គ្រោះថ្នាក់​​ចរា​ចរណ៍​ ថ្ងៃទី​​២៨ ខែ​កក្កដា ស្លាប់​​៦​នាក់ និងរង​​របួស​​ធ្ងន់​​ស្រាល​​១៣​នាក់​

យោង​តាម​​របាយ​ការណ៍ ​ពី​​នាយក​ដ្ឋាន​​សណ្ដាប់​ធ្នាប់ នៃ​​អគ្គស្នង​ការ​ដ្ឋាន​​នគរ​បាល​​ជាតិ​ បានឲ្យ​​ដឹង​ថា ​គ្រោះថ្នាក់​​ចរា ចរណ៍​ នៅ​​ទូទាំង​​​ប្រទេស​ កាលពី ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​​២០១៥ បានកើត​ឡើង​​ចំនួន​​១០​លើក ក្នុង​នោះ​​យប់​៤​​លើក​​ បណ្តាល​ឲ្យ​មនុស្ស​​ស្លាប់​៦​​នាក់ ​(​ប្រុស​)​ របួស​ធ្ងន់​​១១​នាក់ ​(ប្រុស​) និង​​របួស​ស្រាល​​២​នាក់ ​(​ប្រុស​) ។

2នៅក្នុង​​ហេតុ​ការណ៍ ​គ្រោះថ្នាក់​​ចរាចរណ៍​​ទាំង ១០​លើក​នេះ បាន​បង្ក​​ឲ្យ​មាន​ការ​ខូច​ខាត ​យាន​យន្ត​​សរុប​​១៨​គ្រឿង ក្នុង​​នោះ​​មាន​​ម៉ូតូ​​ចំនួន​​១៣​គ្រឿង​ រថយន្ត​​ធុន​តូច​​៥​គ្រឿង និង​ថ្មើរ​ជើង​ម្នាក់។ មូល​ហេតុ​ដែល​​បណ្ដាល​​ឲ្យ​កើត​មាន​​ករណី​​គ្រោះ​ថ្នាក់​​ចរា​ ចរណ៍ រួម​មាន ល្មើស​​ល្បឿន​​៣​លើក​ ​មិន​​គោរព​​សិទ្ធ​​២​លើក​ ​ប្រជែង​​គ្រោះថ្នាក់​​២​លើក​​ មិន​​ប្រកាន់​​ស្តាំ​១​​លើក​ ស្រវឹង​១​​លើក​ និង​​បើក​បរ​​ងងុយ​ដេក​១​​លើក​។ ​ចំពោះ​​អ្នកជិះ​​ម៉ូតូ​​គ្រោះ​ថ្នាក់​​ដោយ​មិន​បាន​ ពាក់​មួក​​សុវត្ថិ​ភាព​​ចំនួន​​១៤​នាក់​​(​យប់​​៨​នាក់​)​។

ចំពោះ​រថយន្ត​​ទាំងអស់ ​ដែល​ត្រូវ​​ផាក​ពិន័យ​​សរុប​​ចំនួន​​៩៧៧​​គ្រឿង (​រថយន្ត​​ធំ​២៧៩​​គ្រឿង​) ស្មើ​នឹង​​៩៩៨​​ករណី​ ល្មើស​​ក្រ​ដាស ​ស្នាម​​៧២៣​​គ្រឿង ស្មើនឹង​​៧២៣​​ករណី​ ចំពោះ​​ករណី​​ល្មើស ​​បច្ចេក​ទេស​​២៥៤​​គ្រឿង ស្មើនឹង​​២៧៥​​ករណី​។ ដោយ​ឡែក​​ម៉ូតូ​​ត្រូវ​បាន​​ពិន័យ​​សរុប​​ចំនួន​ ១.៩៩៤​ គ្រឿង៕

គ្រោះថ្នាក់​​ចរា​ចរណ៍ នៅ​ទូ​ទាំង​ប្រទេស​ កាលពី​​ថ្ងៃទី​​២៧ ខែ​កក្កដា ឆ្នាំ​​២០១៥ បាន​​កើតឡើង​​ចំនួន​​១៣​​លើក ក្នុង​នោះ​​យប់​​៨​លើក​ បណ្តាល​​ឲ្យ​​មនុស្ស​​ស្លាប់​៩​នាក់​​(​ស្រី​ម្នាក់​) ​របួស​ធ្ងន់​១៣​នាក់​ (​ស្រី ​៤​នាក់​) និង​​របួស​ស្រាល​​៦​នាក់​​(​ស្រី​២​​នាក់​) ។ នៅក្នុង​​ករណី​​គ្រោះ​ថ្នាក់​​ចរាចរណ៍​​ទាំង ១៣​លើក​​នេះ បាន​បង្ក​​ឲ្យ​មានការ​​ខូចខាត​​យានយន្ត​​សរុប​​២១​​គ្រឿង ក្នុង​នោះ​​មាន​ម៉ូតូ​​ចំនួន​​១៦​​គ្រឿង​ រថយន្ត​​ធុន​តូច​​៥​គ្រឿង និង​ថ្មើរ​ជើង​​៣​នាក់។ មូល​ហេតុ​​ដែល​​បណ្តាល​​ឲ្យ​កើត​មាន​​ហេតុ​ការណ៍​​គ្រោះ​ថ្នាក់​​ចរា​ ចរណ៍​ រួមមាន ល្មើស​​ល្បឿន​៣​​លើក​ មិន​គោរព​​សិទ្ធ​​១​លើក​ ​ប្រជែង​​គ្រោះថ្នាក់​​២​លើក​​ បត់​គ្រោះ​ថ្នាក់​៣​​លើក និង​​ថយ​​រថយន្ត​​ថយ​កិន​​ក្មេង​១​លើក​។​ ចំពោះ​អ្នក​​ជិះ​ម៉ូតូ​​គ្រោះថ្នាក់​​ដោយ​ មិនបាន​​ពាក់មួក​​សុវត្ថិភាព​​ចំនួន​២៣​​នាក់​(​យប់​២​នាក់​)។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២៩ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative