាច្រើន​នាក់។

លោកសាន វិជ្ជាសារ៉ាវុធ ប្រធាន​កាកុង​ត្រូល សាខា​ខេត្ត​ប៉ៃលិន បាន​ប្រាប់ឱ្យ​ដឹងថា​មុខ​ ទំនិញ  ម្ហូប​អាហារ​ជាច្រើន​​ប្រភេទ​​យកមក ដុត​កម្ទេច​ចោល​ បើប្រៀប​ធៀប​រយះ​ពេល​ដូចគ្នា​ឆ្នាំ២០១៤​គឺកើន​ឡើង ស្មើ២​ដង ។ លោកបាន​បន្តថា​ ​ផលិតផល​​ម្ហូប​​អាហារ​ខូច​គុណភាព​ទាំងនេះ បែងចែក​ជាទំនិញ​មាន​លក្ខណៈ វេច​ខ្ចប់ ជា​កំប៉ុង ច្រក​ដប កញ្ចប់​ ហួស​រយៈ​ពេលប្រើ​ប្រាស់​​កាល​បរិច្ឆេទ។ ទំនិញ​មាន​លក្ខណៈ​រាយ គ្មាន​អនាម័យ​ ស្អុយ​រលួយ ខូច​គុណ​ភាព និង​ទំនិញ​ផ្សំសារធាតុ​គីមី (ទឹកខ្មេះ) ​មឹកត្រាំ គ្រឿង​សមុទ្រ។ គោលដៅ​សិប្បកម្ម ឧស្សាហ​កម្ម​ ដែល​មិន​មាន​ជាកម្ម​វត្ថុ​លាយផ្សំ ជាមួយ​ម្ហូប​អាហារ​​សម្រាប់​​មនុស្ស។ សរុប​ផលិត​ផល​ម្ហូបអាហារ​ខូចគុណ​ភាព​ ដែល​ត្រូវ​ដុត​កម្ទេច​ចោល​ក្នុង​ពេលនេះ មានចំនួន​៨៨៨ គីឡូក្រាម ។

លោកបានបន្ថែម​ថា នេះជាលើក​ទី២ ហើយ​ក្នុង​រយៈ​ពេល​៦ខែ ដើមឆ្នាំ​២០១៥ ដែលមាន​សមត្ថ​កិច្ច កាំកុង​ត្រូល​ខេត្ត​ប៉ៃលិន​ យើង​យកមក​ដុត​កម្ទេច​ចោលម្ហូប​អាហារ​ខូចគុណ​ភាព ដែលដក​ហូត​បាននៅ​ច្រកទ្វារ និងលើ​ទីផ្សារ ដោយ​មានការ​​អនុញ្ញាត​ ពីលោក​ព្រះរាជ​អាជ្ញា​អមសាលា​ដំបូង​ខេត្ត លោក ជុំ សែនសទ្ធា តាម​និតិ​វិធី​ច្បាប់។

លោកកើត សុធា អភិបាល​ខេត្ត​ បានថ្លែងថា យើង​មាន​មោទន​ភាព​ណាស់ ដែលមាន​មន្ត្រី​កាំកុង​ត្រូល បាន​ខិតខំ​ប្រឹង​​ប្រែង​​យ៉ាង​​ហ្មត់ចត់់ ពីមុខ​ទំនិញ ម្ហូប​អាហារ ខូច​គុណភាព ដែល​ប្រជាពល​រដ្ឋយើង​ខ្វះ​ការយល់​ដឹង និង​សំណូម​ពរ​ដល់មន្ត្រី​ជំនាញ​ កាំកុង​ត្រូល​បន្ត​សកម្មភាព​បន្ថែម និង​ចូលរួម​សហការ​បន្ត ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​គ្រប់​ស្ថាប័ន។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី៣០ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative