សិស្សានុ​សិស្ស​៣៩០នាក់ ចូលរួម​ការ​ប្រកួត​ប្រជែង​គូរគំនូរ ជាលើក​ទី២

សិស្សានុសិស្ស​ចំនួន​៣៩០​នាក់ មកពី​សាលា​បឋម​សិក្សា​ចំនួន​១៣ ក្នុងខេត្ត​កំពង់​ចាម និង​ខេត្ត​​កណ្តាល បានចុះ ​ឈ្មោះ ​ចូល​រួមក្នុង​កម្មវិធី ប្រកួត​ប្រជែង​គូរគំនូរ ក្រោម​ប្រធាន​បទ ទាក់ទង​ទៅ​នឹង​បរិស្ថាន ​“ការកាត់​បន្ថយ ការ​សង្គ្រោះ​ និង​ការ ​ប្រើ​ប្រាស់​ឡើងវិញ”។

3នេះគឺជាលើក​ទី២ហើយ ដែល​ណាហ្គាវើល​បេះដូង​សប្បុរស បានរៀប​ចំកម្ម​វិធី​ ប្រកួត​ប្រជែង​គូរ​គំនូរ សម្រាប់​កុមារ​​​ក្នុង​គោល​បំណង គឺដើម្បី​បង្កើត​ការយល់​ដឹងក្នុង​ ចំណោម​កុមារ ស្តីពីសារ​សំខាន់ នៃការ​ថែទាំ​បរិស្ថាន ដែលពួក​គេកំពុង​រស់។

បើតាម​លោក​នាយក សាលា​បឋម​សិក្សា​គោហេ៍ បានមាន​ប្រសាសន៍​ថា កម្មវិធី​ប្រកួត​ ប្រជែង​គូរគំនូរ នេះគឺ​ជាគំនិត ដ៏ល្អ​​មួយ​សម្រាប់​សិស្សា​នុសិស្ស គិតអំពី​វិធីសាស្រ្ត​ ដើម្បី​ការពាំ​របរិស្ថាន។ ការប្រកួត​ប្រជែង​នេះ គឺជាអ្វី​ដែល​សិស្សានុសិស្ស​ ចង់ឃើញ​នូវពិភព​លោក​របស់​ពួកគេ និង​ធម្មជាតិ​ទាំងតំបន់​ជនបទ និងទីក្រុង​នាពេល​អនាគត។ លោកបាន​បន្តថា « ខ្ញុំពិត ​ជាចូលចិត្ត​ប្រធានបទ​នៃកម្ម​វិធី ប្រកួត​ប្រជែង​គូរគំនូរ​នេះណាស់ ហើយខ្ញុំ​សូម​អរគុណដល់​ក្រុមហ៊ុន​ ណាហ្គា​វើល សម្រាប់​ការផ្តួច​ផ្តើមកម្ម​វិធី ប្រកួត​ប្រជែង​នេះ និង​ការផ្តល់​នូវឱកាស​សម្រាប់ សាលា​រៀន ក៏ដូច​ជាសិស្សា​នុសិស្ស របស់​ យើង​ដើម្បី ចូលរួម​ក្នុងការ​ប្រកួត​ប្រជែង​នេះ»។

លោក James Ma នាយក​ផ្នែក​ទំនាក់​ទំនង​បុគ្គលិក និង​ការងារ​សង្គម​ណាហ្គាវើល បានមាន​ប្រសាសន៍​ថា កម្មវិធី​ប្រកួត​ ប្រ​ជែង គូរ​គំនូរ​លើកទី​មួយ ដែលបាន​ធ្វើនៅក្នុងឆ្នាំ​២០១៤ គឺជាការជោគ​ជ័យដ៏ល្អ​ឥតខ្ចោះ មួយដែល មាន​សិស្សា​នុសិស្ស​ ចូល​រួម​ចំនូន ៨៤០នាក់។ លោកបន្តថា​ «យើងសប្បាយ​រីករាយ ដែលឃើញ​សិស្សានុ​សិស្ស មួយចំនួន បាន​សរសេរ ជាពាក្យ​ ស្លោក​ក្នុងក្រដាស​គំនូររបស់​ពួកគេថា “មាតា​ធម្មជាតិ របស់​កំពុងតែ​យំ” “ សាលារៀន​របស់យើង​ត្រូវស្អាត​ជានិច្ច”  “សូមកុំ​ ចោល​សំរាម ទៅក្នុង​ទន្លេរដែល ទាំងនេះ​បង្ហាញ​យ៉ាងច្បាស់ ថាពួកគេ​បានយល់​អំពីសារ​សំខាន់ នៃការថែ​ទាំបរិស្ថាន​ របស់​យើង។ យើងមាន​មោទនភាព​ណាស់ ចំពោះ​លទ្ធផល​ទាំងនេះ ដូច្នេះហើយ​យើងមាន​ផែនការ ដើម្បី​រៀបចំ​កម្ម​វិធី​ ប្រកួត​ប្រជែង​គូរគំនូរ​ជាលើកទី​២នេះ​ឡើង»។

លោកបាន​បន្ថែម​ទៀតថា គោលបំណង​ចម្បង​នៃកម្ម​វិធី​ប្រកួត​ប្រជែង​គូរគំនូរ​នេះ គឺដើម្បី​បង្កើត​ការ​យល់​​ដឹង​ក្នុង​​ចំ​ណោម​​ កុមារ​​ស្តីពីសារ​សំខាន់​នៃការថែ​ទាំ​បរិស្ថាន ដែលពួក​គេកំពុង​រស់ជាមួយ​។ កម្មវិធី​ប្រកួត​ប្រជែង​គូរគំនូរ​លើកទី២​នេះ យើង​ បាន ទទួល​ឈ្មោះ​សិស្សានុ​សិស្ស​ចំនួន ៣៩០​នាក់​ មានអាយុ​ពី៧ឆ្នាំ ដល់​១២ឆ្នាំ ពីថ្នាក់​ទី៤​ ដល់ថ្នាក់​ទី៦ មកពី​សាលា​ បឋម​សិក្សា​ចំនួន ១៣ ដែលបាន​ចុះ​ឈ្មោះ​ចូលរួម​ក្នុងកម្ម​វិធី ប្រកួត​ប្រជែង​គូរគំនូរ នៃការ​បង្កើត​ការ​យល់​ដឹង​ស្តីអំពី​ បរិស្ថាន​លើក​ទី២​របស់​យើង​។  ដូចក្នុង​កម្មវិធី​ប្រកួត​ប្រជែង​គូរគំនូរ​លើកទី​មួយដែរ អ្នកឈ្នះ​នឹងទទួល​បាន រង្វាន់ជា​សាច់​ប្រាក់​សុទ្ធ​ និង​ថែម​ទាំ​ង​ទទួល​បានប័ណ្ណ​សរសើរ ដែល​ទទួល​ស្គាល់នូវ​កិច្ចខិត​ខំប្រឹង​ប្រែង និងគំនូរ​របស់​ពួកគេ។

លោកបាន​លើកឡើង​ទៀតថា​ ជាទូទៅ​គំនូរគឺ​ជាវិធី​សាស្រ្ត​នៃការបញ្ចេញ​មតិមួយ​ប្រកប​ដោយលក្ខណៈ​ច្នៃប្រឌិត​។ យើង​សង្ឃឹម​ថា កម្មវិធី​ប្រកួត​ប្រជែងគូរ​គំនូរនេះ នឹងពង្រឹង​នូវការច្នៃ​ប្រឌិត ក្នុងចំណោម​សិស្សានុ​សិស្ស ដូច្នេះ គំនិត​ ច្នៃ​ប្រឌិត​ដែល​បានបង្កប់​រ​យៈ​ពេលយូរ​អង្វែង ហើយមាន​សក្តា​នុពល​ទៅលើកុមារ​កម្ពុជា​ទាំងអស់ ហើយវា​នឹងធ្វើឲ្យ​ មាន​គំនិត​សុទិដ្ឋិ​និយម​សម្រាប់​ខ្លួនពួក​គេផ្ទាល់​ និង​ប្រទេស​កម្ពុជា​នាពេល​អនាគត​ផងដែរ។

 សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២៨ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative