អង្គការវប្ប​ធម៌​ជាតិ និង​សីលធម៌​សង្គម ចុះ​ផ្សព្វ​ផ្សាយ​ច្បាប់​ចរា​ចរ​ផ្លូវ​គោក​ថ្មី ដល់​ម្ចាស់​រថយន្ត​ឈ្នួល​

ដើម្បីចូលរួម​ចំណែក​កាត់​បន្ថយ​អត្រា​គ្រោះ​ថ្នាក់​ចរាចរ នៅក្នុង​ប្រទេស​កម្ពុជា ឲ្យកាន់​តែប្រសើរ​ឡើង​នោះ កាលពី​ថ្ងៃទី​ ២៩​ ខែ​កក្តដា ឆ្នាំ​២០១៥ អង្គការ​មជ្ឈ​មណ្ឌល វប្បធម៌​ជាតិ និង​សីលធម៌​សង្គម សហការ​ជាមួយ ការិយា​ល័យ​ ចរាចរ​ផ្លូវ​គោក រាជធានី​ភ្នំពេញ បានចុះ​ផ្សព្វ​ផ្សាយ ស្តីពី​ច្បាប់​ចរាចរ ផ្លូវគោក​ថ្មី ដល់ម្ចាស់​រថយន្តឈ្នួល នៅ​ចំណត​រថយន្ត​ ទល់​មុខ​រ៉ា រទេះភ្លើង។

4លោក ប៉ូ សំណាង ប្រធាន​អង្គការ មជ្ឈ​មណ្ឌល​វប្បធម៌​ជាតិ និង​សីធម៌​សង្គម​ ដែល​បាន​ចុះ​ទៅ​ផ្សព្វ​ផ្សាយ ច្បាប់​ចរា​ចរណ៍ នា​ឪកាស​​នោះ​បាន​ឲ្យ​​ដឹង​ថា​ ដើម្បី​ចូល​រួម​ចំណែក​កាត់​បន្ថយ អត្រា​គ្រោះ​ថ្នាក់ ចរាចរ​ជាមួយ​រាជ​រដ្ឋា​ភិបាល អង្គការ មជ្ឈ​មណ្ឌល វប្បធម៌​ជាតិ​ និង​សីលធម៌​សង្គម បានចុះ​ចែក​សៀវ​ភៅស្តី ពី​ច្បាប់​ចរាចរ​ថ្មី និង​សៀវ​ភៅ ជំនួយ​ស្មារតី​ បើក​បរដល់​អ្នក​បើក​បរ​នៅ​តាម​ដងផ្លួវ​នៅក្នុង​រាជធានី​ភ្នំពេញ។ ជាក់ស្តែង​នៅថ្ងៃ​ទី២៩​ កក្តដា​នេះ អង្គការ​របស់​លោក បាន​ចុះចែក​សៀវ​ ភៅ​ជំនួយ​ស្មារតី​សំរាប់​អ្នក​បើកបរ​ចំនួន​២០០០​ក្បាល និង​បិទ​ស្ទីកឃើ ដែល​សរសេរ​ពាក្យ​ស្លោក​ថា «ថ្ងៃនេះ​ថ្ងៃ ស្អែក​កុំឲ្យ​មានគ្រឿ​ថ្នាក់​ចរាចរណ៍»​ ដល់រថ​យន្ត​ឈ្នួល​ផង​ដែរ​។ លោកបាន​បន្តថា សកម្មភាព​ចែកចែក សៀវភៅ​ស្តីពី​ច្បាប់​ចរា​ចរថ្មី និង​សៀវ​ភៅ​ជំនួយ​ស្មារតី បើកបរ​នេះ​ គឺ​ជាកម្ម​វិធី​បន្ថែម​មួយទៀត របស់​អង្គការ សំរាប់​ឆ្នាំ​២០១៥​នេះ ដើម្បី​ចូលរួម​ចំណែក ជាមួយ​រាជ​រដ្ឋាភិ​បាល​ ក្នុងការ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរា​ចរណ៍ នៅក្នុង​រាជ​ធានី​ភ្នំពេញ ក៏ដូច​ជានៅ​ទូទាំង​ប្រទេស​ឲ្យបាន​ប្រសើរ​ឡើង។ ព្រោះថា​ក្នុង១ថ្ងៃ មាន​ប្រជាពល​រដ្ឋ​ លើស​​៥ទៅ​៦នាក់ បាន​ស្លាប់ និង​រង​របួស ជាង​២០​នាក់ ដោយ​សារ​គ្រោះ​ថ្នាក់​ចរា​ចរណ៍។

លោកបាន​បន្ថែម​ថា ក្រៅពីនេះ​អង្គការ ក៏នឹង​ចុះ​ផ្សព្វផ្សាយ​ច្បាប់​ចរា​ចរណ៍ ផ្លូវគោក​ថ្មី​នេះ នៅតាម​វិទ្យា​ល័យ អនុ​វិទ្យា​ល័យ និង​សាលា​បឋម​សិក្សា​នានា ក្នុងរាជ​ធានី​ភ្នំពេញ ដើម្បី​បញ្ជ្រាប​ច្បាប់នេះ​ដល់ពួក​គេបាន​យល់ដឹង។ លោកបាន​បន្តថា​ «ការ​ អប់រំស្តី​ពីច្បាប់​ចរាចរ ដល់​សិស្ស​សាលា ពិសេស​កុមារ​នៅ​តូចៗ ពិតជា​មាន​សារៈ​សំខាន់ ណាស់​ក្នុងការ​កាត់​បន្ថយ គ្រោះ​ ថ្នាក់​ចរាចរ នាពេល​បច្ចប្បន្ន និង​ទៅថ្ងៃ​អនាគត»។

លោក ប៉ូ សំណាង បាន​បញ្ជាក់​ថា ការដែល​អង្គការ​អាច​ធ្វើ​សកម្មភាព​នេះ បាន​រលូន​ទៅ​បាន គឺដោយ​សារ​តែមាន​ការ​ជួយ​ ឧបត្ថម្ភ​គាំទ្រ​ពីលោក​ឧបនាយក​រដ្ឋ​មន្ត្រី ទៀ បាញ់ រដ្ឋ​មន្ត្រី​ក្រសួង ការពារ​ជាតិ និង​លោក​ស្រី លោក ជា សុផារ៉ា និង​លោក​ស្រី ​លោក​ឧញ៉ា ពុង ឃាវសែ និង​លោកស្រី លោក ស៊ុំ សំណាង និង​លោកស្រី លោក ស៊ិម ស៊ីថា និង​លោក​ស្រី លោក ត្រាំ អ៊ីតឹក និងលោក​ស្រី ដែលធ្វើ​ឲ្យអង្គ​ការ មាន​លទ្ធ​​ភាព ចុះផ្សព្យ​ផ្សាយ​ច្បាប់ ចរា​ចរណ៍​ថ្មីនេះ ដល់អ្នក​បើកបរ បាន​យល់​ដឹង​ គោរព ច្បាប់​ទាំ​ងអស់គ្នា​ព្រោះថា បញ្ហា​គ្រោះថ្នាក់​ចរាចរ​នេះមិន​មែន​ជាបញ្ហា​របស់​រាជរដ្ឋា​ភិបាល​តែម្នាក់​ឯងនោះ​ទេ។​ ដូច​នេះ យើងត្រូវ​រួមគ្នា​ធ្វើទាំង​អស់គ្នា ទាំង​រដ្ឋាភិ​បាល និង​សហគមន៍។

ច្បាប់​ចរា​ចរណ៍​ផ្លូវគោក​ថ្មីនេះ មាន​៩២មាត្រា​ចែកចេញ​ជា១២​ជំពូក ត្រូវ​បាន​ព្រះ​មហាក្សត្រ ឡាយ​ព្រហស្ត​លេខា និង​ ព្រះ​រាជ​បញ្ជករ នៅថ្ងៃ​ទី៩​ ខែមករា ​ឆ្នាំ​២០១៥​កន្លង​ទៅ។

លោកអនុ​សេនីយ៍​ឯក សូត្រ សំអាត អនុ​ប្រធាន ផ្នែក​នគរ​បាល ចរា​ចរណ៍ រាជ​ធានី​ភ្នំពេញ បានមាន​ប្រសាសន៍​ថា សកម្ម​ ភាព​របស់​អង្គការ មជ្ឈ​មណ្ឌល​វប្បធម៌​ជាតិ និង​សីលធម៌​សង្គម នាពេល​នេះ គឺល្អ​ប្រសើរ​ណាស់ ក្នុង​ការ​ចូលរួម ចំណែក​ មួយ​ក្នុងការ​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ ដែលកំពុង​តែក្លាយ​ជាកង្វល់​ដ៏ធំ​របស់​រាជរដ្ឋា​ភិបាល​បច្ចុប្បន្ន​នេះ។​ ក្នុងនាម​មន្ត្រី​ជា​អ្នក​អនុវត្ត​ច្បាប់​ចរា​ចរណ៍ លោក​​បាន​​អំពាវ​នាវ​ ដល់អ្នក​បើកបរ និងអ្នក​រត់​តាក់ស៊ី ត្រូវ​ប្រកាន់​ខ្ជាប់នូវ ​ការ​គោរព​ច្បាប់​ចរា​ចរណ៍ ឲ្យបាន​គ្រប់ៗ​គ្នា ដើម្បី​កាត់​បន្ថយ បញ្ហា​គ្រោះ​ថ្នាក់ ចរា​ចរណ៍ នេះឲ្យ​នៅទាប​បំផុត។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២៩ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative