ចិនបោះ​ទុន​៤០០លាន​ដុល្លា​​ បើក​បណ្តាញ​អ៊ីនធឺណិត​ចល័ត ៤G នៅកម្ពុជា

ក្រុមហ៊ុន ​South​ East Asia Telecom​ (Cambodia) co,Ltd​ (SEATEL) ដែលជា​ការ​បោះទុន​ដោយ​ជនជាតិ​ចិន​ បាន​ធ្វើ​ការ ​វិនិយោគ​នូវទឹក​ប្រាក់ ប្រមាណ​៤០០​លាន​ដុល្លា​អាមេរិក សំរាប់​ធ្វើ​ប្រតិ​បត្តិ​ការ​បណ្តាញ​អ៊ីនធឺណិត​ចល័ត​ ៤G​ VoLTE​ ១០០% នៅ​កម្ពុជា។

4បណ្តាញ​អ៊ីនធឺណិត​ចល័ត​ ៤G VoLTE ១០០%​ បានប្រារព្វ​ពិធីបើក​សម្ពោធ​ជាផ្លូវ​ការ​ កាលពីរ​សៀលថ្ងៃ​ទី២៦ ខែ​កក្តដា​ ឆ្នាំ​២០១៥ នៅ​សណ្ឋា​គារ​សុខា​ភ្នំពេញ ដោយ​មាន​ការ​ចូលរួម​ពីលោក​ ម៉ូវ ចរិយា ប្រធាន​បញ្ញាតិ្ត​ករ​ទូរ​គម​នា​គមន៍​កម្ពុជា​ លោក​ Zuo​ Huazheng​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុម​ហ៊ុន​ South​ East Asia ​Telecom​ (Cambodia) ​co,Ltd​ លោក Han Han chou នាយក​ប្រតិបត្តិ ក្រុម​ហ៊ុន South East​ Asia Telecom ​(Cambodia​)​ ​co,Ltd ទីប្រឹក្សា​សេដ្ឋកិច្ច និង​ពាណិជ្ជ​កម្ម នៃស្ថាន​ទួត​ចិន​ ប្រចាំ​នៅ​កម្ពុជា និង​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ជាច្រើន​ទៀត។

លោក ហាន់ ហាន់ចូ (Han ​Han chou)​ បានមាន​ប្រសាសន៍​ថា​ ក្រុម​ហ៊ុន​ SEATEL​គឺជា​ប្រតិ​បត្តិ​ករ​ទូរ​គមនា​គមន៍​ពហុ​វិស័យ​ ដែល​មាន​អាជីវកម្ម​គ្រប​ដណ្តប់ លើ​វិស័យ​ទុរគមនា​គមន៍​ចល័ត​ និង​សេវាកម្ម​អ៊ីនធឺណិត។ ក្រុមហ៊ុន​យើង​ទទួល​បាន​បណ្ណ​ ប្រកប​អាជីវ​កម្ម ពីរាជ​រដ្ឋា​ភិបាល​កម្ពុជា ហើយ​បាន​​ចាប់​​ផ្តើម​​កសាង​បណ្តាញ​ទូរ​គមនាគមន៍​ចល័ត​ ៤G VoLTE ​១០០% ​ទូទាំង​ ប្រទេស ចាប់ពី​ឆ្នាំ​២០១៤ មក​​ហើយ​​គិតមក​ត្រឹមពាក់​កណ្តាល​ឆ្នាំ​២០១៥ នេះ​បណ្តាញ ៤G VoLTE​ ១០០%​ បាន​​គ្រប​​ដណ្តប់​​ នៅ​តាម​​បណ្តា​​រាជ​ធានី​ខេត្ត និងតំបន់​ទីប្រជុំ​ជន​ចំនួន​១៧ ក្នុងនោះរួម​មាន​រាជធានី​ភ្នំពេញ​ ខេត្ត​កណ្ឌាល ​ខេត្ត​ព្រះសីហនុ​ ខេត្ត​​សៀមរាប និង​ខេត្ត​បាត់​ដំបង ជាដើម​ព្រមទាំង​គ្រប​ដណ្តប់​ទាំងស្រុង តាមផ្លូវ​​ជាតិ​លេខ​​១ លេខ​៣ លេខ​៤ លេខ​៦​ និង​ផ្លូវ​ជាតិ​លេខ២ ពី​ភ្នំពេញ​ទៅ​តាកែវ។ លោកបាន​បន្តថា នៅបំណាច់​ឆ្នាំ​២០១៥​នេះ បណ្តាញ ៤G​VoLTE របស់​ក្រុមហ៊ុន​ នឹង​គ្រប​ដណ្តប់​ទូទាំង​ប្រទេស ដែលអាច​ផ្តល់​សេវា​កម្ម សំរាប់​ប្រជាជន លើស​ពី​៩០ភាគ​រយ និង​ផ្តល់​នូវ​សេវា កម្មទូរ​គមនា​គមន៍ ៤G​ ដែលមាន​គុណភាព​ខ្ពស់ ទៅដល់​អតិថិជន កាន់តែ​ច្រើន និង​ក្រុមហ៊ុន មាន​គំរោង​បន្ត សាងសង់​បណ្តាញ​ បន្ថែម​ទៀត។

ពាក់ព័ន្ធការ​វិនិយោគ​វិញ លោក ហាន់ ហាន់ចូ បានលើក​ឡើង​ថា ក្នុង​ការ​វិនិយោគ​លើគំ​រោង​ទាំងនេះ ក្រុមហ៊ុន​បាន​បោះទុន​ ដំបូង​ប្រមាណ​៤០០​លាន​ដុល្លា​អាមរិក តែគិត​រហូត​មកដល់​បច្ចុប្បន្ន​នេះ យើង​ប្រើ​​ប្រាស់​ទើប​អស់​ប្រមាណ​ជា​១០០​ លាន​ដុល្លា​ទេ។ ទឹកប្រាក់​ដែល​សល់​យើងនឹង​ពង្រីក​បន្ថែម នៅទូ​ទាំង​ប្រទេស តែម្តង​ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​ មាន​សេវា​អ៊ីនធឺណិត​ ដែលមាន​ល្បឿន​លឿន ឆាប់​រហ័ស និងច្បាស់​​ដែលមាន​ជាលើក​ដំបូង​នៅ​ប្រទេស​កម្ពុជា។

លោក ម៉ូវ ចរិយា បាន​មាន​បហ្រសាសន៍ ថាការ​បើកឲ្យ​ដំណើរ​ការនូវ បណ្តាញ​អ៊ីនធីណិត​​ហ្វជី ដែល​មាន​ល្បឿន​លឿន ​របស់​ ក្រុមហ៊ុន​ស៊ីតែល នាពេល​នេះ បាន​អនុញ្ញាតិ ឲ្យ​ប្រជាពល​រដ្ឋ កម្ពុជា​អាច​ទទួល​បាន នូវ​សេវាទូរ​គមនាគមន៍​ចល័យ​មួយ​ ដែល​ មាន​បច្ចេក​វិទ្យា​ទំនើប​បំផុត លើពិភព​លោក​នា​ពេល​បច្ចុប្បន្ន​នេះ​ព្រម​ទាំងបាន​​លើក​កំពស់​ដល់​វិស័យ​បច្ចេក​វិទ្យា​ ទូរ​គម​នា​គមន៍​ចល័យ​នៅ​ប្រ​ទេស​កម្ពុជា​​មាន​កំរិត​ឈានមុខ​គេនៅ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ីអា​គ្នេយ៍។ លោកបាន​ បន្តថា​ ការ​រីក​ចំរើន​ដ៏ឆាប់​រហ័ស នៃបណ្តាញ​អ៊ីនធឺណិត ក្នុង​វិស័យ​ទូរគម​នាគមន៍​កម្ពុជា ដោយ​សារតែ​រាជរដ្ឋា​ភិបាល​កម្ពុជា​ បាន​អនុវត្ត​គោល​នយោបាយ​សហប្រតិ​បត្តិ​ការ​ប្រកួត​ប្រជែង និង​បើកចំហរ​ដ៏ត្រឹម​ត្រូវ។ លោកបា​ន​បន្ថែម​ថា «ការ​នាំយក​ បច្ចេក​វិទ្យា​បណ្តាញ​ទំនាក់​ទំនង​ចល័ត ដ៏ទំនើប​មក​កម្ពុជា គឺជា​អត្ថ​ប្រយោជន៍ ក្នុងការ​លប់​បំបាត់​នូវ​គំលាត​លទ្ធភាព​ទទួល​ ពត៌​មាន​រវាង​កម្ពុជា និង​ប្រទេស​អភិវឌ្ឍន៍​ប្រសិទ្ធ​ភាព នៃការ​ទំនាក់​ទំនង និងការ​ទទួល​បាន​ពត៌មាន របស់​ប្រជាពល​រដ្ឋ​ មាន​ការ​កើន​ឡើង​យ៉ាងខ្លាំង​បង្ក​លក្ខណៈ​ងាយ​ស្រួល ដល់គាត់​ក្នុង​ការ​ទទួល​បាន​ពត៌មាន​វិទ្យា​នេះ»។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២៧ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative