គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២៩ខែកក្កដា ស្លាប់​ម្នាក់និង រង​របួស​ធ្ងន់​ស្រាល​១៤​នាក់

យោង​តាម​​របាយ​ការណ៍​ ​ពី​នាយកដ្ឋាន​​សណ្ដាប់​ធ្នាប់ នៃ​អគ្គស្នងការ​ដ្ឋាន​​នគរ​បាល​​ជាតិ​​ បានឲ្យ​​ដឹង​ថា គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​នៅទូទាំង​ប្រទេស កាលពី​ថ្ងៃទី​​២៩​ ខែ​កក្កដា​ បាន​កើត​ឡើចំនួន​​៩​លើក ក្នុង​នោះ​​យប់​​៤​លើក​ បណ្ដាល​​ឲ្យ​​មនុស្ស​​ស្លាប់​​ម្នាក់​​(​ប្រុស​) រង​របួស​​ធ្ងន់​១០​​នាក់​ (​ស្រី​ម្នាក់​) និង​​របួស​ស្រាល​៤​​នាក់​​(​ប្រុស​)​។

1នៅក្នុង​​ហេតុ​ការណ៍​​គ្រោះថ្នាក់​​ចរាចរណ៍​​ទាំង ៩​លើក​​នេះ បាន​បង្ក​​ឲ្យ​មាន​ការ​ខូច​ខាត​​យាន​យន្ត​​សរុប​​១៥​គ្រឿង ក្នុង​នោះ​​មាន​ម៉ូតូ​​ចំនួន​​១២​គ្រឿង​ រថយន្ត​​ធុន​តូច​​៣​គ្រឿង និង​​ថ្មើរ​ជើង​​ម្នាក់។ មូល​ហេតុ​​ដែល​​បណ្ដាល​​ឲ្យ​កើត​មាន​​ករណី​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ រួមមាន​ ល្មើស​​ល្បឿន​​៦​លើក​ ​ប្រជែង​​គ្រោះ​ថ្នាក់​២​​លើក​​ មិន​​ប្រកាន់​​ស្តាំ​១​​លើក​ ​និង​​មនុស្ស​​ដើរ​​ឆ្លង​ផ្លូវ​១​​លើក។ ចំពោះ​​អ្នក​ជិះ​​ម៉ូតូ​​គ្រោះ​ថ្នាក់​​ដោយ​​មិនបាន​​ពាក់​មួក​​សុវត្ថិ​ភាព​​ចំនួន​​១២​ នាក់​​(​យប់​​៤​នាក់​)​។

ចំពោះ រថយន្ត​​ទាំងអស់​​ដែល​ត្រូវ​ផាក​ពិន័យ​​សរុប​​ចំនួន​​៦២២​គ្រឿង (​រថយន្ត​ធំ​​២១៤​​គ្រឿង​) ស្មើ​នឹង​​៦៤២​​ករណី ល្មើស​​ក្រដាស​​ស្នាម​​៤០៤ គ្រឿង ស្មើនឹង​​៤០៤​ករណី​​ ចំណែក​​ករណី​​ល្មើស​​បច្ចេក​ទេស​​២១៨ គ្រឿង​​ស្មើនឹង​​២៣៨​​ករណី។ ដោយ​ឡែក​​ម៉ូតូ​​ត្រូវ​បាន​​ពិន័យ​​សរុប​ចំនួន​ ១.៣៥៦ ​គ្រឿង៕

ចំណែកគ្រោះ​ថ្នាក់​ចរា​ចរណ៍ នៅ​ទូទាំង​​ប្រទេស​​កាលពី ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​​២០១៥ បានកើត​ឡើង​ចំនួន​​១០​លើក ក្នុង​​នោះ​​យប់​៤​​លើក​ បណ្តាល​ឲ្យ​មនុស្ស​​ស្លាប់​៦​​នាក់​​(​ប្រុស​)​ ​របួស​ធ្ងន់​១១​​នាក់​​(​ប្រុស​) និង​​របួស​ស្រាល​​២​នាក់​​(​ប្រុស​)។ នៅក្នុង​​ហេតុ​ការណ៍​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំង ១០​លើក​​នេះ បាន​បង្ក​​ឲ្យ​មាន​ការ​ខូច​ខាត​​យាន​យន្ត​​សរុប​១៨​​គ្រឿង ក្នុង​នោះ​​មាន​ម៉ូតូ​​ចំនួន​​១៣​​គ្រឿង​ រថយន្ត​​ធុន​តូច​​៥​គ្រឿង និង​​ថ្មើរជើង​​ម្នាក់។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី៣០ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative