បំពាក់​ឯក​សណ្ឋាន​ដល់សមាជិក​ថ្មី នៃ​ក្លឹប​យុវជន​កាកបាទ​ ក្រហម ​សាខា​សាកល ​វិទ្យា​ល័យ​វិទ្យា​សាស្ត្រ​ សុខាភិបាល

នៅ​សាកល​វិទ្យា​ល័យ វិទ្យា​សាស្ត្រ​សុខា​ភិបាល កាល​ពីព្រឹកថ្ងៃ​ទី២៧ ខែ​កក្តដា ឆ្នាំ​២០១៥ មានរៀប​ចំពិធី​បំពាក់​ឯក​ សណ្ឋាន​​​ ដល់​សមា​ជិកថ្មី នៃក្លឹប​យុវជន​កាក​បាទ​ក្រហម​សាខា​សាកល​វិទ្យា​ល័យ វិទ្យា​សាស្ត្រ​សុខា​ភិបាល ក្រោម​អធិប​តី ភាពលោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ប្រធាន ​​សហភាព​​សហព័ន្ធ ​យុវជន​កម្ពុជា​រាធានី​ភ្នំពេញ និង​ជា​តំ ណាង​ ដ៏ខ្ពង់​ខ្ពស់​របស់ លោក ហ៊ុន ម៉ានី សមា​ជិក​រដ្ឋ​សភាជាតិ និងជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​លោក ពិត ចំណាន រដ្ឋ​លេខា​ធិការ​ក្រសួង​អប់រំ​យុវជន និង​កីឡា និង​ជាសមា​ជិក គណៈ​កម្មាធិការ​កណ្តាល​កាក​បាទ​ក្រហម​កម្ពុជា​។

5លោក​សាស្ត្រា​ចារ្យ សាផុន វឌ្ឍនៈ សាកល​វិទ្យា​ធិការ សាកល​វិទ្យាល័យ វិទ្យាសាស្ត្រ​សុខា​ភិបាល បាន​មាន​ប្រសាសន៍​ថា សាកល​វិទ្យា​ល័យ បាន​បង្កើត​ក្លឹប​យុវជន​កាក​បាទ​ក្រហម​កម្ពុជា​ ប្រចាំ​នៅសាលា​នៅ​ឆ្នាំ​២០១០ ដោយ​មាន​សមាជិក​ចំនួន​ ១៧២​នាក់ ហើយចំនួន​នេះបាន បន្តកើន​ឡើង​ដល់ ២០០​នាក់ នៅឆ្នាំ​២០១២ ដោយបាន​ចូលរួម​សកម្ម​ភាព មនុស្ស​ធម៌​ ជា​មួយ​ក្លឹប​យវជន​កាកបាទ​ក្រហម នៅតាម​សាលា​នានា ដូចជា​ការចូល​រួមចែក អំណោយ​ដល់វីរៈ​យុទ្ធជន​សមូរ​មុខ ព្រះ​វិហារ ​ចលនា​ពង្រឹង​ច្បាប់​ចរាចរណ៍ និង​ពាក់មួក​សុវត្តិភាព ដល់​យុវជន និងប្រជា​សហគមន៍ ក៏ដូចជា​សកម្មភាព សង្គម​ ផ្សេងៗ​ទៀត​។

លោកសាស្ត្រា​ចារ្យ សាផុន វឌ្ឍនៈ បានបន្ត​ថា ដើម្បី​ឆ្លើយតប​ទៅ នឹង​តំរូវ​ការ របស់​យុវជន និង​ដើម្បី​ផ្តល់​ឪកាស​ដល់​យុវជន​ ជំនាន់​ក្រោយ​ក្នុង​សកម្ម​ភាព មនុស្ស​ធម៌ ​សាកល​វិទ្យា​ល័យ បានធ្វើ​ការ​ផ្សព្វផ្សាយ​ជ្រើស​រើស​សមាជិក​ក្លឹប​យុវជន​ ថ្មី​កាល​ពី​ខែមីនា ឆ្នាំ​២០១៤ ដោយមា​នមន្ត្រី​រាជការ បុគ្គលិក និង​និស្សិត បានចុះ​ឈ្មោះ ចូលរួម​វគ្គសិក្សា​មូលដ្ឋាន ជាមួយ​ក្លឹប​យុវជន​ កាកបាទ​ក្រហម ប្រចាំ​សាលា​ចំនួន​១០១៧នា​ក់។ បន្ទាប់​មកទៀត ដោយមាន​ការ​សហការ​ជាមួយ​នាយក​ដ្ឋាន​ធនធាន​ មនុស្ស​​នៃកាកបាទ​ក្រហម​កម្ពុជា សាលា​បានរៀបចំ​បើកវគ្គ​បណ្តុះ​ បណ្តាល ចំណេះ​ដឹងមូល​ដ្ឋាន​គ្រឹះ​ដល់​យុវជន​ កាក​បាទ​ក្រហម ចំនួន​៤វគ្គ​ហើយ​តាម រយៈ​វគ្គ​បណ្តុះ​ បណ្តាល​នេះមាន និស្សិត​ចំនួន​៣១០​នាក់ បានស្មគ្រ័​ចិត្ត​ ចូលរួម​ក្លឹប​យុវជន​កាកបាទ​ក្រហម​កម្ពុជា ដែលបំពាក់​ឯក​សណ្ឋាន​នាពេល​នេះ។

លោក ពិត ចំណាន រដ្ឋ​លេខា​ធិការ ក្រសួង​អប់រំ​យុវជន និងកីឡា បាន​មាន​ប្រសាសន៍​ថា ពេល​ដែល​ក្មួយៗ ក្លាយ​ខ្លួនជា​ សមា​ជិក​កាកបាទ​ក្រហម​កម្ពុជា ហើយ​ការងារ​ស្នួល​ដែលត្រូវ​ធ្វើនោះ​គឺ​ការងារ​ជួយ​សង្គម​បន្ទាប់​ពីការ​សិក្សា​របស់​ប្អូន។​ លោក​បន្ត​ថា ការងារ​ស្ម័គ្រចិត្ត​នេះ គឺជា​ការងារ​បំពេញ​បន្ថែម​ដែល​ក្មួយៗ ត្រូវចុះ​ទៅតាម​មូលដ្ឋាន ដើម្បី​ជួយដល់​ប្រជាពល​រដ្ឋ​ ពិសេស​លើវិស័យ​វេជ្ជ​សាស្ត្រ។ លោក​បានបន្ថែម​ថា ការចុះ​តាមមូល​ដ្ឋាន នេះមាន​សារ​សំខាន់​ណាស់ ​សំរាប់​ក្មួយៗ​ ក្នុងការ​ទទួល​បាន​នូវ​បទ​ពិសោធន៍ ពីការ​រស់​នៅប្រចាំ​ថ្ងៃ របស់​ប្រជាពល​រដ្ឋ និង​អាចក្លាយ​ជា​គ្រូពេទ្យ ដ៏ពូ​កែផង​ព្រោះ​ ថា​គ្រូពេទ្យ​ពូកែ​មិន​មែន​ត្រឹមតែ​ចេះតែ​ព្យាបាល​ជំងឺទេ ពោល​គឺត្រូវ​ដឹងពី​សុខទុក្ខ​របស់​ប្រជាពល​រដ្ឋ​ផងដែរ។

លោក ពិត ចំណាន បាន​បញ្ជាក់​ថា ជាងនេះ​ទៀតការ​ក្លាយ ជា​សមាជិក​ថ្មីកាក​បាទ​ក្រហម មានន័យ​ថាក្មួយៗ​នឹង​ក្លាជា​ មនុស្ស​ មាន​បេះដូង​សប្បុ​រសធម៌ ក្នុងការ​ជួយ​ដល់​ការងារ​សង្គម ដូចជា​ជនរង​គ្រោះ​ជនងាយ​រង​គ្រោះ​ដោយ​មិន​ប្រកាន់​ និន្នា​ការ​នយោបាយ​ឡើយ។

លោក សាយ សំអាល់ បានចាត់​ទុកការ​ចូល​ជាសមា​ជិក​ថ្មី កាកបាទ​ក្រហម​កម្ពុជា របស់​ប្អូនៗ​នាពេល​នេះគឺជា​បើក​ ទំព័រ​ជីវិត​ថ្មីមួយ​សំរាប់​ជីវិត​ខ្លួនឯង ក្នុងការ​ឆ្ពោះទៅ​រកភាព​ជោគ​ជ័យ​ទៅថ្ងៃ​អនាគត។ នេះគឺ​ជាការ​សំរេច ចិត្ត​ដ៏ល្អ​មួយក្នុង​ ការ​ចូល​រួម​ចំណែក​ជួយ​ដល់​សង្គម​យើង ព្រោះថា​ការងារ​ស្ម័គ្រ​ចិត្ត​នេះ មាន​អត្ថ​ប្រយោជន៍​ណាស់​ដល់ សង្គម​ជាតិ និងខ្លួន​យើងផង​។ លោក​រដ្ឋមន្ត្រី​បាន បន្តថា​ការសិក្សា​នៅសាលា​គ្រាន់តែ​ជាទឹ្រស្ត្រី​ទេ រីឯការ​អនុវត្ត​ជាក់​ស្តែង វិញគឺ​នៅតាម​សហគមន៍​ និង​នៅ​មូល​ដ្ឋាន ដែលជា​បទ​ពិសោធន៍​ដ៏ល្អ​សំរាប់ប្អូន​។ មានន័យ​ថា ប្អូន​បានជួយ​សង្គម​ផង និង​ទទួល​បានការ​ រៀន​សូត្រ​ពីសង្គម​ខាងក្រៅ​ផងដែល​ធ្វើឲ្យប្អូន​សំរេច​បានជោគ​ជ័យ​សំរាប់​អនាគត​ទៅថ្ងៃមុខ​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២៧ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative