គ្រោះថ្នាក់​​ចរា​ចរណ៍​ ​ថ្ងៃទី​​២៧ ​ខែ​កក្កដា​ ​ ស្លាប់​​៩​នាក់ និង​របួស​ធ្ងន់​​ស្រាល​​១៩​​នាក់​

គ្រោះថ្នាក់​​ចរា​ចរណ៍ នៅ​ទូ​ទាំង​ប្រទេស​ ​​កាល​ពី​ថ្ងៃ​ទី​​២៧ ខែ​កក្កដា ឆ្នាំ​​២០១៥ បាន​​កើតឡើង​​ចំនួន​​១៣​​លើក ក្នុង​នោះ​​យប់​​៨​លើក​ បណ្តាល​​ឲ្យ​មនុស្ស​​ស្លាប់​៩​នាក់​​(​ស្រី​ម្នាក់​) ​របួស​ធ្ងន់​១៣​​នាក់ ​(​ស្រី ​​៤​នាក់​) និង​​របួស​ស្រាល​៦​​នាក់​​(​ស្រី​​២​នាក់​) ។

1បើ​យោង​​តាម​​របាយ​ការណ៍ ​ពី​នាយក​ដ្ឋាន​​សណ្ដាប់​ធ្នាប់ នៃ​អគ្គ​ស្នងការ​ដ្ឋាន​​នគរ​បាល​​ជាតិ​ បានឲ្យដឹង​ថា​នៅក្នុង​​ករណី​​គ្រោះ​ថ្នាក់​​ចរាចរណ៍​ទាំង​១៣​លើក​​នេះ បាន​​បង្ក​ឲ្យ​​មាន​ការ​​ខូច​ខាត​ យានយន្ត​​សរុប​​២១​គ្រឿង ក្នុង​នោះ​​មាន​ម៉ូតូ​​ចំនួន​​១៦​គ្រឿង​ រថយន្ត​​ធុន​តូច​​៥​​គ្រឿង និង​​ថ្មើរជើង​​៣​នាក់។ មូល​ហេតុ​​ដែល​បណ្តាល​​ឲ្យ​កើត​មាន​​ហេតុ​ការណ៍​​គ្រោះថ្នាក់​​ចរា​ចរណ៍ រួមមាន ល្មើស​ល្បឿន​​៣​លើក​ មិន​​គោរព​​សិទ្ធ​​១​លើក​ ​ប្រជែង​​គ្រោះថ្នាក់​​២​លើក​​​ បត់​គ្រោះ​ថ្នាក់​៣​​លើក និង​ថយ​​រថយន្ត​​ថយ​កិន​​ក្មេង​១​លើក​។​ ចំពោះ​​អ្នក​ជិះ​​ម៉ូតូ​គ្រោះ​ថ្នាក់​​ដោយ​ មិនបាន​​ពាក់មួក​​សុវត្ថិភាព​​ចំនួន​២៣​​នាក់​​(​យប់​២​នាក់​)។

ចំពោះ រថយន្ត​ទាំងអស់​​ដែល​ត្រូវ​ផាក​ពិន័យ ​សរុប​​ចំនួន​​៥៩១​គ្រឿង (​រថយន្ត​ធំ​​១៨៥​​គ្រឿង​) ស្មើ​នឹ​ង​​៥៩១​​ករណី​ ល្មើស​​ក្រ​ដាស​​ស្នាម​​៣៥៧​គ្រឿង ស្មើនឹង​​៣៥៧​​ករណី​ ចំពោះ​​ករណី​​ល្មើស​​បច្ចេក​ទេស​​២៣៤ គ្រឿង​ស្មើ​នឹង​២៣៤​​ករណី​។ ដោយ​ឡែក​​ម៉ូតូ​ត្រូវ​​បាន​ពិន័យ​​សរុប​​ចំនួន ​១.០៩៩ គ្រឿង។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២៨ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative