គ្រោះថ្នាក់​​ចរាចរណ៍​ ថ្ងៃ ទី​២៤​ ​ខែកក្កដា​ ស្លាប់​ ​៤​នាក់ និង​របួស​ធ្ងន់​​ស្រាល​​៩​នាក់​  

យោង​តាម​​របាយ​ការណ៍​ ​ពី​នាយក​ដ្ឋាន​​សណ្ដាប់​ធ្នាប់ នៃ​​អគ្គ​ស្មង​​ការដ្ឋាន​​នគរ​បាល​​ជាតិ​ បានឲ្យ​ដឹង​ថា​​ គ្រោះ​ថ្នាក់​​ចរា​ចរណ៍ នៅ​​ទូទាំង​ប្រទេស កាលពី​​ថ្ងៃ​ទី​២៤ ​ខែ​​កក្ត​ដា ​ឆ្នាំ​​២០១៥ បានកើត​ឡើង​​ចំ​នួន​​​៧​លើក យប់​២​​លើក​ បណ្តាល​អោយ​​មនុស្ស​​ស្លាប់​​៤​នាក់​ (​ស្រី​ម្នាក់​) ​របួស​ធ្ងន់​៣​​នាក់​​(​ប្រុស​ ) និង​​របួស​ស្រាល​​៦​នាក់​​(​ស្រី​ម្នាក់​)​។​

3ក្នុង​គ្រោះថ្នាក់​​ចរា​ចរណ៍​​ទាំង៧​​លើក​​នេះ បាន​បង្ក​​ឲ្យ​ខូច​ខាត​​យាន​យន្ត​​សរុប​​១៣​គ្រឿង​ ក្នុង​នោះ​មាន​​ម៉ូតូ​​ចំនួន​​៩​គ្រឿង​ រថយន្ត​​ធុន​តូច​​២​គ្រឿង​ ​និង​រថយន្ត​​ធុន​ធំ​​២​គ្រឿង​។​ មូល​​ហេតុ​ដែល​ បណ្តាល​​ឲ្យ​មាន​​គ្រោះថ្នាក់​​រួមមាន ល្មើស​​ល្បឿន​​៤​លើក​មិន​​គោរព​​សិទ្ធ​​១​លើក​ ប្រជែង​​គ្រោះថ្នាក់​​១​លើក​  និង​កត្តា​​ផ្លូវ​១​​លើក​។​ ចំពោះ​​អ្នកជិះ​​ម៉ូតូ​​គ្រោះថ្នាក់​​ដោយ​​មិនបាន​​ពាក់មួក​​សុវត្ថិភាព​​ចំនួន​​៩​នាក់​​(​យប់​​២​នាក់​)​។

​ចំពោះរថយន្ត​ពិន័យ​ សរុប​​ចំនួន​​៨៦៩​​គ្រឿង ​(​រថយន្ត​​ធំ​២៤៣​​គ្រឿង​)​ ស្មើ​នឹង​​៨៦៩​​ករណី​ ​ល្មើស​​ក្រ​ដាស​​​ស្នាម​មាន​​៥៩៨ គ្រឿង ស្មើនឹង​​៥៩៨​​ករណី​ ចំពោះ​​ករណី​​ល្មើស​បច្ចេក​ទេស​​២៧១ គ្រឿង​ ស្មើនឹង​​២៧១​​ករណី ដោយឡែក​​ម៉ូតូ​​ត្រូវបាន​​ពិន័យ​​សរុប​​ចំនួន ១.៩២៦ គ្រឿង ។

ចំណែក ករណី​​គ្រោះថ្នាក់​​ចរា​ចរណ៍ នៅ​ទូទាំង​​ប្រទេស កាលពី​ថ្ងៃ​ទី​​២៣ ខែ​កក្កដា ឆ្នាំ​​២០១៥ បាន​​កើត​ឡើង​​ចំនួន​​៧​លើក ក្នុង​នោះ​យប់​​៤​លើក​ បណ្តាល​​ឲ្យ​មនុស្ស​​ស្លាប់​៥​​នាក់ ​(​ស្រី​ម្នាក់​) ​រង​របួស​​ធ្ងន់​៦​នាក់​​(​ ប្រុស​) និង​​របួស​ស្រាល​​៥​នាក់​​(​ប្រុស​)​​។ នៅក្នុង​​ហេតុការណ៍​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំង ៧​លើក​​នេះ បាន​បង្ក​ឲ្យ​​មានការ​​ខូចខាត​​យានយន្ត​​សរុប​​៩​គ្រឿង ក្នុង​នោះ​​មាន​ម៉ូតូ​​ចំនួន​​៦​គ្រឿង​ រថយន្ត​​ធុន​តូច​​៣​គ្រឿង និង​ថ្មើរ​ជើង​​២​នាក់។ មូល​ហេតុ​​ដែល​​បណ្ដាល​​ឲ្យ​កើត​មាន​​ករណី​​គ្រោះថ្នាក់ ​ចរា​ចរណ៍​ រួមមាន ល្មើស​ល្បឿន​​៣​លើក​ មិន​គោរព​​សិទ្ធ​​២​លើក​ ​មិន​​ប្រកាន់​​ស្តាំ​​១​លើក​ ​និង ​មនុស្ស​​ដើរ​ឆ្លង​ផ្លូវ​​១​លើក។ ចំពោះ​​អ្នក​​ជិះ​​ម៉ូតូ​​គ្រោះថ្នាក់​​ដោយ​មិន​បាន​ពាក់​មួក​​សុវត្ថិភា​ព​​ចំនួន​​១២​ នាក់​​(​យប់​​១០​នាក់​)​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២៥ ខែ​កក្កដា ឆ្នាំ២០១

Google Analytics Alternative