ក្រសួង​អប់រំ​ជ្រើសរើស​និស្សិត​ថ្នាក់ឧត្តម និងក្រោយ​ឧត្តម​សិក្សា ចំនួន​៤២០​កន្លែង

ក្រសួង​​អប់រំ​​យុវជន និង​កីឡា បានប្រកាស​​ជ្រើសរើស​​និស្សិត​​អាហារូប​ករណ៍​ សិក្សា​​​ថ្នាក់​​ឧ​ត្ត​ម​សិ​ក្សា និង​ថ្នាក់​ក្រោយ​​ឧ​ត្ត​ម​សិ​ក្សា នៅ​​សាធារណ​រដ្ឋ​​សិង្ហ​បូរី នៅ​ក្នុង​ឆ្នាំសិក្សា​២០១៥- ​២០១៦ នេះ​ចំនួន​៤២០​កន្លែង។

1អាហាររូប​ករណ៍នេះ ធ្វើទ្បើង​តាមរយៈ ​កម្មវិធី​សិក្សា​​នៃ​វិទ្យា​ស្ថាន​គ្រប់​គ្រង​​អាស៊ី ​បូព៌ា PTELTD (EASB )  ជា​​ស្ថាប័ន​​អប់រំ​​ឯក​ជន​​ស្រប​ច្បាប់​ មួយ​នៃ​​ប្រទេស​​សិង្ហបូរី​។ ដោយមាន​​អនុស្ស​រណៈ​​យោគ​យល់​គ្នា រវាង​​ក្រសួង​​អប់រំ ​យុវជន និង​​កីឡា ជាមួយ​​វិទ្យាស្ថាន​​គ្រប់គ្រង​​អាស៊ី​បូព៌ា​ PTELTD (EASB) នៃ​ប្រទេស​​សិង្ហបូរី ក្រសួង​​អប់រំ​ យុវជន និង​កីឡា នឹងធ្វើ​​ការ​ជ្រើ​ស​​រើស​​និស្សិត ​អាហា​រូប​ករណ៍​ ទៅ​សិក្សា​​នៅ​ប្រទេស​​សិង្ហបូរី​ ថ្នាក់​​ក្រោយ​​ឧ​ត្ត​ម​សិ​ក្សា និង​ថ្នាក់​​ឧ​ត្ត​ម​​សិក្សា​​ចំនួន​៣​ប្រភេទ សរុប​​ចំនួន​៤២០​កន្លែង។

យោងតាម​សេចក្តី​ប្រកាស​ព៌តមាន របស់​ក្រសួង​អប់រំ យុវជន និងកីទ្បា ដែលបាន​ចេញ​ផ្សាយ​នៅទី២៨ កក្កដា នេះ​បាន​ ឲ្យ​ដឹង​ថា កម្មវិធី​សិក្សា​នោះ​​រួមមាន អាហា​រូបករណ៍​​ថ្នាក់​ក្រោយ​​ឧ​ត្ត​មសិ​ក្សា​​ផ្នែក​គ្រប់​គ្រង ចំនួន​២០​កន្លែង សិក្សា​​រយៈ​ពេល​ ៣​ខែ អាហា​រូបករណ៍​​អភិវឌ្ឍ​​សាស្ត្រា​ចារ្យ​ តាម​​សាកល​វិទ្យាល័យ ចំនួន​១០០​កន្លែង សិក្សា​​រយៈ​ពេល ០២ខែ អាហា​រូប​ករណ៍​​ថ្នាក់​​ឧ​ត្ត​ម​សិ​ក្សា​ចំនួន​៣០០​កន្លែង សិក្សា​​រយៈ​ពេល៦​ខែ រហូត​ដល់៣ឆ្នាំ​។

ចំពោះ​អាហារូប​ករណ៍​​ថ្នាក់​ក្រោយ​​ឧ​ត្ត​ម​សិ​ក្សា និង​អាហា​រូបករណ៍​​អភិវឌ្ឍន៍ ​សាស្ត្រា​​ចារ្យ​ តាម​​សាកល​វិទ្យា​ល័យ ត្រូវបាន​ EASB ចេញថ្លៃ​​សិក្សា ថ្លៃ​​សំបុត្រ​​យន្តហោះ​​ទៅ-មក​វិញ និង​ថ្លៃ​​អាហារ-​ស្នាក់នៅ ព្រមទាំង​​ថ្លៃ​ធ្វើ​ដំណើរ​​ពី​កន្លែង​​ស្នាក់នៅ​​ទៅ​​កន្លែង​​សិក្សា ។ ចំណែក​ឯ កម្មវិធី​​អាហា​រូប​ករណ៍​​ថ្នាក់​ឧ​ត្ត​ម​សិ​ក្សា​​រូ​ម​មាន​៖ កម្មវិធី​​ផ្តល់​អាហា​រូប​ករណ៍ ៧០​ភាគរយ​​(Partial​ Scholarship) ​នៃ​ថ្លៃ​​សិក្សា កម្មវិធី​​អាហា​រូប​ករណ៍​​ទម្រង់​៨០​ភាគរយ ចំនួន​២៤០​​កន្លែង និង​​កម្មវិធី​​អាហា​រូបករណ៍​​ទម្រង់​ ២០​ភាគ​រយ ក្នុង​១០០​ភាគរយ (Full ​Scholarship) ដោយ​កម្ម​​វី​ធី​​អាហារូប​ករណ៍​​ទាំង​ពីរ​​ប្រភេទ គឺ​(Partial ​Scholarship) និង​(Full ​Scholarship)​​ ត្រូវបាន​​ចេញថ្លៃ​​សំបុត្រ​​យន្តហោះ​​ទៅ-មក​ ​និង​​បញ្ចុះ​តម្លៃ​​ជូន​៥០​ភាគរយ សម្រាប់​​ថ្លៃ​​អាហារ​ និង​​កន្លែង​​ស្នាក់​នៅ​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី២៨ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative