អគ្គស្នង​ការនគរ​បាល​ជាតិ​ បើក​​លំ​ហាត់​​ហ្វឹកហ្វឺន​​ជំនាញ​​ទប់​ស្កាត់​​បាតុកម្ម

កងកំលាំង​​នគរបាល​ជាតិ​ ប្រមាណ​​ជាង​​៣០០​​នាក់​ ដែល​ត្រូវ​បាន​គេ​​ដឹងថា​ ជា​កង​កំលាំង​​ស្ថិត​ក្នុង​​ជួរ​​អង្គភាព​ ត​ម្រូ​ត​​បទ​បញ្ជា​​របស់​​អគ្គស្ន​ង​​ការ​​នគរបាល​ជាតិ នៅចុង​សប្តាហ៍​នេះ ខែ​កក្ត​ដា​ ​បាន​បើក​​ការធ្វើ​​លំ​ហាត់​​ហ្វឹកហ្វឺន​​ទប់ស្កាត់​​ហ្វូង​​បាតុករ​​នៅលើ​​ទីលាន​ ជាក់ស្តែង​​នៅក្នុង​​ភូមិ​ខ្វេរ​​ សង្កាត់​​ត្រពាំង​​ក្រសាំង ​​ខ័​ណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។

1លោកឧ​ត្ត​ម​​វ​សេនីយ​​ឯក យ៉េត រ៉ា​ហ្សា​ក ​ប្រធាន​​នាយក​ដ្ឋាន​​ត​ម្រូ​ត ប​ញ្ជា​​អគ្គ​ស្នង​ការ​​នគរ​បាល​​ជាតិ បាន​ឲ្យ​​ដឹងថា កង​កំលាំង​​នគរ​បាល​ ដែល​​ទទួល​បាន​ការ​ហ្វឹក​ហ្វឺន​ទើប​តែ​បញ្ចប់​​នាពេល​នេះ គឺ​មាន​​មួយ​ចំនួន​​ជា​​កង​កំលាំង​​នគរ​បាល​ថ្មី​​ដែល​ទើប​​ជ្រើស​រើស​​បញ្ចូល​​ក្រប​ខ័ណ្ឌ និង​​មួយ​ចំនួន​ទៀត​ ជា​កង​កំលាំង​​នគរ​បាល​​ដែល​​អង្គ​ភាព​​មាន​​ស្រាប់​​។ ការ​ហ្វឹក​​ហ្វឺ​ក​​ទប់​ស្កាត់​​បង្ក្រាប​​បាតុ​កម្ម​​នោះ មាន​ការ​ចូលរួមពី​​កង​កំលាំង​​​ប្រើ​ប្រាស់​​រថ​យន្ត​​ពន្លត់​​បាញ់​​ទឹក​​បាញ់​​បែក​ផ្សែង  ការប្រើ​​សត្វ​​សុន​ខៈ ​ដំបង​​ខែល​​ការពារ ឡាន​ពេទ្យ​​សង្គ្រោះ​​បាតុករ​​ និង​កង​​កម្លាំង​​ជាដើម​។​

លោក ឧ​ត្ត​ម​​សេនីយ​​ឯក គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គ​ស្នង​ការ​រង​​នគរបាល​ជាតិ ថ្លែង​ក្នុង​ឱកាស​​នោះ​​ថា សកម្ម​​ភាព​​លំ​ហាត់​​ហ្វឹក​ហ្វឺន​​ទប់​ស្កាត់​​បាតុកម្ម​​នេះ​នៅ​លើ​​ទីលាន​​ជាក់ស្តែង​​នេះ គឺមាន​​លក្ខណៈ​​ល្អប្រសើរ ​ប៉ុន្តែ​វា​​មិនល្អ​​នៅពេល​​មាន​​ព្រឹត្តិ​ការណ៍​​ហេតុ​ ការណ៍​​កើតឡើង​​ជាក់ស្តែង ដែល​បញ្ហា​​នេះ​គ្រប់​​កង​កម្លាំង​​ត្រូវតែ​​ហ្វឹកហាត់​​បន្ថែម​ទៀត​។ ដើម្បី​​ឲ្យ​ជំនាញ​​ទប់ស្កាត់​​បង្ក្រាប​​បាតុ​កម្ម​​នេះ​​មាន​​សមត្ថភាព​​ខ្លាំង​​ជាង ​នេះគឺ ទី​១ កង​កំលាំង​​ម្នាក់ៗ​​ត្រូវ​​បង្កើន​​ការខិត​ខំ​ហ្វឹក​ហាត់​​បន្ថែម​​ដោយ​​ខ្លួនឯង ទី​២​ ត្រូវ​ខិតខំ​​ធ្វើការ​​ហ្វឹក​ហាត់​​ដើម្បី​​សុខភាព​​ទី​៣ ត្រូវ​ហ្វឹក​ហាត់​​ជំនាញ​​ឲ្យ​មាន​​សកម្ម​ភាព​​ស្រុះ​គ្នា និង​​ត្រូវ​ធ្វើ​​ឲ្យ​អស់​ពី​​សកម្ម​ភាព​​ជា​ដើម​​។​

លោកបាន​បន្តថា បច្ចុប្បន្ន​​សភាព​​នយោ​បាយ​​នៅ​​កម្ពុ​ជា​មាន​​សភាព​​ស្ងប់​ស្ងាត់​​ល្អ បន្ទាប់​​គណបក្ស​​ន​យោ​​បាយ​​ទាំងពីរ​​មាន​​គណបក្ស​​ប្រជាជន​​កម្ពុជា និង​​គណបក្ស​​សង្គ្រោះ​​ជាតិ បាន​​អនុវត្ត​​នូវ​វ​ប្បធម៌​​សន្ទនា​​គ្នា ប៉ុន្តែ​​មកដល់​ពេលនេះ​​នៅតែ​មាន​​ក្រុម​​ជ្រុល​និយម​មួយចំនួន​​នៅតែ​​បង្ករ​ ភាព​អសន្តិ​សុខ​​ដដែល ដូចជា​​ការបង្ករ​​បាតុភាព​​អសន្តិ​សុខ​​នៅតាម​​ព្រំដែន ការតវ៉ា​​លើ​​ការ​បង្កើត​​ច្បាប់​​អង្គការ​​សង្គម​​ស៊ីវិល​​ជាដើម​។

លោក បាន​បញ្ជាក់​ថា​ទោះ​បីជា​ថ្នាក់ដឹក​នាំ ​គណបក្ស​​ទាំង​ពីរ​បាន​​ឯកភាព​គ្នា​នៅ​ពេល​ខាង​មុខ​​សង្គម​ជាតិ​​មាន​​បញ្ហា​​កើតឡើង​​ គឺ​ត្រូវ​​រក​ការ​ជួប​ទាក់​ទង​គ្នា​និយាយ​​ដោះស្រាយ​ជាមួយ​គ្នា និង​ធានា​​មិន​បង្ករ​​នូវ​បាតុ​ភាព​​បង្ករ​​អសន្តិសុខ​​ដល់​​សង្គម​ជាតិ និង​​មិន​ធ្វើ​​ឲ្យ​បាត់​បង់​ផល​ប្រយោជន៍​​ជាតិ​ជា​ដើម​ ដោយប្រើ​​វប្បធម៌​​សន្ទនា​​យ៉ាងណា។ តែបញ្ហា​​អ​សន្តិភាព និង​ការ​បាត់​​សណ្តាប់ ​ធ្នាប់​យើង​​មិនអាច​​ទស្សន៍​ទាយ​ថា វា​នឹង​ត្រូវ​កើត​​នៅពេល​ណា​នោះ​ទេ បញ្ហា​​នេះ​វា​​ទាមទា​​ឲ្យ​កង​កំលាំង​​ទាំងអស់​​បង្កើន​​កិច្ច ការពារ​​ជាប់​​ប្រចាំ ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២៧ ខែ​កក្កដា ឆ្នាំ២០១៥

Google Analytics Alternative