ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង បង្ហាញ​ពីវិធីទប់​ស្កាត់​ជំងឺ​រលាក​ថ្លើម​ប្រភេទបេ

ក្រុមហ៊ុន​ Glaxosmithkline (Gsk) ដែលជា​​ក្រុម​ហ៊ុន​​ឧស្សាហ​កម្ម​​ផលិត​​​​​វ៉ាក់​​សាំង​​កុមារ​ និង​​មនុស្ស​​ពេញ​វ័យ​ ប្រឆាំង​​នឹង​​​ជំងឺ​​ឆ្លង​ធំ​​ នៅ​តំបន់​​អឺរ៉ុប ​សហការ​​ជា​មួ​យ​​គ្រូពេទ្យ​​ឯកទេស​​ជំងឺ​ថ្លើម​​​​នៅ​​​​កម្ពុជា បាន​​ផ្សព្វ​ផ្សាយ​​​ជំងឺ​​រលាក​​ថ្លើម​​ប្រភេទ​​បេ និង​​បំផុស​​ឲ្យ​​ប្រជាជន​​ខ្មែរ​បាន​យល់ដឹង និងបាន​យក​ថ្ងៃ​​ទី​២៨ ខែ​​កក្កដា​ ជា​ទិវា​​ប្រយុ​ទ្ធ​​​ប្រឆាំង​​ជំងឺ​​រលាក​​ថ្លើម​។

09ក្នុងសន្និ​សីទ​សារព៌ត​មាន កាលពី​សប្តាហ៍​មុន លោក​វេជ្ជ​បណ្ឌិត សុខ ហ៊ាង ជំនាញ​​ឯកទេស​​ផ្នែក​​ក្រពះ ពោះវៀន ថ្លើម​​ នៅ​​មន្ទីរ​ពេទ្យ​​ព្រះកុសុមៈ​​ឲ្យ​ដឹង​​ថា មួយ​​ភាគ​​បី​​ក្នុង​​​ចំណោម​​​ប្រជាជន​​​ក្នុង​​ពិភព​លោក​​ប្រមាណ ២កោដិ​​នាក់ ​អាច​ឆ្លង​​មេ​រោគ​​​ថ្លើម​​ប្រភេទ​​បេ។ អត្រា​​ចម្លង​​ថ្មី​​ក្នុង​​មួយ​​ឆ្នាំៗ​​មាន​​ចំនួន​​ពី​៤,៥​លាន​នាក់ ​ខណៈ​​អ្នក​​ផ្ទុក​រ៉ាំរ៉ៃ​​មាន​​អត្រា​​២៤០​លាន​​នាក់​ និង​​អត្រា​​នាំឲ្យ​​អ្នក​ជំងឺ​​ស្លាប់​​ក្នុង​មួយ​​ឆ្នាំៗ​​នៅ​ទូ​ទាំ​ង​​​ពិភព​លោក​​មាន​ចំនួន​៧៨ម៉ឺន​​នាក់​។​

លោក​បន្ដ​​ថា​ “មេ​រោគ​ថ្លើម​ប្រភេទ​បេ​​មិន​អាច​​ឆ្លង ​តាម​រយៈ​​ការ​ប៉ះ​ពាល់​ការ​​ថើប និង​ការ​​ហូប​ទឹក​​ ឬ​​ចំ​ណី​​ចំណុក​​នោះ​ទេ ប៉ុន្តែ​ មេរោគ​​ថ្លើម​​ប្រភេទ​​បេ​ អាច​ឆ្លង​​ពី​ម្តាយ​​ទៅ​កូន​ តាម​ការ​​រួមភេទ​​ អាច​​​ចម្លង​​រវាង​​ក្មេង និង​ក្មេង​​​ផ្ទុក​​មេរោគ និង​ការ​​ចម្លង​​ដោយ​ការ​​ចាក់ ឬ​ប្រើ​​សម្ភារ​​ដែល​មិន​​សម្អាត​​រួម​គ្នា​”។

​អ្នក​ជំងឺ​កើត​ទឹក​នោមផ្អែម ​អ្នក​មាន​​ដៃគូ​រួម​ភេទ​ច្រើន ​អ្នក​ធ្វើ​ការ​​ផ្នែក​​សុខាភិ​បាល ឬ​ក៏​​ផ្នែក​​បន្ទប់​​វះកាត់​​ជា​ពិសេស​​ផ្នែក​​​ពិសោធន៍​​​ឈាម​​ក៏​ជា​អ្នក​​ងាយ​ឆ្លង​​មេរោ​គ​​ថ្លើ​ម​​​នោះ​​ដែរ​។

08​លោក​វេជ្ជ​បណ្ឌិត សុខ ហ៊ាង បាន​បន្ត​​ថា អត្រា​​ឆ្លង​​មេរោគ​​ថ្លើម​​ប្រភេទ​​បេ​​ពី​ម្តាយ​​មក​កូន​​មាន​​ដល់​៩០​ភាគ​រយ អំឡុង​​​ពេល​ឆ្លង​​ទន្លេ។ ការ​វិវត្ត​​ជាយូរ​ឆ្នាំ​ធ្វើ​ឲ្យ​ថ្លើម​​ក្លាយ​​ជា​ក្រិន និង​​មហារីក​ ដែល​​បង្ក​​ឲ្យ​អ្នក​ជំងឺ​អាច​ស្លាប់​បាន។ ទន្ទឹម​នឹង​ផ្សព្វ​ផ្សាយ​​ឲ្យ​​ប្រជាជន​​ខ្មែរ​ ចាក់​ថ្នាំ​​បង្ការ​​ពី​ទារក​ ទើប​​កើត​ឲ្យ​​បាន​​គ្រប់ៗ​​គ្នា​ហើយ​​អ្នក​ខក​ខាន ​ក៏​អាច​​ទទួល​​ថ្នាំ​​បង្ការ​​អាយុ​តិច​ជា​​១៩ ឆ្នាំ​ក៏​​អាច​ទទួល​​បាន​ថ្នាំ​​បង្ការ​​ដែរ​។

​ក្រុមហ៊ុន​ Glaxosmithkline (Gsk) បាន​​បង្ហាញ​​ពី​ចេតនា​​ទទូច​​សុំ​ឲ្យ​​ប្រជាជន​​ខ្មែរ ​ទទួល​​យក​ថ្ងៃ​​ទី​ ២៨ ខែ​​កក្កដា ជា​ថ្ងៃ​​ប្រយុទ្ធ​​ប្រឆាំង​​ជំងឺ​​រលាក​​ថ្លើម​​ប្រភេទ​បេ ​ស្រប​​ជាមួយ​​ប្រជាជន​​លើ​​ពិភព​លោក​​ដែល​បាន​​ជ្រើស​ថ្ងៃ​​នោះ​ហើយ​៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី២៩ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative