៦ខែឆ្នាំនេះ​ស្ថានភាព​ជំងឺ​គ្រុនឈាម​មានការ​កើនឡើង

យោងតាម​​របាយ​ការណ៍ ​តាម​ប្រព័ន្ធ​​អង្កេត​​តាម​ដាន​​របស់​​កម្មវិធី​​ជាតិ ប្រយុទ្ធ​នឹងជំងឺ​គ្រុន​ឈាម បាន​ឲ្យ​ដឹងថា​ ​ក្នុង​រយៈ​ពេល​​២៧​​សប្តាហ៍​ឬ៦ខែ ឆ្នាំ​​២០១៥​​នេះ ជំងឺ​គ្រុនឈាម​​បាន​កើន​ឡើង ​ចំនួន​​១៤៤៣​​ករណី ក្នុងនោះ​ស្លាប់​ចំនួន​១០​​ករណី​ ដែល​ត្រូវ​​នឹង​​អត្រា​​ស្លាប់​​០,៤​​ភាគរយ ​តិច​ជាង​​​អត្រា​​ស្លាប់​នៅ​ក្នុង​ឆ្នាំ​​២០១៤ ​ក្នុងរយៈ​ពេលដូច​គ្នា​ដែល​មាន​​០,៧​​ភាគរយ ​​(៩​​ករណី​)​​ក្នុង​ចំណោម​ជំងឺ​គ្រុនឈាម​ ​១២៤៥​​ករណី​ ​។

2របាយការណ៍​​បាន​ បន្តទៀត​ថា​ អត្រា​​អាំង​ស៊ី​ដង់​​(​ឆ្លង​ថ្មី​)​​ចំនួន​​១៦,៦ ក្នុង​ចំណោម​​ម​នុស្ស​​មួយ​​ម៉ឺន​នាក់​​ដែល​ក្នុង​​នោះ​ជាង​​៨០​​ភាគរយ នៃ​​ចំនួន​​ករណី​​ឈឺ​​សរុប​​មាននៅ​​ខេត្ត​កំពង់​ចាម ​សៀមរាប ​កណ្តាល ភ្នំពេញ បន្ទាយ​មានជ័យ​​ កំពង់ធំ ព្រៃវែង និង​​ខេត្ត​កំពង់​ស្ពឺ​។​

បើតាម​​របាយ​ការណ៍​​ដ​ដែល​​បាន​បញ្ជាក់​ទៀតថា​ ជំងឺ​គ្រុនឈាម​​នៅ​ប្រទេស​​កម្ពុជា មាន​​សភាព​​ការ​ប្រែប្រួល​​តាម​​រ​ដូវ​​ដោយ​មាន​​កម្រិត​​ចំលង​​ខ្ពស់​​នៅ​​រដូវ​វស្សា ជាក់​​ស្តែង​​ក្នុង​ឆ្នាំ​នេះ​​ចំនួន​​ករណី​​ជំងឺ​គ្រុនឈាម​​មានការ​​កើន​​ឡើង ប៉ុន្តែ​​ការ​កើន​ឡើង​​នេះ​​នៅ​ក្នុង​​ស្ថាន​ភាព​​គ្រប់​គ្រង​​បាន​។ តែ​ទោះ​បីជា​​យ៉ាងណា​ក៏ដោយ​​ក្រសួង​​នៅ​តែមាន​​ការប្រុង​ប្រយ័ត្ន​​ខ្ពស់​បើ​ទោះ បី​ជា​​ប្រជា​ពលរដ្ឋ​​ភាគ​ច្រើន​​មាន​ការ​យល់​ដឹង​​របៀប​​នៃ​ការ​ទប់ស្កាត់​​នូវ​ជំងឺ​ នេះ​​ច្រើន​ក៏​ដោយ​នោះ​៕

ក្នុង​រយៈ​ពេល​ប្រាំ​​មួយខែ​​ដើម​ឆ្នាំ​​២០១៥​​នេះ ​ជំងឺ​គ្រុន​ឈាម​​មានការ​​កើន​​ឡើង​​ច្រើន​ជាង​ឆ្នាំ​​២០១៤ កន្លង​ទៅ​តែ​​ចំនួន​​អ្នក​​ស្លាប់​​មាន​ការ​​ធ្លាក់​ចុះ ​ខណៈ​​មនុស្ស​​ចំនួន​​២៥០០​​លាន​​នាក់​​កំពុង​​ប្រឈម​​នឹង​ការ​​ឆ្លង​នៅ​​ជំងឺ​​នេះ ក្នុង​ប្រទេស​​ចំនួន​​១០០​​នោះ​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២៧ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative